ស្រ្តីភាគច្រើនដែលចង់បានទ្រូងធំ រមែងផ្តោតលើការប្រើប្រាស់ថ្នាំជំនួយឬទៅកែសម្ផស្ស ដែលជាទូទៅវាងាយនឹងប៉ះពាល់រាងកាយទៅថ្ងៃខាងមុខ។ ក្នុងអត្ថបទនេះ យើងណែនាំពីផ្លែឈើ ៤ ប្រភេទ ដែលវាមានផ្ទុកវីតាមីន និងសារធាតុដែលអាចជួយពង្រីកទំហំដើមទ្រូងស្រ្តីឲ្យឡើងតាមបែបធម្មជាតិ។
៤) ក្រូចថ្លុង
ក្រៅពីជាផ្លែឈើដែលជួយដល់ការសម្រកទម្ងន់ និងជួយដល់ការថែរក្សាស្បែក ជាងនេះវាក៏ជួយបំពេញទំហំដើមទ្រូង ដែលស្រ្តីជាច្រើនចង់បានផងដែរ។
ដោយសារវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលអាចជួយបំពេញខ្លាញ់ឡើងទំហំនៅផ្នែកទ្រូងបានយ៉ាងល្អ។ អ្នកគួរតែមានទម្លាប់ទទួលទានវាជាប្រចាំបែបស្រស់ៗក៏បាន ឬច្របាច់យកទឹកក៏បាន ធ្វើបែបណាឲ្យបានទាំងជាតិសរសៃមកជាមួយ។
៣) ផ្លែបឺរ
ផ្លែបឺរ មានផ្ទុកនូវអាស៊ីតខ្លាញ់មិនឆ្អែត និងវីតាមីន A, C, E... ដែលសុទ្ធតែល្អសម្រាប់ការបង្កើតនូវជាលិកាសុដន់ ហើយមានសមត្ថភាពក្នុងការជំរុញអរម៉ូនអឺស្រ្តូសែនរបស់ស្រ្តី ការពារមិនឲ្យខូចទ្រង់ទ្រាយសុដន់ និងបង្កើនទំហំសុដន់ប្រកបដោយប្រិសទ្ធភាព។
២) ល្ហុង
ផ្លែល្ហុងមានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់ រួមមានវីតាមីន A, B, B1, B2 និង C ហើយសរសៃល្ហុងមានឥទ្ធិពលចូលទៅបំពេញដើមទ្រូង ឲ្យផលិតចេញអរម៉ូនអឺស្រ្តូសែន។ ជារួមវានឹងជួយឲ្យដើមទ្រូងរីកធំតាមលក្ខណៈធម្មជាតិបានយ៉ាងល្អ។
១) ប៉េងប៉ោះ
ប៉េងប៉ោះសំបូរទៅដោយវីតាមីន C និង E ដែលវាជួយការពារដល់ការខូចនូវទ្រង់ទ្រាយសុដន់ ហើយក៏មាននៅវីតាមីន B ដែលជួយដល់ការស្រូបយកសារធាតុចិញ្ចឹមចូលរាងកាយផងដែរ។ ក្រៅពីការជួយឲ្យសុដន់ប្រែទំហំទៅជាធំ ជាងនេះប៉េងប៉ោះក៏ត្រូវបានគេដឹងថាល្អសម្រាប់ការថែរក្សាស្បែកមុខថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក