ប្រមាថមិនបានទេ! បើសុខៗឃើញប្រផ្នូល ៤ នេះចេញមក អ្នកត្រូវតែប្រយ័ត្នរឿងលុយកាក់/សុខភាព

តាមក្បួនដែលចាស់ៗពីបុរាណដំណាលតគ្នាមកថា បុគ្គលទាំងឡាយដែលប្រទះឃើញរឿងទាំង ៤ នេះកើតឡើងក្នុងផ្ទះ នោះវាអាចជាសញ្ញាឲ្យប្រផ្នូលថាអ្នកត្រៀមនឹងជួបសំណាងមិនល្អក្នុងជីវិត។ អ៊ីចឹងអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ នៅការគ្រប់គ្រងហិរញ្ញវត្ថុ និងការមើលថែទាំសុខភាពខ្លួនឯង៖

៤) សត្វព្រាបចូលក្នុងផ្ទះ

1

បើវាជាទម្លាប់ដែលរៀងរាល់ព្រឹកព្រលឹម អ្នកមានបាចអង្ករ ឬបាចចំណីឲ្យសត្វព្រាបហោះមកស៊ីចំណីទាំងនោះ វាជារឿងល្អទៅវិញ តែបើសុខៗ ព្រាបពណ៌សវាស្រាប់តែហោះចូលមកក្នុងផ្ទះ នោះគឺជាប្រផ្នូលអាក្រក់។

ក្នុងកំឡុងពេលនេះអ្នកគួរតែប្រយ័ត្ននៅគ្រប់សកម្មភាព ទាំងការធ្វើដំណើរទៅទីជិតឆ្ងាយ ព្រោះវាអាចជួបបញ្ហាណាមួយជាយថាហេតុ។

៣) ត្រីក្នុងអាងងាប់

Ca Chet La Diem Bao Gi

ត្រីក្នុងអាងដែលយើងចិញ្ចឹម សុខៗវាបាត់បង់ជីវិត នោះជាប្រផ្នូលដែលមិនល្អនៅខាងក្នុងផ្ទះ។ ដើម្បីដោះវា អ្នកត្រូវតែបម្លាស់ទី ទីតាំងដាក់អាងចិញ្ចឹមត្រី ឬដាក់រុក្ខជាតិស្រស់ៗមួយចំនួនទៅក្នុងអាង ដើម្បីឲ្យវាស្រស់ស្រាយមកវិញ។

២) សត្វចិញ្ចឹមចេញសកម្មភាពចម្លែក

3

សត្វចិញ្ចឹមដូចជាឆ្កែឬឆ្មារបស់អ្នក បើវាចេញសកម្មភាពចម្លែក ឧទាហរណ៍៖ ដូចជាឆ្កែព្រុសឥតឈប់ ទាំងមិនឃើញអ្វីសោះ តាមក្បួនគឺវាជាប្រផ្នូលមិនល្អ ដែលមានវិញ្ញាណអាក្រក់ចូលមកលោងបន្លាចជីវិតអ្នក។

១) ទីទុយ និងក្លែងស្រាកហោះចូលផ្ទះ

4

សុខៗមានសត្វទីទុយហោះមកទុំនៅក្នុងផ្ទះ ជាប្រផ្នូលបង្ហាញថា ក្នុងគ្រួសារនឹងមានអ្នកកើតជំងឺឈឺថ្កាត់ ដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការថែទាំសុខភាព៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក