លក្ខណៈសម្បត្តិខាងក្រៅរបស់មនុស្សយើងម្នាក់ៗគឺប្រហែលគ្នា ពោលនិយាយពីរូបសម្រស់មិនជាចាញ់គ្នាប៉ុន្មានទេ ប៉ុន្តែអ្វីដែលសំខាន់គឺការគ្រប់គ្រងអារម្មណ៍ខាងក្នុង។ សម្រាប់មនុស្សស្រីទាំងឡាយ មុនចង់ឲ្យអ្នកដទៃមកស្រលាញ់ខ្លួន គួរចេះស្រលាញ់ខ្លួនឯងជាមុនសិន ហើយគួរតែមានរបស់ ៣ នេះជាខ្លួនឯង ទើបអាចនាំឲ្យជីវិតមានន័យយ៉ាងពិតប្រាកដ៖
៣) សុខភាព
នៅពេលដែលអ្នកមានគ្រួសារ អ្នកនឹងកាន់តែលះបង់សម្រាប់គ្រួសារ ដូចជាការហត់នឿយមើលថែទាំកូន ទំនុកបម្រុងស្វាមី ក៏ដូចជាចាស់ទុំទាំងសងខាង។ អាយុកាន់តែរំកិលទៅមុខ ភាពចាស់ក៏ចាប់ផ្តើមចូលមក ដែលនាំឲ្យសុខភាពរាងកាយមិនរឹងមាំដូចមុនទៀតឡើយ។
ដូច្នេះហើយអ្នកត្រូវចាំថា ទោះនរណាសំខាន់ប៉ុណ្ណា អ្នកស្រលាញ់ប៉ុណ្ណា ក៏អ្នកខ្លួនឯងផ្ទាល់មិនត្រូវរំលងការមើលថែខ្លួនឯងដែរ។ បើសុខភាពយើងចុះទ្រុឌទ្រោម តើយើងមានកម្លាំងកំហែងឯណា នឹងទៅបំពេញភារកិច្ចជាម្តាយល្អ ភរិយាល្អ និងកូនប្រសាដ៏ល្អកើតនោះ?
២) ចំណេះដឹង
កុំមានគោលជំហរមួយ ថាចាស់ទៅឲ្យប្តីចិញ្ចឹម ឬចាំសោយសុខជាមួយទ្រព្យប្តី។ ជីវិតមនុស្សយើងមើលមិនឃើញឡើយ ពេលខ្លះទៅថ្ងៃមុខយើងអាចនឹងជួបរឿងមិនល្អណាមួយ ដែលនាំឲ្យយើងត្រូវរស់នៅខ្លួនឯងពឹងខ្លួនឯង ហើយបើយើងមានកូនតូចទៀត ក៏កាន់តែត្រូវទទួលបន្ទុកមើលថែពួកគេមួយតង់បន្ថែមទៀត។
ដូច្នេះហើយការសិក្សា ចំណេះដឹង ជំនាញណាមួយ ក៏គួរតែមាន និងមិនត្រូវបោះបង់ឡើយ ហើយអ្នកជឿទៅមនុស្សស្រីដែលមានចំណេះដឹងក៏ត្រូវបានមនុស្សប្រុសជាច្រើនឲ្យតម្លៃខ្ពស់ដែរនៅពេលបច្ចុប្បន្ន ហើយចំណេះដឹងគឺជាមន្តស្នេហ៍មួយប្រភេទក្នុងការទាក់ចិត្តបុរសនៅសតវត្សទី ២១ នេះ។
១) ការគ្រប់គ្រងអារម្មណ៍
ស្រលាញ់ប៉ះនរណាក៏ដោយ មនុស្សស្រីធំបំផុតគឺការចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ អ្នកមិនត្រូវនិយាយអ្វី តាមតែអារម្មណ៍ឆេវឆាវ ពោលគឺត្រូវឆ្លងកាត់ខួរក្បាលការគិតជាមុនសិន។
ជាងនេះអ្នកត្រូវមានការគិតបែបសុទិដ្ឋិនិយម ដែលមើលឃើញរឿងរ៉ាវជុំវិញខ្លួន ជារឿងវិជ្ជមាន ច្រើនជាងអវិជ្ជមាន នោះទើបនាំឲ្យជីវិតអ្នកជួបរឿងរីករាយពិតប្រាកដ។ ការដែលសម្លឹងឃើញគ្រប់យ៉ាង សុទ្ធតែមិនល្អច្រើនពេក គឺខ្លួនឯងហ្នឹងហើយជាអ្នកនាំទុក្ខឲ្យខ្លួនឯង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក