មានតែទឹកក្ដៅឧណ្ហ៍ៗទេដែលល្អបំផុត សូមកុំទទួលទានភេសជ្ជៈ ៥ នេះ ពេលងើបមកទាំងពោះទទេ

ការទទួលទានទឹកក្ដៅឧណ្ហ៍ៗគឺជាជម្រើសដ៏ល្អបំផុត ក្រោយពេលក្រោកពីគេង ហើយគួរបញ្ចៀសឲ្យបាននៅការទទួលទានភេសជ្ជៈ ៥ ប្រភេទដូចបង្ហាញខាងក្រោម៖

៥) តែបៃតង

1

តែបៃតងវាមានសារៈសំខាន់មួយចំនួនចំពោះរាងកាយដែរ តែការទទួលទាននៅពេលក្រពះទទេស្អាត ក្រោយក្រោកពីគេងវាជារឿងមិនល្អទៅវិញ។

នោះក៏ដោយសារតែបៃតងមានផ្ទុកជាតិតានីន ដែលវាអាចបង្កើនជាតិអាស៊ីតក្នុងក្រពះ នាំឲ្យចុកពោះឬឈឺពោះ ហើយកាត់បន្ថយការស្រូបយកជាតិដែក នាំឲ្យអ្នកប្រែទៅជាសភាពស្លេកស្លាំង។

៤) កាហ្វេ

2

មនុស្សជាច្រើនមានទម្លាប់ទទួលទានកាហ្វេមុនទទួលទានអាហារពេលព្រឹក ពោលឲ្យតែបានដាក់កាហ្វេចូលពោះមួយកែវសិនទើបអស់ចិត្ត។

ទម្លាប់នេះមិនល្អទេ ព្រោះវាងាយនឹងធ្វើឲ្យក្រហាយទ្រូង ហើយចុះថយនូវសមត្ថភាពនៃប្រព័ន្ធរំលាយអាហារ ឬអាចវិវត្តទៅជាជំងឺក្រពះ។ លើសពីនេះវាក៏នឹងបណ្តាលឲ្យអ្នកមានអាការៈញ័រខ្លួន ឈឺក្បាល ឬបេះដូងលោតញាប់សម្រាប់មនុស្សមួយចំនួនផងដែរ។

៣) ទឹកឃ្មុំ

3

ទឹកឃ្មុំក៏នឹងធ្វើឲ្យអ្នកឈឺពោះ ឬរាគបានដែរ ប្រសិនទទួលទានវាទាំងព្រឹកព្រលឹមអុល។ លើសពីនេះជាតិស្ករដែលមានក្នុងទឹកឃ្មុំ ក៏បណ្តាលឲ្យជាតិស្ករក្នុងឈាមកើនឡើង ហើយវិវត្តទៅជាជំងឺទឹកនោមផ្អែម ប្រសិនអ្នកមិនទាន់ទទួលទានអ្វីចូលពោះសោះ ហើយដាក់ទឹកឃ្មុំមុនគេនោះ។

២) ទឹកផ្លែឈើ

2

ទឹកផ្លែឈើស្រស់មួយកែវ មុនទទួលទានអាហារពេលព្រឹក ជាទម្លាប់ដែលមនុស្សមួយចំនួនពេញនិយមណាស់ តែតាមការស្រាវជ្រាវវាក៏មិនជារឿងល្អដែរ។ នោះក៏ដោយសារតែជាតិផ្អែម ដែលមានក្នុងទឹកផ្លែឈើ វានឹងធ្វើឲ្យអ្នកបាត់បង់ចំណង់អាហារពេលព្រឹក ដែលជារបបអាហារខ្វះពុំបានប្រចាំថ្ងៃ។

ជាងនេះបើអ្នកទទួលទានទឹកផ្លែឈើស្រស់ដែលមានសភាពត្រជាក់ ឬលាយទឹកកក នោះក៏នឹងបណ្តាលឲ្យមានបញ្ហាក្រពះ ហើយងាយឈឺពោះ និងរាគថែមទៀតផង។

១) ភេសជ្ជៈដែលមានជាតិស្ករ

5

ភេសជ្ជៈកំប៉ុងមួយចំនួន មិនថាជាទឹកក្រូច ឬទឹកផ្លែឈើ សុទ្ធតែមានជាតិស្ករ ហើយបើអ្នកទទួលទានវាក្រោយភ្ញាក់ពីគេងភ្លាមៗនោះ វានឹងទៅជាបំបាត់ជាតិកាល់ស្យូមចេញពីរាងកាយទៅវិញ ហើយក៏នាំជាតិស្ករចូលមកក្នុងខ្លួនច្រើន នាំឲ្យវិវត្តទៅរកជំងឺធាត់ និងជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក