ដូចដែលយើងបានស្គាល់រួចហើយថា ព្រះនាងតូច នរោត្តម ចេនណា គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨ វស្សាប៉ុណ្ណោះ តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។
ព្រះនាងតូច ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ទ្រង់អាចច្រៀងបទចម្រៀងបានជាច្រើនភាសា ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀងផងដែរ។
យ៉ាងណាមិញ មុននេះបន្តិច ព្រះនាងតូច បានបង្ហាញនូវចម្រៀងមួយបទនៅលើគេហទំព័រផ្លូវការរបស់ព្រះនាង ដែលជាចម្រៀងដើម របស់តារាចម្រៀងដ៏ល្បីរបស់ថៃ គឺលោក Bird។
ហើយបទចម្រៀងនេះដែរ គឺមានការច្រៀងជាពីរភាសារួមបញ្ចូលគ្នា គឺភាសាថៃ និងចិន ដែលអមជាមួយនឹងសំនៀងដ៏ស្រទន់ និងកាយវិការដ៏រស់រវើក បន្ថែមដោយក្បាច់រាំតិចៗលាយឡំជាមួយទៀតនោះ ពិតជាធ្វើឱ្យចម្រៀងមួយបទនេះ ទទួលបានការពេញចិត្ត និងគាំទ្រពីសំណាក់ប្រិយមិត្ត និងអ្នកលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុគគ្រប់ស្រទាប់វ័យ។
យ៉ាងណាមិញ ចង់ដឹងថា ចម្រៀងមួយបទនេះ ពីរោះ និងមានការសម្ដែងគួរឱ្យចាប់អារម្មណ៍ប៉ុនណានោះ តោះ! យើងទៅទស្សនាវីដេអូពេញទាំងអស់គ្នា !