មនុស្សស្រីមានសញ្ញា ៥ នេះលើមុខ រមែងតែចាស់ទៅមានបាន ហើយជួបបុរសល្អក្នុងជីវិត

ប្រសិនជាអ្នកចង់ដឹងថាជោគវាសនារបស់អ្នកទៅថ្ងៃមុខនឹងទៅជាបែបណា អ្នកអាចទស្សន៍ទាយទុកជាមុនបាន តាមរយៈការមើលទម្រង់នៃផ្នែកមួយចំនួនលើផ្ទៃមុខ៖ (បញ្ជាក់: សម្រាប់តែស្រ្តីប៉ុណ្ណោះ រីឯបុរសក៏អាចស្តាប់បាន ហើយយកទៅផ្ទៀងផ្ទាត់លើទម្រង់មនុស្សស្រ្តីអ្នកធ្លាប់បានស្គាល់ ឬចែករំលែកទៅកាន់នាងបាន)

៥) ខ្ទង់ច្រមុះទាប បានរៀបការជាមួយបុរសអ្នកមាន

1

តាមដំណាលស្រ្តីដែលមានខ្ទង់ច្រមុះទាប មិនមានន័យថា រាសីរបស់ពួកនាងទាបនោះទេ ផ្ទុយទៅវិញគឺជារឿងល្អទៅវិញ ជាពិសេសសម្រាប់ប្រភេទខ្ទង់ច្រមុះទាបហើយមានរាងមូល។ ក្រឡេកមួយភ្លែតអាចថាមិនស្អាត មិនទាក់ទាញ ដូចគេមានទម្រង់ច្រមុះរាងខ្ពស់​ស្រួច តែនិយាយអំពីផ្នែកសំណាង គឺមិនចាញ់គេនោះឡើយ។

ស្រ្តីដែលមានសញ្ញានៃទម្រង់បែបនេះ គឺច្រើនតែខិតខំខ្លាំងណាស់ក្នុងជីវិត ដែលងាយនឹងនាំឲ្យពួកនាងទទួលបានជោគជ័យនៅពេលអនាគត។ តាមដំណាល ច្រើនតែជួបបានស្វាមីដែលជាអ្នកមានទ្រព្យ ហើយវាសនារបស់នាងក៏ជួយលើកប្តីឲ្យកាន់តែខ្ពង់ខ្ពស់ និងកូនដែលកើតចាប់កំណើតមក អាចមានអនាគតល្អ ហើយដើរតាមគន្លងធម៌ឪពុកម្តាយយ៉ាងសមប្រកប។

៤) ខ្ទង់ច្រមុះខ្ពស់ មានមនុស្សស្រលាញ់រាប់អានច្រើន

2

ចំណែកអ្នកដែលមានខ្ទង់ច្រមុះខ្ពស់ឯណេះវិញ ក៏រមែងមានភាពចម្រុងចម្រើនក្នុងជីវិតដូចគ្នា។ ជាពិសេសគឺសំដៅទៅស្រ្តីដែលមានខ្ទង់ច្រមុះខ្ពស់ តែអាចមានប្រជ្រុយបន្ថែម នៅលើច្រមុះផង នោះគឺចាស់ទៅមានទ្រព្យហូរហៀរចូលជីវិត និងអាចជួយស្រោចស្រង់ស្វាមីផងដែរ។

តែយ៉ាងណា មនុស្សស្រីនេះ ភាគច្រើនទាមទារការខិតខំ ការអត់ធ្មត់ខ្ពស់ជាងស្រ្តីមានខ្ទង់ច្រមុះទាបបន្តិច ហើយក៏អាចជួបរឿងលំបាកច្រើនផងដែរ មុនឆ្លងដល់ដំណាក់កាលសុខសាន្ត ភាពមានបានក្នុងជីវិត។

៣) ទម្រង់មុខមូល សំបូរពរជ័យ

3

ស្រ្តីដែលមានទម្រង់មុខមូល មុខរាងពងក្រពើ អ្នកខ្លះហៅនាងថានារីមានសាច់ ខ្លះទៅថាមិនស្អាត តែតាមក្បួន ជាទូទៅរមែងមានចិត្តល្អ ចេះជួយយកអាសាអ្នកដទៃ ដែលទទួលបានពាក្យជូនពររាប់ភ្លេចពីមនុស្សជុំវិញខ្លួន គ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ។

ភាពស្មោះត្រង់របស់នាងនេះហើយជួយឲ្យស្វាមីកាន់តែស្រលាញ់ ហើយក៏តបមកវិញនូវភាពស្មោះត្រង់នោះដូចគ្នា ក្រោយការរៀបអាពាហ៍ពិពាហ៍។ គូព្រេងរបស់នាង ច្រើនតែជាបុរសដែលមានទំនួលខុសត្រូវខ្ពស់ និងអាចជួយឲ្យគ្រួសារពោរពេញដោយសុភមង្គល។ យ៉ាងណានាងក៏ជាមនុស្សដែលស្រលាញ់ស្វាមី ចេះបារម្ភ យកចិត្តទុកដាក់ សួរនាំនេះនោះ ដោយឡែកនិយាយអំពីការមើលថែកូន គឺកាន់តែល្អឥតខ្ចោះ ពិបាកប្រទះ រកបាននារីសឹងល្អឥតខ្ចោះដូចជានាង នេះហើយគេហៅថា ស្រ្តីសំបូរពរជ័យ។

២) ចង្កាពេញ ជួបតែសំណាងល្អ

4

មនុស្សដែលមានទម្រង់សណ្ឋានលើមុខបែបនេះ ជាទូទៅគឺជាស្រ្តីដែលមានទេពកោសល្យក្នុងភាពជាអ្នកដឹកនាំ។ នាងរមែងនាំសំណាង នាំលាភចូលដល់ស្វាមី ហើយដ្បិតបើចំណុចចាប់ផ្តើមពិបាក តែទីបញ្ចប់ក៏នៅតែជួបរឿងល្អដែរ។

ជាងនេះ មនុស្សស្រីមានចង្កាពេញ រាងធំ ភាគ​​ច្រើន​ជា​មនុស្ស​​មាន​មុខមាត់ មាន​ឋានៈ​ខ្ពស់​​ក្នុង​​​សង្គម។ ពួក​គេ​​​​ចូល​​ចិត្ត​​​​​​​​​ជីវិត​ដែល​​សប្បាយ​រីករាយ​ និង​​ស្រលាញ់​​ការងារ។ ជាមួយ​​នឹង​​​​​​ភាព​​​​​​​​​រឹងមាំ និង​​មហិច្ឆតា​​ខ្ពស់​​ តែង​​ធ្វើ​ឲ្យ​គេ​​​​​​​​​​​​អាច​​​សម្រេច​​​នូវ​​ក្តី​​​ស្រមៃ ដឹង​​ថា​​​ពេល​​​​ណា​ត្រូវ​​​ផ្អាក​​​ ប៉ុន្តែ​​​​មិន​ដែល​​​​រា​ថយ​​​ដាច់​​​ខាត ហើយក៏តែងរិះរកវិធីប៉ះប៉ូវ ស្តារជីវិតខ្លួនឯងត្រលប់មកវិញ។

១) បបូរមាត់ធំ ពូកែខាងទំនាក់ទំនង

5

មនុស្សស្រីដែលមានមាត់ធំ គឺពូកែខាងទំនាក់ទំនង ហើយដូចអ្នកដឹងស្រាប់ហើយមនុស្សដែលមានកិច្ចប្រាស្រ័យទាក់ទងល្អ គឺរមែងជោគជ័យលឿនណាស់នៅសម័យកាលនេះ។ ក្នុងជីវិតអាពាហ៍ពិពាហ៍របស់នាងវិញ រមែងប្រកបដោយសុភមង្គលនិងភាពរុងរឿង។

តែចំណាំមើល មនុស្សស្រីបបូរមាត់ធំ ​​​​​ក៏ជា​​មនុស្ស​​​និយាយ​​​​ត្រង់ៗ ហ៊ាន​ទទួល​​​យក​ពាក្យ​រិះគន់ តែ​​​​ចេះ​​​អត់​ធ្មត់។ ​​ពួក​គេ​​​​​​​​ស្រលាញ់​​លះបង់​​​​ដើម្បី​គ្រួសារ សាច់​ញាតិ​និង​​​មិត្តភ័ក្តិ​​ខ្លាំង​​ណាស់​ ហើយ​​​​ក៏​​​ចេះ​​ចាត់​​​ចែង​​គ្រប់​គ្រង​​បាន​ល្អ​​​ផង​ដែរ។ ហេតុ​នេះ​​ហើយ ទើប​​​​​​​​​អាជីព​​​​​​ការងារ​ មាន​ភាព​​​នឹងន ដោយសារ​​មាន​ការ​ដឹក​នាំ​ល្អ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក