ទឹកដោះគោគឺជាអាហារសុខភាព ប៉ុន្តែវាមិនចេះតែអាចផឹកលាយជាមួយអាហារឬរបស់ផ្សេងទៀតបានតាមចិត្តចង់នោះទេ ព្រោះវាអាចនាំឲ្យពុល ឬកាត់បន្ថយគុណភាពនៃទឹកដោះគោ៖
៥) កុំបន្ថែមទឹកស្ករ ឬស្ករទៅក្នុងទឹកដោះគោក្តៅ
ការធ្វើបែបនេះជារឿងមិនត្រឹមត្រូវទេ ព្រោះវាធ្វើឲ្យ Lysine នៅក្នុងទឹកដោះគោ ងាយមានប្រតិកម្មជាមួយស្ករ ឲ្យកើតមានសមាសធាតុពុល Fructose Lysine អាចបង្កគ្រោះថ្នាក់សម្រាប់សុខភាពមនុស្សបាន។
៤) កុំផឹកទឹកដោះគោជាមួយទឹកក្រូច ឬទឹកក្រូចឆ្មារ
ការបន្ថែមទឹកក្រូច ឬទឹកក្រូចឆ្មារទៅក្នុងទឹកដោះគោអាចជាការបន្ថែមឱជារសដ៏ឆ្ងាញ់មួយ ប៉ុន្តែកុំគិតឲ្យសោះ ថាវាអាចផ្តល់អត្ថប្រយោជន៍ទ្វេដងចំពោះសុខភាព ដ្បិតបើទឹកក្រូចឬទឹកក្រូចឆ្មារល្អស្រាប់ហើយក៏ដោយ។
នោះក៏ដោយសារតែទឹកក្រូចឬទឹកក្រូចឆ្មារ មានផ្ទុកនូវអាស៊ីដច្រើន ហើយពេលវាចូលប្រតិកម្មជាមួយប្រូតេអ៊ីនក្នុងទឹកដោះគោ នោះនឹងនាំឲ្យអាហារូបត្ថម្ភរបស់ទឹកដោះគោ ចាប់ផ្តើមមានការចុះខ្សោយ។
៣) កុំលាយទឹកដោះគោជាមួយសូកូឡា
ពេលលាយចូលរបស់ទាំងពីរនេះ នឹងនាំឲ្យកាល់ស្យូមក្នុងទឹកដោះគោ មានប្រតិកម្មជាមួយ Oxalate ដែលនាំឲ្យកើតទៅជាជំងឺក្រួសក្នុងតម្រងនោម។ ជាពិសេសសម្រាប់កុមារតូចៗ ត្រូវតែបញ្ចៀសឲ្យបាន កុំទទួលទានរបៀបហ្នឹងឲ្យសោះ ព្រោះវានាំឲ្យបាត់បង់ជាតិកាល់ស្យូមទៅវិញ បោលនឹងមិនងាយលូតកម្ពស់ ហើយខ្សោយឆ្អឹង។
២) កុំផឹកទឹកដោះគោជាមួយថ្នាំ
ការលេបថ្នាំជាមួយទឹកដោះគោ ជំនួសទឹក គឺគ្មានប្រសិទ្ធភាពនោះទេ ដែលមានន័យថា ប្រសិទ្ធភាពថ្នាំនឹងមានការចុះថយ ដូច្នេះអ្នកគួរតែផឹកទឹកដោះគោ មុនឬក្រោយការលេបថ្នាំយ៉ាងហោចណាស់ ១ ម៉ោង។
១) កុំផឹកទឹកដោះគោ បន្ទាប់ពីទទួលទានអាហារសមុទ្រ
ការលាយគ្នានៃរបស់ពីរនេះ អាចបណ្តាលឲ្យអ្នករាគ ឬក្អួតចង្អោរបាន។ ដោយសារតែវាមានជាតិកាល់ស្យូមច្រើនដូចគ្នា ហើយបើសម្រុកទាំងពីរក្នុងពេលតែមួយ អាចងាយឲ្យវិវត្តទៅកើតជំងឺក្រួសក្នុងតម្រងនោមវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក