តាមហោរាសាស្ត្រ៖ ជោគជតារាសីអ្នកកើតឆ្នាំ ៣ នេះ នឹងងើបខ្ពស់ នៅខែកក្កដាខាងមុខ

ទំព័រទី ៦ នៃឆ្នាំ ២០២១ កៀកនឹងបញ្ចប់ហើយនៅប៉ុន្មានថ្ងៃបន្ទាប់ ហើយទំព័រទី ៧ ក៏នឹងបើកស្វាគមន៍ជីវិតយើងរាល់គ្នា។ ពេលវេលាទៅមុខកាន់តែលឿន ហើយរឿងដែលបានឆ្លងកាត់ខ្លះក៏បន្សល់ទុកជាមេរៀន ខ្លះក៏ជាទ្រព្យសន្សំឲ្យអ្នកទៅថ្ងៃមុខ។

និយាយដល់ជោគជតារាសីវិញ វាជារឿងដែលអ្នករាល់គ្នាមិនអាចប្រមាថបានទេ ព្រោះក្រៅពីការខិតខំប្រឹងប្រែង មនុស្សយើងម្នាក់ៗក៏ពឹងផ្អែកលើសំណាងមួយផ្នែកដែរ។ តាមក្បួនហោរាសាស្ត្រ អ្នកដែលកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានរាសីខ្ពស់ត្រដែតនៅខែកក្កដាខាងមុខ៖

អ្នកកើតឆ្នាំរកា (មាន់)

1

មនុស្សដែលកើតឆ្នាំរកា ច្រើនតែជាមនុស្សមានភាពក្លាហាន និងមានទំនុកចិត្ត។ នៅពេលដែលពួកគេចង់បានអ្វីមួយ គឺពួកគេនឹងខិតខំប្រឹងប្រែងមិនខ្ជិលច្រអូសឡើយ ហើយធ្វើវាអស់ពីសមត្ថភាពដើម្បីឆ្ពោះទៅគោលដៅ។

សូមអរគុណដល់ផ្កាយនាំសំណាងដែលកើតមាននៅខែកក្កដានេះ នឹងជួយឲ្យអ្នកកើតឆ្នាំរកា មានជីវិតរលូនជាងខែមុនៗ។ ពួកគេនឹងទទួលបានលាភពីមនុស្សជុំវិញខ្លួន ដែលមានគេជួយលើកជួយជំរុញឲ្យឈានទៅចំណុចខ្ពស់មួយកម្រិតទៀត។ នៅខែក្រោយនេះ អ្នកខិតខំតែបន្តិច ក៏អាចទទួលបានចំណូលច្រើនសន្ធឹកត្រលប់មកវិញដែរ។

អ្នកកើតឆ្នាំខាល (ខ្លា)

2

មនុស្សកើតឆ្នាំខាល ជាមនុស្សដែលមានភាពចចេសរឹងរូសបន្តិច ពោលមិនងាយចុះចាញ់នឹងអ្នកដទៃ។ នោះហើយជាមូលហេតុដែលជំរុញឲ្យពួកគេបំបោលមិនបោះបង់ក្នុងអាជីពការងារ ហើយតែងតែមានភាពរីកចម្រើនច្រើនជាងបរាជ័យ។

កាលវិភាគនាំលាភក៏ចូលមកដល់សម្រាប់អ្នកកើតឆ្នាំខាលនៅខែកក្កដាខាងមុខនេះ ដោយឱកាសថ្មីនឹងបើកចំហរង់ចាំអ្នក ក្នុងការបង្កើតប្រាក់ចំណូលបន្ថែមទៀត ពោលអាចតាមរយៈការឡើងឋានៈ ឬបានផលចំណេញខ្ពស់ណាមួយពីការរកស៊ី។

ប៉ុន្តែអ្នកត្រូវចាំថា អ្នកមិនអាចចៀសពីការច្រណែនរបស់មនុស្សទាំងឡាយនៅជុំវិញខ្លួនបានឡើយ អ៊ីចឹងកុំទោរទន់ ឬខូចចិត្តដោយសារពាក្យសម្តី ឬសកម្មភាពមួយចំនួនរបស់គេឲ្យសោះ។

អ្នកកើតឆ្នាំម្សាញ់ (ពស់)

3

ជាមនុស្សដែលច្រើនតែបានជួបដៃគូល្អៗក្នុងជីវិត ទាំងអាជីពការងារ ស្នេហា និងទំនាក់ទំនងរកស៊ីទូទៅ សម្រាប់អ្នកកើតឆ្នាំពស់។

លាភសំណាងរបស់អ្នកកើតឆ្នាំពស់ក៏បានរំកិលចូលមកដល់ដែរនៅខែកក្កដាខាងមុខនេះ ហើយបញ្ហារបស់គេដែលបានកើតឡើងកន្លងមក នឹងមិនចាំបាច់ដោះស្រាយដោយខ្លួនឯងទេ ពោលនឹងមានគេមកចាំជួយ ហើយគេនោះហើយជាអ្នកនាំសំណាងដល់អ្នក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក