ផ្នែករសើបទាំង ៣ លើរាងកាយ ដូចបង្ហាញខាងក្រោម អ្នកមិនត្រូវអនុញ្ញាតឲ្យដៃអ្នកដទៃមកប៉ះពាល់ច្រើនពេកនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់បាន៖
៣) ផ្នែកកញ្ចឹងក
ផ្នែកកញ្ចឹងក ជឿថាអ្នកមិនងាយឲ្យនរណាមកប៉ះនោះទេ តែក្នុងទំនាក់ទំនងស្នេហាស្អិតល្មួតនឹងគ្នា អ្នកចេះតែបណ្ដែតបណ្ដោយខ្លះហើយ។
យ៉ាងណាការប៉ះអង្អែលក្តី ការថើបក្តី គួរតែជៀសវាងផ្នែកនេះ ព្រោះសំបកនៃផ្ទៃកញ្ចឹងកគឺស្តើងខ្លាំងណាស់ ប្រសិនអ្នកប៉ះដល់កម្លាំងរាងខ្លាំងបន្តិច អាចប្រឈមគ្រោះថ្នាក់។ ជាពិសេសគឺផ្នែកប្រហោងឆ្អឹងនៃកញ្ចឹងក បើអ្នកសង្កត់វាខ្លាំងពេក អាចនឹងធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះខ្លាំង ហើយនាំឲ្យសន្លប់មួយរំពេច។
២) ផ្នែកផ្ចិត
ផ្ចិតក៏ជាផ្នែកមួយដែលមិនងាយនឹងឲ្យនរណាមកបំពានបានដែរ តែបើដៃគូឬនរណាអាចមកប៉ះបានហើយ ក៏មិនគួរអនុញ្ញាតដែរ ព្រោះស្បែកនៅជុំវិញផ្ចិតស្តើងខ្លាំងណាស់ ហើយងាយនឹងឆ្លងបាក់តេរីផ្សេងៗបាន។
កុំថាអ្នកបង្កើតសកម្មភាពអ្វីមួយហើយ មកសម្អាតវាបានងាយៗឲ្យសោះ ព្រោះការដែលសម្អាតញឹកញាប់ពេក ក៏ជាហេតុបណ្តាលឲ្យបាក់តេរីងាយឆ្លងចូលរាងកាយលឿនទៅវិញទេ។ ជារួមទៅកុំប៉ះពាល់ផ្នែកផ្ចិតនេះឲ្យសោះ។
១) ត្រចៀក
ផ្នែកនេះមិនចាំបាច់តែមនុស្សស្និទ្ធនឹងគ្នាខ្លាំង ត្រឹមតែជាសាច់ញាតិ បងប្អូនក៏អាចប៉ះលេងបានដែរ។ វាជាទម្លាប់អាក្រក់ការដែលឲ្យគេមកលេងត្រចៀកអ្នក ព្រោះក្រៅពីងាយនឹងនាំឲ្យឆ្លងរោគ វាក៏អាចវិវត្តទៅជាការកើតជំងឺថ្លង់ ឬអសមត្ថភាពការស្តាប់ក៏ថាបាន។
លើសពីនេះត្រចៀកមានភាពផុយស្រួយណាស់ ដែលវាងាយនឹងរងសំឡេងពីខាងក្រៅដោយប្រការណាមួយ ហើយវាក៏មានសរសៃឈាមតូចៗដែលងាយនឹងទទួលរងសម្ពាធពីការប៉ះពាល់នានាផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក