ទម្លាប់អាថ៌កំបាំងទាំង ៦ ដូចបង្ហាញខាងក្រោម បើអ្នកអាចបន្តធ្វើជាប្រចាំ នោះនឹងអាចធានាបានថា ស្បែកអ្នកនឹងក្មេងជាងវ័យ ហើយគ្មានទេពាក្យថា "ចាស់ម្ល៉េះឥឡូវ" ពោលមានតែជំនួសមកវិញនូវពាក្យ "ឥឡូវក្មេងម្ល៉េះបង"។
៦) កម្ចាត់កោសិកាដែលខូច
មានកោសិកាខូច ឬកោសិកាងាប់ជាច្រើននៅលើស្បែក ដែលអាចបណ្តាលឲ្យអ្នកកើតមុនសារជាថ្មី។ ចូរអ្នកកម្ចាត់វាចោលយ៉ាងហោចណាស់ ១ ដងក្នុងមួយសប្តាហ៍ តាមរយៈការលាយនៅទឹកក្រូចឆ្មារ លាយជាមួយប្រេងដូង និងអំបិល ហើយម៉ាស្សាវាថ្នមៗលើផ្ទៃមុខរយៈពេល ១៥ នាទី រួចសឹមលាងជាមួយទឹកក្ដៅឧណ្ហ៍ៗ។
៥) កុំទុកឲ្យស្បែកស្ងួតលើសពី ១ នាទី
ក្រោយពេលលាងមុខហើយ ចូរអ្នកកុំទុកឲ្យស្បែករបស់អ្នកស្ងួតឲ្យសោះ ដោយមិនត្រូវលើសពី ៦០ វិនាទីឡើយ។ អ្នកគួរតែមានផលិតផលណាមួយមកលាបពីលើមុខ ដើម្បីជួយថែរក្សាស្បែកមុខពីការប៉ះពាល់ផ្សេងៗ។
៤) លាបឡេការពារកម្តៅថ្ងៃ ជាមួយ SPF 50
លាបឡេការពារកម្តៅថ្ងៃនៅលើស្បែករបស់អ្នក ជាមួយ SPF 50 ដែលវាអាចការពារកាំរស្មី UV ដែលមកបំផ្លាញស្បែកបានដល់ ៩៨ ភាគរយឯណោះ។
៣) ស្ទីមមុខ
ស្ទីមមុខ ២ ដងក្នុងមួយសប្តាហ៍ ដោយ ១ ដងចំណាយពេល ១០ នាទី ដើម្បីជួយឲ្យស្បែកមុខភ្លឺថ្លា។ អ្នកអាចអនុវត្តតាមការដាំទឹកឲ្យពុះ ៣០០ មីលីលីត្រ ហើយលាយជាមួយចំណិតក្រូចឆ្មារ អំបិលបន្តិច ហើយយកកន្សែងមករំពីលើក្បាល រួចឱនមុខទៅក្បែរទឹកកំពុងក្តៅនោះ។
២) កុំប៉ះស្នាមមុន
អ្នកមិនត្រូវយកដៃទៅប៉ះស្នាមមុន ដែលបានកើតនោះទេ ព្រោះវាអាចបណ្តាលឲ្យឡើងទៅជាស្នាមក្រហម អុជខ្មៅ ឬស្នាមមិនល្អណាមួយជាដើម ដែលពិបាកនឹងព្យាបាល។ អ្នកត្រូវតែមានការព្យាបាលដ៏ត្រឹមត្រូវ ដើម្បីកម្ចាត់ឫសគល់នៃមុន។
១) កុំស្តាយនឹងចំណាយលុយលើការស្ប៉ា
ការម៉ាស្សាមុខ ការស្ប៉ា ការព្យាបាលតាមបែបផ្សេងៗដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយ និងស្រស់ស្រាយ អ្នកគួរតែចំណាយ ទោះមិនបានញឹកញាប់ ក៏បែងចែកពេលវេលាទៀងទាត់ជាប្រចាំណាមួយ ដែលវាជារឿងល្អបំផុតសម្រាប់សុខភាពស្បែក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក