ជ្រើសរើស​កាត​មួយ ដើម្បី​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ?

តាម​រយៈ​ការ​ជ្រើសរើស​នូវ​កាត​មួយ ក្នុង​ចំណោម​កាត​ទាំង​បួន (ដូច​បង្ហាញ​ក្នុង​រូប) យើង​ក៏​នឹង​អាច​ទស្សន៍ទាយ​ដឹង ថា​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ​នេះ នឹង​ត្រូវ​ជួប​ប្រទះ​រឿង​បែប​ណា​ខ្លះ?

កាត​ទី ១

1

បង្ហាញ​ថា ពេលវេលា​ស្ងប់ស្ងាត់​សម្រាប់​ជីវិត​អ្នក​កៀក​នឹង​ចូល​មក​ដល់​ហើយ​នៅ​ពេល​ខាង​មុខ ដោយ​ពេល​នេះ​ទោះ​អ្នក​ត្រូវ​ជួប​បញ្ហា​អ្វី​ក៏​ដោយ វា​ក៏​មិន​ទាមទារ​ឲ្យ​អ្នក​ចាំ​បាច់​ត្រូវ​ប្រឈម ឬ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ដែរ។

បញ្ហា​ខាង​មុខ​នេះ វា​មិន​ជា​ជះ​ឥទ្ធិពល​ខ្លាំង​ពេក​ទេ​ដល់​ជីវិត​អ្នក ត្រឹម​តែ​អ្នក​បន្ត​ប្រកាន់​ខ្ជាប់​នូវ​គោលជំហរ​ការ​គិត​វិជ្ជមាន នោះ​ពេលវេលា​នឹង​ជា​អ្នក​ដោះស្រាយ​វា​ដោយ​ខ្លួន​ឯង។ យើង​សូម​ជំរុញ​ឲ្យ​អ្នក បន្ត​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​បន្ត​ភាព​អត់ធ្មត់​ខ្ពស់ ដោយ​ជោគជ័យ​ដែល​អ្នក​ចង់​បាន ក៏​កៀក​នឹង​កើត​ឡើង​ដែរ​ក្រោយ​ចប់​បញ្ហា​សារ​នេះ។

កាត​ទី ២

2

នៅ​ពេល​ខាង​មុខ​នេះ រឿងរ៉ាវ​មួយ​ចំនួន​ដែល​អ្នក​ចង់​បាន វា​ទាមទារ​ឲ្យ​អ្នក​ធ្វើ​វា ឬ​សម្រេច​វា​ដោយ​ខ្លួន​ឯង ហើយ​ប្រសិន​អ្នក​ឲ្យ​មាន​បុគ្គល​ដទៃ​ចូល​មក​ជា​ទី​ពឹងពាក់ នោះ​រឿង​នោះ នឹង​មិន​អាច​សម្រេច​ទៅ​បាន​ឡើយ ហើយ​បើ​ទោះ​បី​ជា​សម្រេច​បាន ក៏​អ្នក​មិន​ទទួល​បាន​តម្លៃ​ពិត​ប្រាកដ​របស់​វា​ដែរ។

មេរៀន​នៃ​ជីវិត​ចង់​បង្រៀន​ឲ្យ​អ្នក រៀន​ពឹងផ្អែក​ទៅ​លើ​ខ្លួន​ឯង​ទាំង​ស្រុង ហើយ​បន្ត​អនុវត្ត​ដោយ​ម៉ឺងម៉ាត់ នូវ​កាតព្វកិច្ច​ដែល​អ្នក​កំពុង​មាន​ក្នុង​ដៃ ហើយ​នៅ​ថ្ងៃ​ដែល​អ្នក​សម្រេច​វា​បាន​ដោយ​ដៃ​ខ្លួន​ឯង នោះ​អ្នក​នឹង​ឃើញ​តម្លៃ​ពិត​ប្រាកដ​នៃ​ការ​ខិតខំ​ប្រឹងប្រែង។

កាត​ទី ៣

3

អ្នក​ដែល​ជ្រើសរើស​កាត​ទី ៣ គឺ​ជា​កាត​ដែល​ល្អ​បំផុត។ នៅ​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ប្រៀប​បាន​ដូច​ជា​ឡើង​ដល់​ចំណុច​កំពូល ពោល​អ្វី​ដែល​អ្នក​ចង់​បាន ចង់​ឲ្យ​កើត​មាន វា​ក៏​នឹង​រំលេច​ចេញ​មក​ដូច​ចិត្ត។

យ៉ាង​ណា​វា​ក៏​ដល់​ពេល​ហើយ​ដែរ ដែល​អ្នក​ត្រូវ​ឆ្លៀត​ពេល​សម្រាក​បន្តិច ហើយ​រីករាយ​ជាមួយ​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន ជាមួយ​មនុស្ស​ល្អៗ​ដែល​បារម្ភ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក។ ចូរ​សម្រាក​បន្តិច​ទៅ ព្រោះ​អ្នក​ខិតខំ​ច្រើន​ណាស់​មក​ហើយ​កន្លង​មក។

កាត​ទី ៤

4

អរគុណ​ចំពោះ​ភាព​ប៉ិនប្រសព្វ​របស់​អ្នក និង​សមត្ថភាព​ដែល​អ្នក​មាន ដោយ​លទ្ធផល​ជោគជ័យ​ដែល​ឆ្លង​កាត់​ការ​ខិតខំ​របស់​អ្នក​ច្រើន​ឆ្នាំ​មក​នេះ នឹង​លេច​ចេញ​ជា​ផ្លែផ្កា​នៅ​ពេល​ខាង​មុខ​នេះ​ហើយ។

ត្រូវ​ចាំ​ថា នៅ​ពេល​ដែល​អ្នក​ជោគជ័យ​លើ​ចំណុច​មួយ​ហើយ ទោះ​វា​ធំ​តូច​ក្តី ក៏​កុំ​ភ្លេច​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ល្អៗ​ទៅ​កាន់​អ្នក​បន្ទាប់​ផង ដោយ​បន្ថែម​លើ​ទំនាក់ទំនង​ល្អ​ឥត​ខ្ចោះ​នោះ​ទៀត ទៅ​ថ្ងៃ​មុខ​ជីវិត​អ្នក​នឹង​កាន់​តែ​ល្អ​ប្រសើរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក