ក្តីស្រលាញ់របស់មនុស្សស្រីទៅកាន់មនុស្សប្រុស មិនសុទ្ធតែសម្លឹងឃើញទ្រព្យសម្បត្តិឬសំបកក្រៅរបស់គេនោះទេ។ បច្ចុប្បន្នយើងដឹងហើយមនុស្សស្រីក៏ពូកែរកទ្រព្យមិនចាញ់បុរសនោះដែរ បែបនេះនៅទំនាក់ទំនងដែលពួកគេសម្លឹងទៅមុខយូរអង្វែង គឺប្រាថ្នាចង់បានបុរសដែលមាន ៥ ចំណុចនេះ ជាជាងយកបុរសដែលហៀរទ្រព្យ តែខ្សត់អត្តចរិត៖
៥) បុរសដែលធ្វើឲ្យអ្នករីករាយ
ពាក្យថា ធ្វើឲ្យអ្នករីករាយ មិនមែនយកលុយមកទម្លាក់ចំពោះមុខអាចធ្វើឲ្យអ្នកញញឹមចេញនោះឡើយ។ ផ្ទុយទៅវិញគេជាបុរស ដែលយល់ពីស្ថានភាពគ្រប់បែបយ៉ាងរបស់អ្នក ដែលមើលថែអ្នកបានល្អ ដឹងទុក្ខធុរៈរបស់អ្នកតាំងពីព្រឹកដល់ព្រលប់ ហើយជួបបុរសប្រភេទនេះអ្នកនឹងញញឹមច្រើនជាងទុក្ខ។
៤) ស្រលាញ់អ្នកជាអ្នក
គេក៏ពុំបានសម្លឹងឃើញរូបសម្បត្តិរបស់អ្នកដូចគ្នា តែគេស្រលាញ់ខ្លួនអ្នកជាអ្នក។ មនុស្សប្រុសបែបនេះ នឹងមើលឃើញនារីដែលខ្លួនស្រលាញ់ ស្អាតគ្រប់ពេល មិនចាំបាច់តែពេលនាងតុបតែងខ្លួន ឬប្រើប្រាស់របរលម្អខ្លួនអ្វីឡើយ។
៣) បុរសដែលនៅក្បែរអ្នក នៅពេលវេលាលំបាក
រួមសុខរួមទុក្ខនឹងគ្នា ក៏ជាបុរសដែលមនុស្សស្រីជាច្រើនចង់បានផងដែរ។ គេយល់ពីទុក្ខលំបាករបស់អ្នក គេមិនបោះបង់ពេលអ្នកជួបបញ្ហា ដ្បិតគេមិនអាចជួយដោះស្រាយអ្វី ក៏ចាំជួយលើកទឹកចិត្ត និងគាំទ្រសកម្មភាពរបស់អ្នកជានិច្ច។ មានវត្តមានបុរសបែបនេះនៅក្បែរគ្រប់ពេល ទោះយកលុយមកប្តូរក៏ជឿថានាងមិនប្តូរដែរ។
២) បុរសដែលចេះគ្រប់គ្រងអារម្មណ៍
កុំឲ្យគេចាត់ទុកអ្នកដូចជាទាសករស្នេហ៍ តែត្រូវចាត់ទុកអ្នកដូចជាព្រះនាង។ គេនឹងមិនហ៊ានប្រើពាក្យធ្ងន់ តែតាមអារម្មណ៍មកលើអ្នកទេ គេនឹងមិនលើកដៃវ៉ៃអ្នកឲ្យជាំសាច់នោះទេ បុរសដែលឲ្យតម្លៃនារីប្រភេទហ្នឹងហើយ ជាបុរសដែលនារីភាគច្រើនត្រូវការ។
១) បុរសដែលចេះយោគយល់អធ្យាស្រ័យ
បុរសដែលមានការអត់ធ្មត់ខ្ពស់ ចេះយោគយល់អធ្យាស្រ័យទៅមក នឹងក្លាយជាបុរសដែលអាចរស់នៅជាមួយអ្នកបានយូរអង្វែងបំផុត។ អ្នកនឹងមិនទទួលរងសម្ពាធឈឺចាប់ ឬអារម្មណ៍ទើសទាល់នោះទេ ដ្បិតបើអ្នកបានធ្វើខុសនូវកំហុសណាមួយដោយអចេតនា ព្រោះគេចេះអធ្យាស្រ័យ ហើយមិនគុំវាទុកក្នុងចិត្តឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក