តោះ មកដឹងពីលក្ខណៈពិសេសទាក់ទាញ របស់តារានិករនីមួយៗ

យើងទាំងអស់គ្នាមានលក្ខណៈ និងអត្តចរឹកប្លែកៗពីគ្នា ប៉ុន្តែអ្នកខ្លះអាចនិយាយបានថាមានលក្ខណៈ ស្រដៀងគ្នាជាមួយអ្នកដទៃ។ ពេលខ្លះភាពស្រដៀងគ្នាទាំងនេះមកពីពន្ធុវិទ្យា ហើយជួនកាលមកពីតារានិករនៃឆ្នាំរបស់យើង។ តើអ្នកដឹងទេតារានិករទាំងនេះក៏អាចបង្ហាញលើរូបរាងរបស់យើងផងដែរ?

Zodiac Sign

តារានិករអាចរៀបរាប់ពីអ្វីៗជាច្រើននៅពេលនិយាយដល់បុគ្គលិកលក្ខណៈនិងចរិតលក្ខណៈរបស់អ្នក។ តើអ្នកតារានិករមួយណាជារបស់អ្នក?​ តើតារានិករមួយណាដែលចាត់ទុកថាទាក់ទាញចំណាប់អារម្មណ៏ជាងគេ?

ខាងក្រោមនេះជាតារានិករដែលត្រូវបានគេចាត់ថ្នាក់ជាតារានិករដែលមានលក្ខណៈពិសេសគួរអោយចាប់អារម្មណ៏

១. Scorpio (ថ្ងៃទី ២៣ ខែតុលាដល់ថ្ងៃទី ២១ ខែវិច្ឆិកា)

-លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺ បុគ្គលិកលក្ខណៈអាថ៌កំបាំង និងកែវភ្នែកដ៏ស្រទន់។

តារានិករ Scorpio គឺមានបុគ្គលពោរពេញដោយថាមពល និងភាពស្វាហាប់ ហើយជំហរលើខ្លួនឯង។ ពួកគេមិនសូវបង្ហាញចំណាប់អារម្មណ៍លើអ្នកដទៃ ដោយសារតែពួកគេមានទំនុកចិត្តលើខ្លួនឯង។ តារានិករនេះក៏ទទួលបានការច្រណែន និងមិនចូលចិត្តពីមនុស្សជុំវិញខ្លួនផងដែរ។

1

២. Libra (ថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី ២២ ខែតុលា)

-លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺ ពួកគេមានបុគ្គលិកលក្ខណៈទាន់សម័យ តែស្រគត់ស្រគំ។

តារានិករ Libra គឺជាបុគ្គលមានសមត្ថភាពក្នុងការធ្វើឱ្យអ្វីៗមានភាពល្អឥតខ្ចោះ។ ពួកគេជាមនុស្សចិត្តល្អ ស្រឡាញ់មនុស្សជុំវិញខ្លួន ​ និងមានមហិច្ឆតា។

ទោះបីជាមានគុណសម្បត្ដិគួរឱ្យស្រឡាញ់ទាំងនេះក៏ដោយ ក៏ពួកគេមិនមែនជាតារានិករដែលគួរឱ្យទាក់ទាញបំផុតដែរ។ នោះគឺដោយសារតែពួកគេតែងតែត្រូវបានគ្រប់គ្រងដោយការភ័យខ្លាចនៃការរស់នៅតែម្នាក់ឯង។ ការភ័យខ្លាចនេះអាចជំរុញឱ្យអ្នកប្រញាប់ប្រញាល់ទៅរកទំនាក់ទំនងស្នេហាថ្មី មិត្តថ្មី ហើយមិនចេះអត់ធ្មត់ និងមានចរិតឆាប់ខឹង។

2

៣. Taurus (ថ្ងៃទី ២០ ដល់ ២០ ឧសភា)

-លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺ មានបបូរមាត់ទាក់ទាញ និងបុគ្គលិកលក្ខណៈស្មោះត្រង់។

ក្រៅពីធម្មជាតិស្មោះត្រង់ ការចេះយកចិត្តទុកដាក់របស់ពួកគេ អាចទាក់ទាញមនុស្សឱ្យមករកពួកគេបានយ៉ាងងាយស្រួល។ ទោះយ៉ាងណាចរិតបុគ្គលិកលក្ខណៈទាំងនេះក៏អាចក្លាយជាការមិនចុះសម្រុងក្នុងទំនាក់ទំនងស្នេហាផងដែរ ព្រោះតែតារានិករនេះពូកែប្រចណ្ឌ និងងាយធ្វើឱ្យដៃគូមានអារម្មណ៏ធុញទ្រាន់នឹងពួកគេ។

មនុស្សដែលកើតនៅក្នុងតារានិករនេះ ក៏មានភាពតឹងរ៉ឹង និងពិបាកក្នុងការផ្គាប់ចិត្ត។ ពួកគេមិនងាយចុះសំរុងជាមួយអ្នកដទៃ។ នោះហើយជាមូលហេតុដែលពួកគេមិនមានចំណាត់ថ្នាក់ខ្ពស់ជាតារានិករគួរឱ្យទាក់ទាញបំផុត។

3

៤. Leo (២៣ កក្កដា - ២២ សីហា)

-លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺ សក់ និងទំនុកចិត្តលើខ្លួនឯង។

ពួកគេមានភាពក្លាហាន កាចម៉ត់ចត់ មានទំនុកចិត្តខ្ពស់ និងជាមនុស្សដែលមិនចេះអត់ធ្មត់បំផុត ។ គុណសម្បត្តិទាំងនេះលាយជាមួយភាពទាក់ទាញ និងអារម្មណ៍កំប្លុកកំប្លែងធ្វើឱ្យពួកគេក្លាយជាតារានិករដែលរ៉ូមែនទិចបំផុត។ ប៉ុន្តែពួកគេមិនមែនជាតារានិករដែល ទាក់ទាញបំផុតនោះទេ។ បញ្ហា គឺពួកគេតែងតែគិតថាពួកគេត្រឹមត្រូវ។ ពួកគេមិនចេះអត់ធ្មត់ និងអត់ទោសឱ្យដោយងាយ ដែលធ្វើឱ្យ ពួកគេមិនអាចមានអ្នកចុះសំរុងជាមួយបាន។

4

៥. Virgo (២៣ សីហា - ២២ កញ្ញា)

-លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះ គឺជាមនុស្សមានមន្តស្នេហ៏ និងសាច់ភ្លឺថ្លា។

តារានិករ Virgo លេចធ្លោសម្រាប់បុគ្គលិកលក្ខណៈដ៏គួរឱ្យទាក់ទាញ ចិត្តមុតស្រួច និងអត្តចរិតរម្យទម។ ពួកគេមានជំនាញដោះស្រាយបញ្ហា និងស្បែកទន់ភ្លឺដែលបន្ថែមភាពទាក់ទាញរបស់ពួកគេ។ ថ្វីត្បិតតែមានលក្ខណៈពិសេសគួរឱ្យទាក់ទាញបំផុតមួយចំនួនក៏ដោយ ប៉ុន្តែពួកគេជាមនុស្សប្រកាន់ច្រើន និងសន្សំសំចៃជ្រុលពេក។

5

៦. Gemini (២១ ឧសភា - ២០ មិថុនា)

-លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺផ្ទៃមុខសភ្លឺ និងមុខច្រឡើម។

តារានិករ  Geminis គឺជាមនុស្ស រីករាយ មោះមុត និងមានភាពជាយុវវ័យស៊ីវិល័យ។ ពួកគេត្រូវបានគេស្គាល់ផងដែរថាមានមុខដែលគួរឱ្យចាប់អារម្មណ៍។ គុណសម្បត្តិទាំងនេះធ្វើឱ្យតារានិករនេះមានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញបំផុត។ ពួកគេរស់នៅក្នុងពេលបច្ចុប្បន្នមានភាពងាយស្រួលក្នុងការចុះសម្រុង និងងាយអភ័យទោសអោយអ្នកដទៃ ។

ទោះយ៉ាងណាក៏ដោយពួកគេក៏ឆាប់មានទំនាស់ ចូលចិត្តអាថ៌កំបាំង និងមានអំនួត។ ពួកគេចូលចិត្តរស់នៅក្នុងបច្ចុប្បន្នកាល និងមិនសូវគិតពីអនាគតកាលនោះទេ ។

6

៧. Pisces (១៩ កុម្ភៈ - ២០ មីនា)

-លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺ ភ្នែក និង ការប្រើពាក្យសម្តីពិរោះៗ។

តារានិករ Pisces គឺជាមនុស្សដែលមានចិត្តសប្បុរស ចេះគិតចេះពិចារណា និងមានវិចារណញាណ បានត្រៀមជានិច្ចដើម្បីជួយផ្តល់ជំនួយនៅពេលមានគេត្រូវការ។ ពួកគេគឺជាតារានិករដែលមានភ្នែកស្រស់ស្អាតបំផុត ដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដទៃ ។

ប៉ុន្តែតារានិករនេះ ងាយនឹងរំជើបរំជួល និងមានអារម្មណ៍ហួសហេតុ។ តារានិករនេះចូលចិត្តប្រើអារម្មណ៏ច្រើនលើអ្នកដទៃដោយពួកគេជាប្រភេទកាយវិការក្បត់ចិត្ត។ ទំនោរអាកប្បកិរិយាផ្ទុយគ្នាពីចិត្តនេះ ធ្វើឱ្យពួកគេឆ្លងកាត់រឿងស្មុគស្មាញ និងច្របូកច្របល់។

7

៨. Sagittarius (២២ វិច្ឆិកា - ២១ ធ្នូ)

-លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺ រូបរាងស្រស់ស្អាត និងសណ្តានចិត្តល្អពីកំណើត។

តារានិករ Sagittarius ត្រូវបានគេហៅថាជាអ្នកចូលចិត្តផ្សងព្រេងរុករក ។ មនុស្សដែលកើតនៅក្នុងតារានិករនេះចូលចិត្តដាក់សម្ពាធលើខ្លួនឯង និងជាប្រភេទមនុស្សឯករាជ្យ ។ បន្ថែមការលាយបញ្ចូលគ្នានូវស្នាមញញឹមប្រកបដោយមន្តស្នេហ៍ដែលជាផ្នែកមួយនៃលក្ខណៈទាក់ទាញបំផុតរបស់ពួកគេ ។

ពួកគេក៏ឱ្យតម្លៃទៅលើសេរីភាពរបស់ពួកគេខ្ពស់ជាងអ្វីៗផ្សេងទៀតនៅក្នុងជីវិត ហើយជារឿយៗអាចមិនយកចិត្តទុកដាក់ និងមិនចេះគិតនៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ ។

8

៩. Capricorn (២២ ធ្នូ - ១៩ មករា)

-លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺ ដងខ្លួន និង ចិត្តល្អ។

ចក្ខុវិស័យរបស់ Capricorns សម្រាប់ជីវិតត្រូវបានកំណត់ដោយការខិតខំ និងការលះបង់។ ពួកគេជាមនុស្សដែលមានវិន័យផ្ទាល់ខ្លួនបំផុត។ ពួកគេជាមនុស្សដ៏ស្មោះត្រង់បំផុតហើយដើម្បីរកលុយ ធ្វើឱ្យពួកគេក្លាយជាតារានិករដែលពូកែទ្រាំ។

ពួកគេជាអ្នកណែនាំប្រឹក្សា និងចូលចិត្តរក្សាមិត្តភក្តិ ។ ប៉ុន្តែពួកគេចូលចិត្តបង្ហាញពីចំនុចខ្សោយ របស់ពួកគេតាមឥរិយាបថ និងការប្រព្រឹត្តរបស់ពួកគេ។

9

១០. Cancer (ថ្ងៃទី ២១ ខែមិថុនាដល់ថ្ងៃទី ២២ ខែកក្កដា)

-លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺ មុខដ៏ស្លូតបូត និងគំនិតស្រមើស្រមៃខ្ពស់។

តារានិករនេះហើយ ដែលមានរូបសំរស់ស្រស់ស្អាតជាងគេ។ រូបរាងមុខមាត់ស្រស់ស្អាតជាមួយទឹកមុខដ៏ស្លូតត្រង់ធ្វើអោយតារានិករមួយនេះទទួលបានការចូលចិត្តយ៉ាងខ្លាំងពីមនុស្សជុំវិញខ្លួន។ តារានិករនេះក៏មានគំនិតស្រមើស្រមៃខ្ពស់ និងមានចិត្តមុតស្រួចផងដែរ។

ពួកគេពោរពេញដោយការស្រឡាញ់ពីកំណើត និងលះបង់ ហើយស្មោះត្រង់ក្នុងទំនាក់ទំនងរបស់ពួកគេ។ តែបើនិយាយពីរឿងញ៉ែគឺគេនិយាយត្រង់ៗតែម្តង ។ តែដោយសារតែពួកគេក៏ជាប្រភេទចិត្តច្រើន ដូចនេះធ្វើឱ្យពួកគេងាយនឹងឈឺចាប់ និងអាក់អន់ចិត្ត។

10

១១. Aries (ថ្ងៃទី ២១ ខែមីនាដល់ថ្ងៃទី ១៩ ខែមេសា)

-លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺ បបូរមាត់ស៊ីចស៊ី និងទាក់ទាញ។

តារានិករ Aries កើតមកមានគុណសម្បត្តិជាអ្នកដឹកនាំ។ ពួកគេអាចទុកចិត្តបានជាមនុស្សស្មោះត្រង់ និងមានទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហាប្រឈមដោយភាពងាយស្រួល និងប្រសិទ្ធភាព។ សមត្ថភាពរបស់ពួកគេក្នុងការដឹកនាំ និងទទួលបានជោគជ័យធ្វើឱ្យពួកគេក្លាយតារានិករដែលទាក់ទាញបំផុត។

បើនិយាយពីលក្ខណៈរាងកាយបបូរមាត់គួរឱ្យចាប់អារម្មណ៍ និងរោមចិញ្ចើមលេចធ្លោគឺជាលក្ខណៈទាក់ទាញបំផុតរបស់ពួកគេ។​ តែខ្វះការអត់ធ្មត់គឺជាគុណវិបត្តិនៃតារានិករ Aries។

11

១២. Aquarius (ថ្ងៃទី ២០ ខែមករាដល់ថ្ងៃទី ១៨ ខែកុម្ភៈ)

-លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃតារានិករនេះគឺ ផ្ទៃមុខភ្លឺថ្លា ប្រអប់ជើងស្អាត និងបេះដូងស្មោះស។

នៅចុងបញ្ចប់តារានិករដ៏ស្រស់ស្អាតបំផុតគឺ Aquarius ។ Aquarians មានរូបរាងរាងកាយគួរឱ្យភ្ញាក់ផ្អើល។ ចាប់ពីក្បាលដល់ចុងជើង។ អ្វីដែលធ្វើឱ្យពួកគេក្លាយជាតារានិករដែលគួរឱ្យទាក់ទាញបំផុតគឺភាពស្មោះត្រង់ពិតប្រាកដ និងបុគ្គលិកលក្ខណៈយ៉ាងល្អឥតខ្ចោះ។

ជាមួយពួកគេអ្នកដឹងថាអ្វីដែលអ្នកបានឃើញគឺជាអ្វីដែលពួកគេបានគិត។ ជាមនុស្សគ្មានឧបាយកលគ្មានអាថ៌កំបាំងទេ។ ពួកគេក៏មានសមត្ថភាព និងលើកទឹកចិត្តអ្នកដទៃ ។ ប្រសិនបើនៅពេលដែលពួកគេបង្កើតទំនាក់ទំនងជាមួយនរណាម្នាក់ ពួកគេក៏អាចលះបង់គ្រប់យ៉ាងផងដែរ៕

12

ប្រភព: បរទេស