ទីតាំងទាំង ៣ ខាងក្រោមនេះមានលក្ខណៈរសើបខ្លាំងណាស់ ប្រសិនបើអ្នកដទៃប៉ះតាមអំពើចិត្តវាអាចបង្កគ្រោះថ្នាក់បាន ដូច្នេះកុំអោយអ្នកដទៃប៉ះផ្នែក ៣ ខាងក្រោមនេះឱ្យសោះ។
នៅក្នុងជីវិតប្រចាំថ្ងៃការប៉ះពាល់គ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតគឺជៀសមិនរួច។ ទោះជាយ៉ាងណាក៏ដោយរចនាសម្ព័ន្ធនៃរាងកាយមនុស្សមានភាពស្មុគស្មាញ ផ្នែកខ្លះមានភាពផុយស្រួយខ្លាំងប្រសិនបើមិនបានប៉ះពាល់ដោយប្រុងប្រយ័ត្នអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ ជាពិសេសទីតាំងទាំង ៣ ផ្នែកដែលគួរតែប្រយ័ត្នពេលប្រើកម្លាំងព្រោះវាអាចបង្កគ្រោះថ្នាក់។
១. ក
រាងកាយមនុស្សត្រូវបានគេចាត់ទុកថាគីពិសេសជាងគេនៅលើផែនដីនេះ ទោះបីពិសេសក៏ដោយក៏នៅលើរាងកាយរបស់មនុស្សមានកន្លែងដែលជាចំនុចខ្សោយដែរដូចជាករបស់យើង។ គូស្វាមីភរិយាជាច្រើនថើបនៅត្រង់កញ្ចឹងកនៅពេលពួកគេស្និតស្នាលនឹងគ្នា។ ប៉ុន្តែអ្នកនឹងឃើញថាបន្ទាប់ពីការថើបកហើយនោះវានឹងឡើងក្រហមមូលហេតុគឺដោយសារតែត្រង់ផ្នែកកញ្ចឹងកគឺស្បែកស្តើងនិងមិនមានសាច់ដុំប្រសិនបើអ្នកប្រើកម្លាំងធ្ងន់បន្តិចវានឹងធ្វើឱ្យមានការឈឺចាប់។ នៅពេលដែលសរសៃឈាមត្រូវបានរងរបួស ឈាមនឹងហូរចេញដែលបណ្តាលឱ្យមានសញ្ញាណក្រហមនៅលើកញ្ចឹងក។
ក្នុងករណីមានការប៉ះត្រង់កញឹកញាប់អាចធ្វើឱ្យមានហានិភ័យគ្រោះថ្នាក់កាន់តែខ្លាំងថែមទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេត្រង់កនេះឆាប់ទទួលរងសម្ពាធដែរដោយសារប្រហោងឆ្អឹងនៅត្រង់កញ្ចឹងកដែលអ្នកអាចមានអារម្មណ៍ពីចលនានៅកយ៉ាងច្បាស់។ ប្រសិនបើចំណុចនេះត្រូវបានសង្កត់ខ្លាំងពេកសម្ពាធឈាមរបស់អ្នកនឹងធ្លាក់ចុះយ៉ាងខ្លាំងហើយនាំឱ្យសន្លប់។
ដូច្នេះអ្វីដែលត្រូវធ្វើគឺការពារកជាប្រចាំកុំអោយកញ្ចឹងកទទួលរងនូវកម្លាំងខាងក្រៅច្រើននៅពេលសីតុណ្ហភាពទាបអ្នកគួរតែរុំកន្សែងដើម្បីរក្សាករបស់អ្នកឱ្យមានកម្តៅ។ កុំបន្ទាបក្បាលលេងជាមួយទូរស័ព្ទ កុំទប់ករបស់អ្នកក្នុងជំហរយូរពេកនៅពេលកញ្ចឹងកមានអារម្មណ៍ឈឺចាប់និងស្ពឹក ធ្វើចលនាកអោយទាន់ពេលវេលា និងថ្នមៗដើម្បីជាប្រយោជន៍ដល់លំហូរឈាមឆ្អឹងខ្នង។
២. ផ្ចិត
ផ្ចិតក៏ជាផ្នែកមួយដែលមិនអាចប៉ះដោយបំពានបាន។ នេះដោយសារតែស្បែកនៅជុំវិញផ្ចិតគឺស្តើងណាស់ប្រសិនបើអ្នកប៉ះវាដោយដៃរបស់អ្នកវានឹងធ្វើឱ្យឈឺចាប់ដល់ផ្ចិត។ បាក់តេរីនៅលើដៃអាចចូលទៅក្នុងខ្លួននិងប៉ះពាល់ដល់សុខភាពរបស់សរីរាង្គខាងក្នុង។
មនុស្សជាច្រើនចូលចិត្តសម្អាតផ្ចិតរបស់ពួកគេនៅពេលដែលឃើញផ្ចិតរបស់ពួកគេមិនស្អាត។ ទោះជាយ៉ាងណាក៏ដោយយើងមិនចាំបាច់សម្អាតឱ្យស្អាតពេកទេពីព្រោះស្បែកនៅលើផ្ទៃផ្ចិតគឺស្តើងណាស់ស្រទាប់ស្រអាប់នៅលើផ្ចិតអាចដើរតួជារបាំងការពារសម្រាប់ផ្ចិត។ ដូច្នេះប្រសិនបើអ្នកសម្អាតផ្ចិតញឹកញាប់ពេកដោយមិនបានប្រយ័ត្នប្រយែងវានឹងបង្កើតឱកាសជាច្រើនសម្រាប់បាក់តេរីចូលក្នុងខ្លួនបង្កឱ្យមានជម្ងឺ ឬឈឺពោះដែលមិនល្អសម្រាប់សុខភាព។
៣. ត្រចៀក
ក្រៅពីកនិងផ្ចិត អ្នកមិនគួរប៉ះត្រចៀករបស់អ្នកដោយសេរីឡើយ។ មនុស្សជាច្រើនមានទម្លាប់ឱ្យសមាជិកគ្រួសាររបស់ពួកគេចាប់ទាញត្រចៀកហើយនេះគឺជាទម្លាប់អាក្រក់ណាស់។ ពាក់ក្រវិលលើត្រចៀកជាទូទៅមិនចាំបាច់ត្រូវដោះចេញញឹកញាប់ពេកទេ ព្រោះបើយោងតាមយន្តការនៃសកម្មភាពរាងកាយក្រវិលនឹងរបូតជ្រុះចេញដោយខ្លួនឯងនៅពេលដែលអ្នកធ្វើសកម្មភាពខ្លាំង។
លើសពីនេះទៅទៀតការពាក់ក្រវិលលើត្រចៀកអាចបណ្តាលឱ្យខ្សោយការស្តាប់ ឈឺត្រចៀក ហើយវាក៏អាក្រក់សម្រាប់សុខភាពខួរក្បាលផងដែរ។ អ្នកខ្លះចូលចិត្តប្រើម្រាមដៃលូកចូលត្រចៀកដែលបង្កឱ្យមានបាក់តេរីដូច្នេះវាងាយបង្កការឆ្លងមេរោគត្រចៀក។
លើសពីនេះទៅទៀតត្រចៀកមានភាពផុយស្រួយណាស់ប្រសិនបើភ្លាមៗត្រូវបានទទួលរងនូវកម្លាំងខាងក្រៅខ្លាំងនោះត្រចៀកអាចនឹងមានបញ្ហាកើតឡើងដែលបណ្តាលឱ្យបាត់បង់ការស្តាប់។ ទន្ទឹមនឹងនេះស្បែកត្រចៀកក៏ស្តើងខ្លាំងដែរនិងមានផ្ទុកនូវសរសៃឈាមតូចៗជាច្រើនប្រសិនបើទទួលរងនូវកម្លាំងខាងក្រៅខ្លាំងវាក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពសរសៃឈាមផងដែរ៕
ប្រែសម្រួល៖ វីរៈ | ប្រភព៖ phunutoday
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក