ប្រភេទតែ ដែលអ្នកចូលចិត្ត អាចបង្ហាញពីចរិតលក្ខណៈពិតខាងក្នុងបាន

ត្បិតតែមិនមែនជាភេសជ្ជៈពេញនិយមសម្រាបយុវវ័យសម័យថ្មី តែភេសជ្ជៈប្រភេទតែ នៅតែជាភេសជ្ជៈសុខភាពដ៏ពេញនិយមមួយសម្រាប់យុវវ័យមួយចំនួន ហើយពេញនិយមខ្លាំងសម្រាប់អ្នកដែលមានវ័យកណ្តាល និងវ័យចំណាស់។

យ៉ាងណាមិញ មិនថាអ្នកស្ថិតនៅក្នុងវ័យណាក៏ដោយ ចំណូលចិត្តនៃការទទួលទានតែ អាចបង្ហាញចេញពីចរិតលក្ខណៈពិតរបស់អ្នកបានដែរ។

តោះមកតាមដានចរិតតាមប្រភេទតែដូចខាងក្រោមនេះ ៖

១. តែបៃតង Green Tea

ជាតែសុខភាពដែលជួយឱ្យមានសុខភាព និងសម្រកទម្ងន់ ដូច្នេះអ្នកដែលចូលចិត្តតែប្រភេទនេះ ជាមនុស្សដែលសកម្ម តែចូលចិត្តភាពស្ងប់ស្ងាត់ និងជាមនុស្សមានចិត្តនឹងធឹងចាស់ទុំ ពិសេសជាមនុស្សមានគោលដៅខ្ពស់។

Greentea178097138

២. តែខ្មៅ

ជាមនុស្សបុរាណបន្តិច តែជាមនុស្សរឹងមាំ មានទំនួលខុសត្រូវខ្ពស់ ដែលជាហេតុធ្វើឱ្យគេជាមនុស្សមានភាពមមាញឹកជានិច្ចនៅក្នុងជីវិត ហើយក៏ជាមនុស្សដែលប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងមិនខ្លាចនឿយហត់ដើម្បីសម្រេចបំណងនៅក្នុងជីវិត។

2017_10_18_34264_1508314397._large

៣. តែរសជាតិលាយចូលគ្នា

ជាមនុស្សមានគំនិតច្នៃប្រតិដ្ឋ បើកចំហរ ចេះបត់បែនតាមកាលៈទេសៈ មានភាពវៀងវៃ ហើយជាមនុស្សដែលមានរសនិយមខ្ពស់ មានភាពទាន់សម័យ ចូលចិត្តអ្វីថ្មីៗ និងប្លែក ដែលនាំឱ្យគោលដៅរបស់ពួកគេសុទ្ធតែមានភាពអស្ចារ្យ។

5fe3c21e62343.cover

៤. តែស (White Tea)

ជាមនុស្សមានភាពទាន់សម័យ ចូលចិត្តអ្វីថ្មីប្លែក ស្រលាញ់សម្រស់ និងយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសម្រស់ខ្លួនឯង តែមានចរិតសាមញ្ញ និងសុភាពរាបសា។

What Is White Tea

៥. តែគុជ (Bubble Tea)

ជាប្រភេទយុវវ័យ ដែលមានភាពទាន់សម័យ ដើរទាន់សង្គម និងអ្វីដែលកំពុងតែពេញនិយមសព្វថ្ងៃ។ ភាគច្រើនពួកគេមានចរិតល្អ សុភាពរាបសារ ផ្អែមល្ហែម តែជាមនុស្សឆ្លាតវៃ។

Shutterstock_1276546729

៦. តែអ៊ូឡុង

ជាមនុស្សចរិតចាស់ទុំ នឹងធឹង មិនប្រកាន់ច្រើន និងមានភាពអត់ធ្មត់ខ្លាំងនៅក្នុងជីវិត ពិសេសមិនងាយខឹងផ្តេសផ្តាសទេ តែបើធ្វើខុសឆ្គងច្រើនដងហើយ មនុស្សនេះមានចរិតកាច ម៉ត់ចត់មិនធម្មតាទេ។

Oolongtea 76c09f37ffb14a8788c8d94f8b7d4ebf

៧. តែផ្កា Chamomile 

ជាមនុស្សដែលមានចរិតកក់ក្តៅ នឹងធឹង ម៉ត់ចត់ តែពោរពេញទៅដោយភាពរីករាយ នៅក្បែរហើយមានតែរឿងសប្បាយៗ ហើយអានបំបាត់ភាពតានតឹងក្នុងចិត្តបាន៕

Chamomile Tea Thumb 1 732x549

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក