គ្រប់យ៉ាងដែលកន្លងហួសទៅថ្ងៃ វាត្រូវបានរាប់ចូលជាអតីតកាល ហើយការចាប់ផ្តើមថ្ងៃថ្មី គឺជាបច្ចុប្បន្នកាលដែលយើងត្រូវផ្តោតសំខាន់ ហើយឲ្យតម្លៃទៅលើវាពិតប្រាកដ។
ក្នុងទំនាក់ទំនងស្នេហាក៏ដូចគ្នាដូច្នោះដែរ បើរស់នៅមិនចុះសម្រុងនឹងគ្នាហើយឈានដល់ផ្លូវបែក អ្នកក៏គ្មានអ្វីត្រូវស្តាយស្រណោះ ទៅអង្គុយយំសោកនោះដែរ ផ្ទុយទៅវិញអ្នកជាមនុស្សស្រីគួរតែបង្ហាញទង្វើ ៤ នេះចេញមក ដើម្បីឲ្យអតីតមិត្តប្រុសឬដៃគូរបស់អ្នកឃើញពីភាពរឹងមាំ និងសោកស្តាយដែលបានចែកផ្លូវនឹងអ្នក៖
៤) មិនចាំបាច់ Unfriend ឬ Block គេលើបណ្តាញសង្គម
ពេលបែកគ្នាមនុស្សស្រីខ្លះ តែងតែ Block មិនឲ្យបុរសនោះមានការទាក់ទងមកបាន ឬបានឃើញនូវអ្វីដែលអ្នកបង្ហោះនៅលើបណ្តាញសង្គម។ តាមពិតទៅការធ្វើបែបហ្នឹង វាស្មើនឹងអ្នកហាក់ដូចជាស្រលាញ់គេខ្លាំង មិនចង់បោះបង់គេ ហើយខ្លាចនឹងឃើញការពិតរបស់គេ។
កុំរស់នៅជាស្រមោលបែបហ្នឹង ចូររស់នៅភាពខ្លួនឯងជាខ្លួនឯង យើងគួរតែបង្ហាញឲ្យគេបានឃើញទៅវិញថាយើងបានផ្លាស់ប្ដូរអ្វីខ្លះ ហើយយើងក៏មិនត្រូវខ្លាចនឹងការដែលបានឃើញនូវជីវិតថ្មីរបស់គេនោះដែរ នោះទើបជាមនុស្សស្រីដ៏រឹងមាំពិតប្រាកដ។
៣) ស្រលាញ់ខ្លួនឯងឲ្យខ្លាំងជាងមុន
កុំយកពេលទៅអង្គុយគិតរឿងរ៉ាវចាស់ ដែលអ្នកធ្លាប់បានឆ្លងកាត់ពីមុនមក ផ្ទុយទៅវិញចូរយកពេលមកមើលថែសុខភាពរាងកាយ និងសម្រស់ខ្លួនឯង ឲ្យកាន់តែបានល្អជាងមុន នោះទើបជារឿងដែលគប្បីនឹងធ្វើ។
បើមានពេល ក៏យកពេលទៅដើរទិញទំនិញ តុបតែងខ្លួនបែបដែលខ្លួនឯងស្រលាញ់ ទិញនៅរបស់អ្វីដែលខ្លួនឯងចង់បាន ពោលបង្ហាញភាពស្នាមញញឹមជាប់ខ្លួនជានិច្ច។
២) បង្កើតលុយឲ្យបានច្រើន
កុំរំពឹងថាអ្នកនឹងចាយលុយរបស់គេ តែគួរបង្កើតអាជីពការងារឬអាជីវកម្មមួយដែលនឹងនដោយខ្លួនឯង។ អ្នករស់ដោយអត់គេក៏បាន ដ្បិតវារាងឯកាបន្តិច តែអ្នកក៏នៅមានវិធីច្រើនទៀត ដើម្បីមកបំពេញចន្លោះនៃភាពឯកានោះ។ មនុស្សប្រុសជឿទៅ គេនឹងកាន់តែស្ដាយក្រោយ ហើយកាន់តែខ្មាសអៀន បើគេដឹងថាអតីតសង្សារចាស់កំពុងបង្កើតចំណូលបានច្រើនដែលចេញពីការខិតខំប្រឹងប្រែងរបស់នាងផ្ទាល់។
១) បង្កើតមិត្តល្អឲ្យបានច្រើន
មនុស្សប្រុសពេលបែកពីយើងទៅ គេគិតថា អ្នកប្រហែលជានៅម្នាក់ឯង អ្នកឯកាខ្លាំង អ្នកពិបាកនឹងរស់នៅខ្លាំងណាស់។ តែកុំធ្វើបែបហ្នឹង ចូរអ្នកបង្ហាញភាពរីករាយ ការមានកិច្ចប្រាស្រ័យទាក់ទងល្អនឹងមនុស្សជុំវិញខ្លួន នោះហើយជាភាពរឹងមាំដែលគ្មានអ្វីមកប្តូរបាន។
បុរសៗនឹងមានការស្តាយក្រោយ ពេលឃើញអ្នករីករាយ រស់នៅបែបសប្បាយ ពោរពេញដោយទំនុកចិត្តជាមួយមនុស្សថ្មីផ្សេងទៀត មិនថាតែជាមួយមិត្តភ័ក្ដិ ឬជាមួយមនុស្សជិតស្និទ្ធណាមួយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក