ដាក់ក្រសែភ្នែកសម្លឹងទៅកាន់ព្រះចន្ទទាំង ៤ ដួង តើអ្នកពេញចិត្តរូបភាពព្រះចន្ទណាជាងគេ? តាមរយៈចម្លើយនៃការជ្រើសរើសរបស់អ្នក យើងអាចទម្លាយបាននូវរឿងរ៉ាវដែលអ្នកអាចនឹងជួបប្រទះនៅពេលខាងមុខ៖
ព្រះចន្ទទី ១
មានដំណឹងល្អកំពុងរង់ចាំអ្នកនៅពេលពេលខាងមុខនេះ ពោលជារឿងវិជ្ជមានសម្រាប់ជីវិតដែលអ្នកគួរតែទទួលបាន។ អ្នកមានគោលដៅហើយ តែការខិតខំប្រឹងប្រែងរបស់អ្នក មិនទាន់អាចឈានដល់ចំណុចនឹងសម្រេចវាបានទេ តែសំណាងបានចូលមកដល់ហើយ វានឹងជួយជ្រោមជ្រែងអ្នកឲ្យឆ្ពោះទៅគោលដៅដែលអ្នកសម្លឹងឃើញពិតប្រាកដ។
ព្រះចន្ទទី ២
អ្នកត្រូវមានការប្រុងប្រយ័ត្នបន្តិច ហើយចូរកុំអាក់អន់ចិត្តដែលអ្នកទទួលបានសារមួយនេះ។ ប៉ុន្តែគួរគិតថាវាជារឿងល្អទៅវិញ ដែលបានដាស់តឿនឲ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះផ្លូវដែលអ្នកដើរ បម្រុងនឹងជួបបញ្ហាហើយ។
យ៉ាងណាសូមកុំបោះបង់ ការខិតខំរបស់អ្នកច្រើនឆ្នាំមកនេះ នឹងតបស្នងមកវិញនូវគុណតម្លៃនៃជោគជ័យពិតដែលអ្នកសក្ដិសមនឹងទទួលបាន។
ព្រះចន្ទទី ៣
កុំបោះបង់ការងារឬការខិតខំក្នុងវិស័យណាមួយរបស់អ្នក ព្រោះអ្នកនឹងទទួលបានផលមកវិញឆាប់ៗនេះ។ វាអាចជាពិបាកបន្តិចនៅដំណាក់កាលដំបូង តែយើងហ៊ានថា ត្រឹមរយៈពេល ២ ខែយ៉ាងយូរ ស្ថានភាពនោះនឹងមានការប្រែប្រួល ហើយបញ្ហាឬរឿងរ៉ាវមិនល្អនឹងត្រូវជៀសឆ្ងាយ ហើយសាយមកវិញនូវរឿងល្អសម្រាប់ជីវិតអ្នកជាក់ជាមិនខាន។
ព្រះចន្ទទី ៤
អ្នកដែលជ្រើសរើសព្រះចន្ទចុងក្រោយនេះ អ្នកត្រូវតែផ្តោតលើការយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់ជាងមុន ថាខ្លួនឯងពូកែអ្វី មានតម្រូវការអ្វី? នៅពេលដែលអ្នកយល់ច្បាស់ពីខ្លួនឯងហើយ វាក៏ដល់ពេលដែលអ្នកទៅចាប់យកឱកាសថ្មីមួយ ដែលនឹងចូលមកដល់នៅពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក