ភាពស្មោះត្រង់ជាកាដូដ៏មានតម្លៃ កុំទៅរំពឹងចង់បានពីមនុស្សថោកទាប ដែលគ្មានភក្ដីភាពឱ្យសោះ។ នៅពេលដែលយេីងពិតជាស្រឡាញ់នរណាម្នាក់ខ្លាំង យេីងក៏ព្រមអត់ទោសឱ្យគេបានគ្រប់រឿង ព្រោះថាចិត្តខឹងគេមែន ប៉ុន្តែបេះដូងនៅតែស្រឡាញ់គេ នេះជាភាពទន់ជ្រាយរបស់មនុស្សស្រី។
ជួនកាលដល់ថ្នាក់ដឹងថាគេលួចក្បត់ តែក៏ព្រមបិទភ្នែក ខ្ទប់ត្រចៀក មិននិយាយអ្វីទាំងអស់ ព្រមធ្វេីគធ្វើថ្លង់ ព្រោះចង់រក្សាស្នេហាមួយនេះទុក មិនចង់បាត់បង់គេទៅទេីបទ្រាំឈឺចាប់ ព្រមខាំមាត់សង្កត់ចិត្ត ហេីយក៏បានត្រឹមតែសង្ឃឹមថា ថ្ងៃណាមួយគេនឹងដឹងខ្លួន គេនឹងកែប្រែដេីម្បីយេីង។
ប៉ុន្តែវាបែរជាផ្ទុយស្រឡះ កាន់តែយូរថ្ងៃទៅ ក៏កាន់តែមានអារម្មណ៍ថា ខ្លួនឯងកំពុងតែខាតពេលវេលាឥតប្រយោជន៍ ខ្លួនឯងហាក់ដូចជាកំពុងតែរង់ចាំរថភ្លេីងនៅចំណតឡានក្រុងអ៊ីចឹងដែរ ចាំទាំងដឹងថាគ្មានថ្ងៃអាចទៅរួច។
នៅពេលដែលខ្ញុំទ្រាំលែងបាន ខ្ញុំនិយាយអ្វីដែលខ្ញុំបានឃេីញ បានដឹង ខ្ញុំឡូឡាមិនសុខចិត្ត គេក៏បានត្រឹមតែលួងលោម សុំទោសខ្ញុំ ហេីយសន្យាថាឈប់ មិនធ្វេីទៀត ខ្ញុំក៏ធ្លាប់ផ្តល់ឱកាសឱ្យគេ ខ្ញុំជាអ្នកឈឺ ខ្ញុំជាអ្នកយំ ខ្ញុំជាអ្នកត្រូវគេក្បត់ តែខ្ញុំបែរជាអ្នកអង្វរកគេ សុំឱ្យស្មោះខ្ញុំដូចដែលខ្ញុំស្មោះគេ សុំឱ្យគេឈប់លួចលាក់អ្នកណាក្បត់ចិត្តខ្ញុំទៀត។
មកដល់ពេលនេះ ខ្ញុំក៏នៅតែស្រឡាញ់គេ ប៉ុន្តែក៏មានបង្កប់ចិត្តស្អប់ ស្អប់ទង្វេីក្បត់របស់គេ ខ្ញុំមានអារម្មណ៍ថាហត់ ហេីយក៏ចង់បញ្ចប់ព្រោះទោះបន្តទៀតក៏គ្មានន័យ ឱ្យតែវាចប់បែបឈឺៗក៏ល្អជាងឈឺមិនចេះចប់ ខ្ញុំលែងចង់គិត លែងចង់បង្ហូរទឹកភ្នែកព្រ៉តែគេទៀតហើយ ចរិតមនុស្សអាចកែបាន តែសន្តានក្បត់នេះកែមិនបានពិតមែន៕
អត្ថបទ ៖ អេដមីន ហត់ / Knongsrok