មានការចាប់អារម្មណ៍អ្វីខ្លះនៅពេល ដួងវីរៈសិទ្ធ និង មាសសុខសោភា ចេញបទរួមគ្នាជាលើកដំបូង (មានវីឌីអូ)

តើប្រិយមិត្តអ្នកអានមាននៅចាំដែរទេនៅថ្ងៃដែលបើកសម្ភោធផលិតកម្មរាម ?

លោក ដួង វីរៈសិទ្ធ បាននិយាយថា លោក គឺមានសម្លេងត្រូវគ្នាជាមួយនិង កញ្ញា មាស សុខសោភា តែដោយសារមុនចូលច្រកក្រោមទ្រនំផលិតកម្មរាម អ្នកទាំងពីរនៅទ្រនំផ្សេងគ្នា គ្មានឱកាសនឹងអាចចេញបទចម្រៀងរួមគ្នាបានឡើយ។

35281059_1723485557743576_3678758240574767104_n

71025437_101442037921547_5206210445400080384_n

191298699_10165064095045231_4161867663345231535_n

ក្រោយពេលចូលច្រកក្រោមទ្រនំផលិតកម្មរាម អស់ពេលមួយរយៈកន្លងមក ព្រមទាំងការស្នើសុំពីសំណាក់អ្នកគាំទ្រលោកដួង វីរៈសិទ្ធ និងកញ្ញា មាស សុខសោភា ឲ្យបងស្រាយចម្រៀងរួមគ្នានោះ ពេលនេះតារាចម្រៀងទាំងពីរដួងនេះ បានចេញនូវបទចម្រៀងដែលបកស្រាយរួមគ្នាហើយ។

69271014_741767266262721_5467188803087106048_n

186511938_10165042227590231_3902038358889275200_n

បទព្រួយខ្លាចបាត់បង់ ជាបទទីមួយដែល លោក ដួង វីរៈសិទ្ធ បានច្រៀងរួមគ្នាជាមួយនិង កញ្ញា មាស សុខសោភា ជាលើកដំបូង។

បន្ទាប់ពីចេញផ្សាយជាផ្លូវការភ្លាម សន្ទុះនៃការគាំទ្រក៏ផ្ទុះឡើងសឹងមិនគួរឲ្យជឿ ហើយការបញ្ចេញមតិគាំទ្រក៏មានយ៉ាងច្រើនកុះករនៅក្នុងChannel Youtube ផ្លូវការរបស់ផលិតកម្មរាម ផងដែរ។

Co

Co1

Co3

បទ ព្រួយខ្លាចបាត់បង់ ដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅបែបប្រចណ្ឌមិនទុកចិត្ត ខ្លាចបាត់បង់មនុស្សជាទីស្រលាញ់ទៅអ្នកដទៃមួយបទនេះ គឺជាការនិពន្ធ មេឡូឌីនិងទំនុកច្រៀង ដោយតារាចម្រៀងOriginalវ័យក្មេងមួយរូប គឺលោក ពុធ មិថុនា។

ចង់ដឹងថាចម្រៀងមួយបទនេះពិរោះយ៉ាងណា

សូមទស្សនាវីឌីអូខាងក្រោម៖

អត្ថបទដោយ៖ Mr. Fun 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: