រាប់ចាប់ពីខែកក្កដានេះតទៅ រហូតបន្តដល់ចុងឆ្នាំ ២០២១ អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានរាសីឡើងខ្ពស់ ជួយឲ្យជីវិតរបស់ពួកគេមានការផ្លាស់ប្ដូរយ៉ាងច្រើនលើសលប់៖
អ្នកកើតឆ្នាំឆ្លូវ (គោ)
ជាមនុស្សដែលឧស្សាហ៍ព្យាយាម ហើយមិនចេះនៅទំនេរទេ ដោយចូលចិត្តឲ្យខ្លួនឯងរវល់ជាប់ខ្លួនជានិច្ច។ ពួកគេជាមនុស្សដែលមិនអង្គុយរង់ចាំសំណាង ហើយជឿថា បើខំនោះជីវិតនឹងមានបានជាមិនខាន។
តាមហោរាសាស្ត្រ ដំណាលមកថា អ្នកកើតឆ្នាំឆ្លូវ នឹងទទួលបានការផ្លាស់ប្តូរវិជ្ជមានក្នុងជីវិតនៅរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២១។ ចាប់ពីពេលនេះទៅ ពួកគេនឹងមានទ្រព្យហូរចូលជាច្រើន ហើយអាជីពការងារ និងជំនួញក្នុងដៃ ក៏នឹងមានការរីកចម្រើនឡើងគួរឲ្យកត់សម្គាល់។
អ្នកកើតឆ្នាំច (ឆ្កែ)
មនុស្សដែលកើតឆ្នាំច ភាគច្រើនជាមនុស្សដែលស្មោះត្រង់ ចូលចិត្តស្វែងរកឱកាសថ្មី ហើយពួកគេពោរពេញដោយមហិច្ឆតាចង់មានចង់បាន ចង់ទទួលបានភាពល្អឥតខ្ចោះ មិនធ្វើអ្វីដោយភាពមិនច្បាស់លាស់ឡើយ។
តាមហោរាសាស្រ្តបានដំណាល មកថាចាប់ពីខែកក្កដានេះតទៅ ដល់ចុងឆ្នាំ អ្នកកើតឆ្នាំច នឹងមានដំណើរការជីវិតរីកទៅមុនយ៉ាងរលូន។ អ្នកមានឱកាសទទួលបានប្រាក់ចំណេញច្រើន ហើយបើក្នុងអាជីពការងារ អ្នកត្រៀមនឹងទទួលបានមុខងារ មុខតំណែងថ្មីទៅ ព្រោះថ្នាក់លើបានមើលឃើញចាប់អារម្មណ៍លើសមត្ថភាពនិងការខិតខំរបស់អ្នកហើយ។
អ្នកកើតឆ្នាំខាល (ខ្លា)
មនុស្សដែលកើតឆ្នាំខ្លា ច្រើនតែរឹងមាំ មានទំនួលខុសត្រូវខ្ពស់ និងជាមនុស្សចូលចិត្តសម្លឹងការផ្លាស់ប្តូរក្នុងជីវិត។ ពួកគេភាគច្រើនមានមហិច្ឆតាមិនចង់បាត់បង់ ហើយការខិតខំអ្វីគឺសម្លឹងចង់បានផល និងមានទាស់ចិត្តខ្លាំងបើវាបរាជ័យដោយចៃដន្យណាមួយ។
ឆ្លងកាត់ពីខែកក្កដានេះទៅ តាមហោរាសាស្រ្តដំណាលមកថា អ្នកកើតឆ្នាំខាលនឹងមានការប្រែប្រួលច្រើនក្នុងជីវិត ដោយទំនាក់ទំនងរបស់ពួកគេជាមួយដៃគូសហការក៏នឹងឃើញការរីកចម្រើនច្រើន ហើយជាពិសេសគឺ ៣ ខែចុងក្រោយ តុលា វិច្ឆិកា ធ្នូ បញ្ហាអ្វីក៏អ្នកអាចដោះស្រាយចេញដែរ ពោលបញ្ហានឹងក្លាយទៅជាលាភសម្រាប់អ្នកវិញនៅរយៈពេលនោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក