តើអ្នកមើលឃើញត្រីដូហ្វីនប៉ុន្មានក្បាល? ចម្លើយអាចបង្ហាញថាអ្នកជាមនុស្សសាវាឬអត់!

ចំណាយពេល ៦០ វិនាទីសម្លឹងទៅរូបភាពបំភ័ន្តភ្នែកដូចបង្ហាញ ហើយចូររាប់មើល ថាតើអ្នកឃើញសត្វត្រីដូហ្វីនប៉ុន្មានក្បាល? ចម្លើយរបស់អ្នក យើងអាចទស្សន៍ទាយបានថាអ្នកជាមនុស្សដែលមានចិត្តក្បត់ ឬមិនក្បត់ដល់កម្រិតណា៖

Ice_screenshot_20210626 123128

១) បើអ្នករកមិនឃើញត្រីដូហ្វីនសោះ

ក្រោយ ៦០ វិនាទី បើអ្នកមើលឃើញតែរូបភាពមនុស្សពីរនាក់កំពុងឡើងដល់ចំណុចកំពូលជាមួយគ្នា នោះមានន័យថា អ្នកគ្រាន់តែស្រលាញ់ដើម្បីសម្លឹងឃើញចំណង់តណ្ហាតែប៉ុណ្ណោះ។

អ្នកមិនទាន់ច្បាស់លាស់នឹងនរណាម្នាក់ឡើយ ផ្ទុយទៅវិញអ្នកសម្លឹងឃើញតែចង់កំដរអារម្មណ៍តណ្ហាមួយពេល ដែលនេះគឺអ្នកមិនខ្វល់ពីរឿងបោកប្រាស់របស់គេឡើយ ហើយអ្នកក៏មានចិត្តមិនសូវល្អទៅលើគេប៉ុន្មានដែរ។

២) ឃើញត្រីដូហ្វីន ៣ ក្បាល

59e84836b2765b280267

ប្រសិនបើអ្នកមើលឃើញត្រីដូហ្វីន ៣ ក្បាល នោះអ្នកជាមនុស្សដែលគួរឲ្យទុកចិត្តគួរសមក្នុងទំនាក់ទំនងស្នេហា ដោយដ្បិតអ្នកស្រលាញ់សំបកក្រៅជាងចិត្ត តែអ្នកមិនងាយនឹងក្បត់នរណាម្នាក់ស្រស់ៗពេកនោះទេ។

៣) ឃើញត្រីដូហ្វីនច្រើនជាង ៣ ក្បាល

នេះទើបជាមនុស្សស្មោះមួយនឹងមួយ និយាយទៅអ្នកជាមនុស្សដែលមានចំណង់ធម្មតាពីធម្មជាតិ ពោលមិនផ្តោតលើអារម្មណ៍តណ្ហា ដល់ថ្នាក់យកវាមកបិទមុខពេកនោះទេ។ អ្នកស្រលាញ់នរណា គឺរមែងច្បាស់លាស់នឹងអ្នកនោះ ណាស់តែពេលខ្លះគេមានចិត្តមកក្បត់អ្នកវិញទេ។

៤) ឃើញត្រីដូហ្វីនច្រើនជាង ៩ ក្បាល

Dan Ong Yeu That Long Phunutoday 2 0935

អ្នកដែលអាចរាប់ឃើញត្រីដូហ្វីនច្រើនជាង ៩ ក្បាល ជាមនុស្សដែលកម្រមានខ្លាំងណាស់។ គេដឹងតែស្រលាញ់ ហើយមិនខ្វល់ទេពីតណ្ហា មិនខ្វល់ទេពីចំណង់នៃការចង់បានអ្វីមួយពីដៃគូ។

ចិត្តបរិសុទ្ធរបស់គេនេះ ជាអំណោយទានពីធម្មជាតិ ដែលនាំឲ្យគេដាក់ចិត្តស្មោះត្រង់ មិនចេះបោកបញ្ឆោតនរណានោះឡើយ។ ជាមនុស្សដែលពូកែអត់ធ្មត់ក្នុងន័យស្នេហា ហើយនរណាបានជាគូគឺរាប់ថាសំណាងក្នុងជីវិតហើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក