ស្នាមសង្វារតែងតែកើតឡើងទៅលើមនុស្សដែលធ្លាប់ឆ្លងកាត់មុខកាំបិតនៃការវះកាត់ ឬដោយសារឡើងចុះទម្ងន់លឿនពេក និងការបង្កដោយគ្រោះថ្នាក់មួយចំនួន។ យ៉ាងណាយើងមានវិធីព្យាបាលច្រើនផ្សេងៗពីគ្នា តែក្នុងអត្ថបទនេះ Knongsrok សូមបង្ហាញពីរូបមន្តធម្មជាតិ ៤ ដែលអ្នកអាចសាកល្បងអនុវត្តបាន៖
៤) រមៀត
អ្នកអាចប្រើរមៀតស្រស់ឬរមាតលាយជាមួយទឹក រួចយកវាមកលាបនៅលើផ្ទៃដែលឡើងសង្វារ ឬម្យ៉ាងទៀតដែលក៏អាចលាយជាមួយទឹកឃ្មុំ ឬទឹកដោះគោជូរដើម្បីបន្ថែមសារធាតុចិញ្ចឹមចាំបាច់មួយចំនួនទៅក្នុងស្បែក។
៣) ប្រើ Aloe Vera
ប្រទាលក្រពើ ឬយើងហៅថា Aloe Vera យើងអាចយកទឹករបស់វា មកលាបលើស្បែក ហើយទុកវាចោលមួយយប់ នោះវានឹងជ្រាបចូលទៅកោសិកាស្បែក។ តាមពិតទៅវាជួយបានច្រើនណាស់ ទាំងព្យាបាលស្នាមអុជខ្មៅ ស្នាមសង្វារ ស្នាមមុន ហើយមានប្រសិទ្ធភាពបំផុត។
២) ដំឡូងនិងទឹកផ្កាកុលាប
ដំឡូងមានផ្ទុកនូវវីតាមីន C ដែលជួយឲ្យស្បែកភ្លឺថ្លា និងជួសជុលកោសិកាស្បែកឡើងវិញ។ អ្នកអាចយកដំឡូងទៅដាំឲ្យពុះ ហើយកិនវាឲ្យក្លាយទៅជាម្សៅ រួចយកមកលាបលើផ្ទៃសង្វារ ទុកចោលរយៈពេល ១៥ ទៅ ២០ នាទី សឹមលាងចេញជាមួយទឹកក្ដៅឧណ្ហ៍ៗ។
វិធីម្យ៉ាងទៀតអ្នកក៏អាចលាយកម្ទេចម្សៅដំឡូងនោះ ជាមួយទឹកផ្កាកុលាប ដែលវានឹងជួយឲ្យស្បែកកាន់តែភ្លឺរលោងមួយកម្រិតទៀត ហើយព្យាបាលបានល្អសម្រាប់ស្បែកដែលមានសភាពរលាក។
១) ទឹកដោះគោស្រស់
អ្នកគ្រាន់តែយកមកម៉ាស្សានៅលើស្នាមសង្វារ ថ្នមៗ ហើយសឹមលាងទឹកក្ដៅឧណ្ហ៍ៗចេញ។ ធ្វើបែបនេះជាប្រចាំ អ្នកនឹងឃើញការប្រែប្រួលលើផ្នែកនៃស្នាមសង្វារ ហើយមានអារម្មណ៍ថាស្បែកភ្លឺរលោងជាងមុន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក