មានករណីមួយនៅឯប្រទេសចិន កើតឡើងទៅស្រ្តីម្នាក់មានអាយុ ៣៦ ឆ្នាំ ដែលនាងមិនសូវចេះចូលចិត្តទទួលទានអាហារផ្អែមនោះទេ តែចុងក្រោយនាងបែរជាមកឡើងជាតិស្ករ ហើយពិនិត្យឃើញថាកើតជំងឺទឹកនោមផ្អែម។
តាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតនៅទិនោះ បាននិយាយថា ទម្លាប់ទទួលទានប្រចាំថ្ងៃរបស់នាងលើអាហារទាំង ៧ មុខនេះ ដ្បិតវាមិនមែនជាផ្អែមខ្លាំង តែក៏អាចបណ្តាលឲ្យប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមបានដែរ៖
៧) បាយ
មនុស្សជាច្រើនគិតថាមានតែបង្អែម ឬអាហារផ្អែមខ្លាំងទេ ដែលនាំឲ្យឡើងជាតិស្ករក្នុងឈាម។ ប៉ុន្តែអ្នកយល់ច្រឡំហើយ បាយដែលយើងទទួលទានរាល់ថ្ងៃក៏វាអាចបម្លែងទៅជាស្ករបានដែរ។ ដូច្នេះគួរតែដកឃ្លាពីការទទួលទានបាយច្រើន ជំនួសមកវិញដោយបន្លែទើបល្អចំពោះសុខភាព។
៦) ដំឡូងបារាំងបំពង
អ្នកគិតថាវាជាអាហារមានជាតិខ្លាញ់ និងរាងប្រៃដែលធ្វើឲ្យធាត់ ប៉ុន្តែហេតុអ្វីវាបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមម?
នោះក៏ដោយសារតែប្រសិនណាអ្នកទម្លាប់ទទួលទានដំឡូងបារាំងបំពងច្រើន នោះកម្រិតជាតិស្ករក្នុងឈាមក៏នឹងកើនឡើងបានដែរ ព្រោះតែជាតិខ្លាញ់វាបានស្តុកទុករយៈពេលយូរ ដែលពិបាកនឹងរំលាយ។
៥) អាហារកំប៉ុង (ប្រភេទស៊ុប)
អាហារប្រភេទនេះងាយស្រួលចម្អិន ទទួលទានបានលឿន ហើយឱជារសក៏ល្មមអាចទទួលយកបាន។ មនុស្សរវល់ច្រើន រមែងចូលចិត្តទទួលទានវា តើអ្នកដឹងទេថា គ្រឿងទេសដែលមាននៅក្នុងនោះ សុទ្ធតែអាចបណ្តាលឲ្យអ្នកប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមបាន។
៤) ទឹកប៉េងប៉ោះ
អ្នកគិតថាវារាងជូរ ហើយចូលចិត្តយកវាមកជ្រលក់ជាមួយនំប័ង ឬអាហារផ្សេងៗ ប៉ុន្តែមួយស្លាបព្រាៗដែលអ្នកលើកមកទទួលទាននោះ ក៏សុទ្ធតែមានផ្ទុកជាតិស្ករនៅក្នុងនោះដែរ។ ដូច្នេះបើទម្លាប់ទទួលទានច្រើន ក៏វាអាចជាដើមចមវិវត្តទៅរកជំងឺទឹកនោមផ្អែមបានដូចគ្នា។
៣) ទឹកផ្លែឈើ
ទឹកផ្លែឈើ មានផ្ទុកវីតាមីននិងសារធាតុរ៉ែមួយចំនួនពិតមែន តែវារមែងមានជាតិសរសៃទាប ហើយជាតិស្ករខ្ពស់ មិនដូចជាទឹកផ្លែឈើស្រស់ឡើយ។ ការទទួលទានទឹកផ្លែឈើកំប៉ុង ឬដប សុទ្ធតែជាដើមចមដែលអាចបន្ថែមជាតិស្ករទៅក្នុងរាងកាយ។
២) ទឹកជ្រលក់ BBQ
គេបន្ថែមវាដើម្បីឲ្យសាច់អាំងកាន់តែមានឱជារស តែយ៉ាងណា ២ ស្លាបព្រានៃវា គឺមានផ្ទុកស្ករដល់ទៅ ១៤ ក្រាមឯណោះ។
១) នំប៉័ងស
គឺសំដៅទៅនំប៉័ងធម្មជាតិ ដែលវាផលិតចេញពីធញ្ញជាតិ តែវាក៏មានហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមដែរ បើទទួលទានច្រើន។ ជាជម្រើសល្អ គួរតែប្តូរទៅទទួលទានប្រភេទគ្រាប់ធញ្ញជាតិផ្ទាល់តែម្តង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក