តាមហោរាសាស្ត្រ៖ សប្ដាហ៍ថ្មីនេះ ជាពេលនាំលាភចូលដូចទឹកសម្រាប់អ្នកកើតឆ្នាំទាំង ៣

នៅសប្តាហ៍ថ្មីនៃខែកក្កដានេះ អ្នកដែលកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានលាភ មានសំណាងហូរចូលច្រើនជាបន្តបន្ទាប់ ហើយបើនិយាយពីចំណូលគឺច្រើនជាង ៣-៤ ដងធៀបនឹងចំណូលធម្មតាដែលអ្នកធ្លាប់រកបាន។

អ្នកកើតឆ្នាំខាល (ខ្លា)

1

សប្តាហ៍ថ្មី ជោគវាសនាអ្នកនឹងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ក៏ព្រោះតែអ្នកអាចជួបសំណាង ហើយលែងខ្វល់ពីបញ្ហាប្រាក់កាក់នានា។ ឱកាសមានបានគឺមានច្រើនជាងអ្នកកើតឆ្នាំផ្សេងៗទាំងអស់។

បើអ្នកជាអ្នកធ្វើជំនួញ អ្នកនឹងទទួលបាភាពរីកចម្រើនខ្ពស់ហួសពីការរំពឹងទុក ហើយជួបបញ្ហាអ្វីក៏រមែងមានគេចាំជួយ ចាំដោះស្រាយឲ្យជានិច្ច។

អ្នកកើតឆ្នាំរោង (នាគ)

2

នាគជាទូទៅ គឺជាសត្វនាំសំណាង ហើយនៅសប្តាហ៍ថ្មីនេះ គឺកាន់តែនាំសំណាងថែមទៀតដល់ម្ចាស់របស់វា។ អ្នកមានឱកាសអាចទាញយកប្រយោជន៍បានច្រើនពីសប្តាហ៍ចន្លោះថ្ងៃទី ៥ ដល់ ១១ កក្កដា ពោលអ្នកនឹងមានទ្រព្យហូរចូលមកផ្ទះច្រើន ជាងការហូរចេញទៅវិញ។

ជីវិតអ្នកកើតឆ្នាំរោង នឹងមានការផ្លាស់ប្តូរច្រើន ហើយជាពិសេស ២ ថ្ងៃចុងក្រោយនៃសប្តាហ៍ថ្មី អ្នកនឹងទទួលបានលាភធំ។

អ្នកកើតឆ្នាំឆ្លូវ (គោ)

3

អ្នកនឹងទទួលបានដំណឹងល្អច្រើននៅសប្តាហ៍ថ្មីនេះ ហើយកេរ្តិ៍ឈ្មោះនិងសមត្ថភាពដ៏លេចធ្លោរបស់អ្នក នឹងត្រូវបានសាយភាយទៅកាន់ពិភពខាងក្រៅច្រើន។

ការខិតខំរបស់អ្នកអស់រយៈពេលជាយូរមកហើយនេះ ដល់ពេលដែលត្រូវទទួលបានរង្វាន់តបស្នងទៅវិញហើយ។ នេះជាមូលហេតុដែលអ្នកមិនត្រូវចុះចាញ់នៅពេលនេះទេ។

អ្នកកើតឆ្នាំឆ្លូវ ឲ្យតែដឹងពីរបៀបចាប់យកឱកាស ចាប់យកផលចំណេញ នោះអ្នកនឹងមានឱកាសមានបានច្រើន ព្រោះមនុស្សនេះមានលាភច្រើន ជួបបញ្ហាតិច សំខាន់ឲ្យតែខ្លួនឯងចេះរៀបចំជីវិតបានច្បាស់លាស់បន្តិច គឺទៅមុខធូរហើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក