តាមក្បួនចាស់ៗពីបុរាណបានដំណាលមកថា ការទស្សន៍ទាយចរិតលក្ខណៈមនុស្សក៏អាចធ្វើទៅបាន តាមរយៈធាតុពីធម្មជាតិរបស់ពួកគេ ដែលមាន ៤ ធាតុដូចជា ទឹក ភ្លើង ខ្យល់ ដី។ តើអ្នកស្ថិតក្នុងធាតុណាមួយ តាមរយៈការជ្រើសរើសរូបភាពមួយ យើងអាចបង្ហាញចម្លើយដូចខាងក្រោម៖
១) ធាតុទឹក
មនុស្សដែលមានធាតុទឹក ជាមនុស្សដែលប្រើប្រាស់អារម្មណ៍ខ្ពស់ក្នុងការផ្សារភ្ជាប់អារម្មណ៍ខ្លួនឯងទៅកាន់អារម្មណ៍អ្នកដទៃ។ ស្ថិតក្នុងការទំនាក់ទំនង ឬការជជែកណាមួយ ពួកគេយកចិត្តទុកដាក់ស្តាប់ ហើយឆាប់យល់ពីការនិយាយរបស់ដៃគូខ្លាំងណាស់។
ពួកគេពូកែស្តាប់ ពូកែយល់ចិត្ត ហើយអាចបម្លែងសម្តីទាំងនោះទៅក្នុងអារម្មណ៍របស់ខ្លួនឯង ដែលងាយឲ្យខ្លួនឯងអាចឆាប់យល់ពីចិត្តគេ។ ហេតុនេះហើយអ្នកមានធាតុទឹក រមែងត្រូវបានមនុស្សជាច្រើនចូលចិត្តរាប់អាន និងគិតថាជាមនុស្សដែលអាចចែករំលែករឿងល្អនិងអាក្រក់ជាមួយគ្នាបាន។
២) ធាតុខ្យល់
ជាមនុស្សដែលគិតមុនគូរ ពោលធ្វើអ្វី និយាយអ្វី ពួកគេឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់ជាទីបំផុត។ ហេតុនេះហើយពួកគេមិនងាយឲ្យទាស់ចិត្តនរណាទេ ហើយនិយាយពីទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនគឺមានភាពល្អច្រើន។
៣) ធាតុភ្លើង
មនុស្សដែលមានធាតុភ្លើង គឺជាមនុស្សដែលជឿជាក់លើខ្លួនឯង និងមិនងាយធ្វេសប្រហែសក្នុងការបំពេញកិច្ចការងារនានាឡើយ។ ពួកគេរមែងទទួលបានលទ្ធផលល្អ ដោយសារតែការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ពួកគេផ្ទាល់។
មនុស្សប្រភេទនេះ គេជឿថាពូកែខាងបំផុសនិងជំរុញទឹកចិ្តតមនុស្សជុំវិញខ្លួនខ្លាំងណាស់ រហូតដល់អ្នកជុំវិញខ្លួនរមែងយកគេធ្វើជាគំរូ និងរាប់ជាអ្នកដឹកនាំដ៏គួរឲ្យទុកចិត្តម្នាក់។
៤) ធាតុដី
ជាមនុស្សដែលមិនងាយផ្លាស់ប្តូរនូវជំនឿខ្លួនទេ ធ្វើអ្វីគឺមានហេតុមានផល ហើយរមែងជឿជាក់លើខ្លួនឯងជាងការសម្រេចរបស់នរណាទាំងអស់។ ពួកគេមានការអត់ធ្មត់ខ្ពស់ ទោះបរាជ័យច្រើនសារក៏មិនងាយបោះបង់។
ជាមនុស្សដែលស្មោះត្រង់ យកសកម្មភាពធំជាងការនិយាយ ហើយចង់សម្រេចអ្វីធ្វើអ្វី គឺប្រើប្រាស់ការខិតខំរបស់ខ្លួនឯង ដោយមិនពឹងពាក់ទៅលើអ្នកដទៃឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក