ផ្អើលខ្លាំងនៅថៃ! ដើមចេកពណ៌ចម្លែកៗលក់បានថ្លៃ កូនចេកមួយដេីម​ ជាង ១ពាន់ដុល្លារឯណោះ

ថៃ៖ ពិតជារឿងចម្លែកខ្លាំងណាស់ ថ្មីៗនេះនៅក្នុងប្រទេសថៃ កំពុងតែនាំគ្នាល្បីរឿងដើមចេកពណ៌ចម្លែក មានពណ៌សប្រពាលលើស្លឹកពណ៌បៃតង ដោយយើងសង្កេតឃើញថាដើមចេកនេះគ្មានអ្វីពិសេសក្រៅពីស្លឹកពណ៌ចម្លែកបែបនេះទេ តែភាពចម្លែកនេះបែរជាធ្វើឱ្យដើមចេកប្រភេទនេះមានតម្លៃថ្លៃទៅវិញ។

201425721_555511762478055_339824995842271110_n

រឿងហេតុដំបូងកើតឡើង ដោយសារតែបុរសម្នាក់គឺលោក ថាក់ឡាន់ រស់នៅ ខេត្តសុរិន ប្រុងកាប់ដើមចេកបែបនេះចោល ដោយគិតថាដើមចេកនេះមានមេរោគ ឬខូចបានជាប្រែពណ៌បែបនេះ ស្រាប់កូនស្រីរបស់គាត់ពេលទៅស្រោចទឹកកៅស៊ូរបស់នាង ហើយដើរកាត់ចំការដើម្បីមើលដំណាំផ្សេងៗ ស្រាប់តែបានប្រទះឃើញដើមចេកណាំវ៉ាចម្លែកមួយដើម ពណ៌ប្លែកៗ ដែលឪពុកដាំទុកចោលជាយូរឆ្នាំ ។

202963827_555511749144723_1566681972323214873_n

357c0f8b194c8fdb2c6b5e5a081a1b25

ដោយមានចម្ងល់មិនដឹងថាដើមចេកនេះជាប្រភេទអ្វី ប្រភេទ អាល់កាឡាំង (alkaline) ឬ យ៉ាងណា ទើបនាងថតរូបឱ្យអ្នកស្គាល់មើល គេថា ប្រាកដជាប្រភេទដើមចេក អាល់កាឡាំង ពិតប្រាកដមែន បន្ទាប់មកក៏មានអ្នកទាក់ទងមកទិញភ្លាមៗ ហ៊ានឱ្យតម្លៃមួយដើមជាង 1,600$ ឯណោះ។

634663ebe67c9ce0ec8cfa0ab40f53dc

936effa7e7b404b7e9dd55c792997009

ក្រោយកើតរឿងបែបនេះមក ឪពុករបស់នាងភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមានដើមចេកប្រភេទនេះច្រើនណាស់ តែគាត់កាប់អោយគោសុីរហូតស្មានតែចេកកើតរោគអី មិនដឹងថាចេកប្រភេទមានតម្លៃសោះ។

គួរឱ្យដឹងផងដែរថា ចេកនេះមិនមានអ្វីចម្លែក ឬប្រយោជន៍អ្វីលើសពីចេកយើងធម្មតានោះទេ ដោយភាគច្រើនគេយកវាមកដាំលម្អព្រោះតែពណ៌ស្រស់ស្អាតរបស់វាតែប៉ុណ្ណោះ ឯការដាំក៏ងាយៗដូចដើមចេកធម្មតា ហើយផ្លែរបស់វាក៏អាចទទួលទានដូចចេកធម្មតាដែរ។

N0fswt

F902fb5b39dcbea224ce34f5a83db2e2

208472148_1396664247362895_7663607357824831971_n

បន្ថែមពីចេកប្រពាល ឥឡូវនេះថៃក៏កំពុងផ្អើលដាំដើមចេកចម្លែកៗទៀតផងដែរ ដោយពេលនេះផេកថៃមួយ បានផុសថាខ្លួនបានលក់ដើមចេកប្រភេទឥណ្ឌូឈ្មោះថា ចេកក្រហមឥណ្ឌូ ដែលលក់បានមួយដើមក្នុងតម្លៃ 14,000$ ជាងឯណោះ។

203891829_555550782474153_3744250268214240347_n

203606352_555550739140824_4017933729922841381_n

ការឡើងថ្លៃនៃដើមចេកប្រភេទចម្លែកនេះ មកពីប្រជាជនថៃចូលចិត្តដាំអ្វីចម្លែកៗ ហើយវាអាចឡើងថ្លៃដោយសារតែតារាថៃល្បីៗបានលក់វា និងដាំវាលម្អផងដែរ៕

209584790_1396664004029586_735379162978413929_n

กล้วยด่าง1

ដូច្នេះសាកចូលឆែកមើលចំការរបស់អ្នកទៅមើល តើមានដើមប្រភេទនេះទេ ក្រែងឱកាសក្លាយជាសេដ្ឋីដល់ណា!

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក