ភេសជ្ជៈ ៥ ប្រភេទនេះកុំទទួលទានពេលល្ងាចឱ្យសោះ! ធ្វើឱ្យអ្នកគេងមិនលក់ ប៉ះពាល់បេះដូង ថ្លើម និងភាពចាស់មុនអាយុ

ពេលល្ងាចគឺជាពេលវេលាដែលរាងកាយត្រូវការសម្រាក និងសុទ្ធិកម្ម ដូច្នេះអ្នកមិនត្រូវទទួលទានភេជ្ជៈទាំង ៥ ប្រភេទនេះទេ អ្នកគួរតែនៅអោយឆ្ងាយពីភេជ្ជៈទាំងនេះ។

១. ភេសជ្ជៈមានជាតិកាបូន

361921454 H

ភេសជ្ជៈមានជាតិកាបូនគឺមិនល្អសម្រាប់សុខភាពទេ។ អ្នកមិនគួរទទួលទានវាញឹកញាប់ទេ ជាពិសេសនៅពេលល្ងាច។ ភេសជ្ជៈមានជាតិកាបូនមានបរិមាណស្ករច្រើនដែលអាចធ្វើឱ្យអ្នកឡើងទម្ងន់លឿន និងជួយបង្កើនភាពចាស់មុនអាយុ។

លើសពីនេះភេសជ្ជៈដែលមានជាតិកាបូនក៏អាចបណ្តាលឱ្យមានបញ្ហាក្រពះផងដែរ ជាពិសេសអ្នកដែលមានការទល់លាមក និងការចាល់អាស៊ីតគួរតែចៀសវាងភេសជ្ជៈនេះ។

២. ភេសជ្ជៈមានជាតិអាល់កុល

នៅពេលអ្នកផឹកគ្រឿងស្រវឹងអ្នកនឹងមានអារម្មណ៍ងងុយគេងយ៉ាងឆាប់រហ័ស ព្រោះវាមានឥទ្ធិពល sedative(ឥទ្ធិពលរម្ងាប់ការឈឺចាប់) ។ ទោះជាយ៉ាងណាក៏ដោយវានឹងធ្វើឱ្យអ្នកភ្ញាក់ពីគេងញឹកញាប់ គេងមិនលក់ស្រួល ឈឺក្បាល ហើយថែមទាំងមានសុបិន្តអាក្រក់ទៀតផង។

អ្នកជំនាញផ្នែកអាហារបំប៉ននិយាយថាការផឹកសុរានឹងរារាំងរាងកាយមិនឱ្យឈានដល់ដំណាក់កាលគេងលក់ស្រួល និងធ្វើឱ្យអ្នកកាន់តែអស់កម្លាំងនៅពេលភ្ញាក់ឡើង។

៣. ទឹកខ្ញី

Screen Shot 2021 06 30 At 12.43.57 PM

ទឹកខ្ញីមានផ្ទុកសារធាតុ cineole ដែលជួយបន្ថយស្ត្រេស ព្យាបាលឈឺក្បាលប្រកាំង ជួយឱ្យមនុស្សមានអារម្មណ៍ស្រស់ស្រាយ និងគេងលក់ស្រួល។ ដូច្នេះមនុស្សជាច្រើនប្រើទឹកខ្ញីជាមធ្យោបាយដោះស្រាយសម្រាប់ការគេងមិនលក់។

ទោះជាយ៉ាងណាក៏ដោយទឹកខ្ញីស្រស់មានប្រសិទ្ធភាពតែនៅពេលអ្នកទទួលទានវានៅពេលព្រឹក។ ទទួលទាននៅពេលល្ងាចបន្ទាប់ពីញ៉ាំអាហារពេលល្ងាចនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល និងពិបាកគេង។

៤. កាហ្វេ

Download (1)

កាហ្វេមួយកែវមានគុណប្រយោជន៍ជួយឱ្យអ្នកស្វាងងងុយ និយាយឱ្យចំទៅគឺសម្រាប់ដាស់ស្មារតីឱ្យស្វាយដូច្នេះអ្នកគួរតែទទួលទាននៅពេលព្រឹក ឬពេលថ្ងៃ។

ការទទួលទានកាហ្វេនៅពេលល្ងាចនឹងធ្វើឱ្យអ្នកគេងមិនលក់ ហើយនាំឱ្យមានផលប៉ះពាល់ដល់សុខភាពដូចជាអស្ថិរភាពផ្លូវចិត្ត ការកើនឡើងសម្ពាធឈាម ចង្វាក់បេះដូងលោតមិនទៀងទាត់ ឬជំងឺក្រពះ។

ទោះបីជាអ្នកទទួលទានកាហ្វេមានក្រែមក៏ដោយអ្នកមិនគួរញ៉ាំទេ។ ផលិតផលទាំងនេះមានជាតិខ្លាញ់ និងស្ករច្រើនដែលមិនល្អសម្រាប់សុខភាព។

៥. ទឹកដូង

Screen Shot 2021 06 30 At 12.54.13 PM

ការទទួលទានទឹកដូងនៅពេលល្ងាចអាចនាំឱ្យមានជាតិទឹកលើស។ ទឹកដែលលើសត្រូវតែបញ្ចេញតាមទឹកនោម ដូច្នេះវាអាចធ្វើឱ្យអ្នកភ្ញាក់ច្រើនដងនៅពេលយប់ចូលបន្ទប់ទឹក។

លើសពីនេះទៀតការទទួលទានទឹកដូងនៅពេលល្ងាចក៏ធ្វើឱ្យរាងកាយរបស់អ្នកងាយនឹងត្រជាក់ផងដែរ។ ជាការប្រសើរអ្នកគួរពិសាទឹកដូងនៅពេលព្រឹក ឬពេលថ្ងៃត្រង់ដើម្បីទទួលបានអត្ថប្រយោជន៍ពីទឹកដូង៕

ប្រែសម្រួល៖ វីរៈ  | ប្រភព៖ phunutoday

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក