នៅក្នុងរឿងស្នេហា មានពេលខ្លះកាយវិការដែលមនុស្សស្រីធ្វើមកកាន់មនុស្សប្រុស ក៏អាស្រ័យលើមនុស្សប្រុសដែរ បើមនុស្សប្រុសព្រងើយដាក់នាង ដូច្នេះនាងមិនចាំបាច់ទៅស្និទ្ធស្នាលអ្វីឡើយ រឹតតែមិនទៅយកចិត្តគេទៀតផង ហើយមនុស្សស្រីសង្កេតឃើញថាបើស្នេហារបស់គេប្រែជាសាបរលាបហើយ ដូច្នេះនៅក្នុងស្ថានភាពបែបនេះ មនុស្សស្រីក៏បញ្ចេញអារម្មណ៍មិនពេញចិត្តទៅកាន់មនុស្សប្រុសដែរ បើមនុស្សស្រីមានចេតនាមិនឆ្លើយតបសារទៅកាន់មនុស្សប្រុស តាមពិតនៅក្នុងចិត្តគេមានកំណួចអ្វីខ្លះទៅ តើអ្នកអាចយល់ពីនាងទេ?
១. ក្នុងចិត្តគិតចង់បញ្ចប់ស្នេហាមួយនេះ
បើនាងមានចេតនាមិនឆ្លើយតបសាររបស់អ្នក តាមពិតនៅក្នុងចិត្តនាងមានគំនិតគិតចង់បញ្ចប់ស្នេហានេះជាមួយអ្នកហើយ ដោយសារមានចេតនាមិនតបសារ បញ្ជាក់ថាស្នេហានាងចំពោះអ្នកគឺសាបរលាបហើយ ម្យ៉ាងទៀត នាងមានការស្ទាក់ស្ទើរជាច្រើនលើក បញ្ជាក់ថាក្នុងចិត្តនាងគិតចង់បញ្ជប់មនោសញ្ចេតនាមួយនេះហើយ។
ប៉ុន្តែនាងនៅមិនទាន់ច្បាស់ពីគំនិតនេះ តែបែរជាមិនចង់បន្តនៅស្និទ្ធស្នាលជាមួយអ្នក ដូច្នេះហើយទង្វើបែបនេះ ក្នុងនាមមនុស្សប្រុសគួរតែសង្កេតឱ្យបានច្រើន ហើយបើនាងចេះតែគេចមុខ គួរតែរកនាងនិយាយគ្នាឱ្យច្បាស់ បើកាយវិការរបស់នាងមានការធុញទ្រាន់ និងសោះអង្គើយនោះ ឆាប់សួរឱ្យច្បាស់តែម្តងទៅ តើចង់បន្តស្នេហាមួយនេះតទៅទៀតទេ?
២.ដោយសារតែទង្វើរបស់មនុស្សប្រុសមិនសូវល្អ
បើនាងមានចេតនាមិនតបសារអ្នក តាមពិតទៅនាងយល់ថាទង្វើរបស់អ្នកចេះតែឱ្យនាងឃើញថាមិនសូវល្អ ដូច្នេះនាងមិនសូវជាពេញចិត្តប៉ុន្មានទេ ហើយមនុស្សស្រីមិនដឹងថាគួរតែបង្ហាញប្រាប់ទៅកាន់មនុស្សប្រុសដោយរបៀបណា ដូច្នេះមានតែមិនឆ្លើយតបសារ ដើម្បីបញ្ជាក់ឱ្យគេដឹង។
៣. បន្ទាប់ពីឈ្លោះគ្នាហើយ ទាល់តែសួរនាំមុនទើបឆ្លើយ
បើនាងមានចេតនាមិនតបសាររបស់អ្នក បញ្ជាក់ថានៅពេលដែលអ្នកទាំងពីរឈ្លោះគ្នា ហើយក្រោយមកត្រូវរ៉ូវគ្នាវិញ នាងបែរជាចាំអ្នកសួរនាំមុន ពីព្រោះនៅក្នុងចិត្តរបស់នាងបានស្ទាក់ស្ទើរគិតថា តើត្រូវទាក់ទងទៅខាងប្រុសមុនឬអត់ នាងយល់ថាមនុស្សប្រុសគួរតែជាអ្នកចាប់ផ្តើម ដូច្នេះនាងចេះតែរង់ចាំសាររបស់អ្នកផ្ញើទៅនាងមុន ហើយនាងសង្ឃឹមថានៅក្នុងសារនោះ និងមានពាក្យលួងលោមនាងនៅក្នុងនោះដែរ។
៤. រងការឈឺចាប់
នៅក្នុងរឿងស្នេហា បើមនុស្សស្រីរងការឈឺចាប់ច្រើនពេកក៏អាចមានសភាពបែបនេះដែរ ដូច្នេះនាងក៏អាចមានចេតនាមិនតបសារដែរ ព្រោះមនុស្សស្រីយល់ថាការមិនតបសារនេះចង់ប្រាប់ទៅមនុស្សប្រុសថា នាងកំពុងតែខឹង ត្រូវការគេលួងលោមនិងឈឺឆ្អាល ហើយប្រាប់ឱ្យដឹងពីកំហុសរបស់មនុស្សប្រុសដែលធ្វើមកកាន់នាងដែរ។
ដូច្នេះ បើនាងមានចេតនាមិនតបសារនោះ តាមពិតទៅនៅក្នុងចិត្តនាងមានកំណួចជាច្រើន អ៊ីចឹថសូមមនុស្សប្រុសទាំងឡាយចាប់អារម្មណ៍ចំពោះខ្លួនឯង និងធ្វើការកែប្រែផង៕
អត្ថបទ ៖ Mythical Bird / Knongsrok