ជារឿងស៊ីអារម្មណ៍បន្តិច តើអ្នកធ្លាប់ឆ្ងល់ដែរទេ ហេតុអ្វីនៅពេលថើបគ្នា ដៃខាងបុរសចេះតែមិនស្ងៀម ហើយចូលចិត្តរំកិលចុះមកតំបន់ជាន់ទី ១ (ផ្នែកដើមទ្រូង) របស់ស្រ្តី។ ខាងក្រោមយើងបកស្រាយនូវចម្លើយដ៏ភ្ញាក់ផ្អើល៖
វាមានហេតុផលច្រើននៅពីក្រោយប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ខាងលើ តែយ៉ាងណាហេតុផលពិសេសបំផុត នោះបើយោងតាមការសិក្សាមួយបានឲ្យដឹងថា ប្រសិនអ្នកសួរទៅកាន់បុរសថាផ្នែកណាលើដងខ្លួននារីដែលទាក់ចិត្តពួកគេបំផុត? ៧ ក្នុងចំណោម ១០ នាក់ប្រាកដជានិយាយថា ផ្នែកសុដន់របស់នារីហ្នឹងហើយ។
តាមពិតទៅផ្នែកមុខមាត់ ភ្នែក ស្នាមញញឹមក៏ជាភាពទាក់ទាញមួយដែរ តែវាបានត្រឹមរយៈពេលខ្លី ហើយចំណុចចាក់ដោតបំផុត គឺផ្នែកនៃជាន់ទី ១ ដូចលើកឡើងពីខាងលើ។ នៅពេលដែលពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍ ឈានដល់ចំណុចរសើបអារម្មណ៍ទៅមកហើយ គឺមិនងាយនឹងបុរសណាដែលនៅស្ងៀមមិនបបោសអង្អែលខ្លួនប្រាណនារីខ្លាំងណាស់ ហើយមូលហេតុដែលពួកគេធ្វើបែបនេះ គឺដើម្បីចង់ដាស់អារម្មណ៍ឲ្យកាន់តែពុះកញ្ជ្រោលបន្ថែមទៀត។
មកដល់ចំណុចនេះ វាលែងពាក់ព័ន្ធនឹងទំហំហើយ ហើយវាទៅតាមចំណូលចិត្តរបស់មនុស្សម្នាក់ៗវិញ។ គ្រាន់ថាភាគច្រើន ស្រ្តីដែលមានដើមទ្រូងទំហំរាងធំ គឺរមែងមានភាពជឿជាក់ខ្លាំងជាង។ ប៉ុន្តែសម្រាប់បុរសៗវិញ មិនថាទំហំធំឬតូច ឲ្យតែពេលបានឱបថើបនារីម្នាក់នោះហើយ ដៃរបស់ពួកគេមិនលើសពី ៥ នាទីទេ រមែងច្រើនធ្លាក់ទៅដល់ចំណុចជាន់ទី ១ នោះហើយ មុនទម្លាក់ទៅកាន់ជាន់ដទៃទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក