តាមក្បួនហុងស៊ុយបានដំណាលមកថា អ្នកមិនគួរដាក់របស់ ៥ នេះ នៅមាត់ទ្វារចេញចូលផ្ទះនោះទេ ព្រោះវាអាចបញ្ចៀសលាភនិងសំណាងល្អឲ្យចេញទៅវិញ ពោលគឺបំបែកទ្រព្យចេញពីម្ចាស់ផ្ទះ៖
៥) កញ្ចក់
កញ្ចក់នៅមាត់ទ្វារចេញចូលផ្ទះ មនុស្សមួយចំនួនគិតថា ដាក់វានៅទីនោះដើម្បីងាយស្រួលឆ្លុះមើលមុខមាត់ រូបរាងរបស់ពួកគេមុនចេញដំណើរទៅខាងក្រៅ។ យ៉ាងណាទ្វារចូលផ្ទះ គឺជាកន្លែងសម្រាប់ស្វាគមន៍សំណាង និងវិបុលភាព ហើយបើដាក់កញ្ចក់ដែលជារបស់ឆ្លុះបញ្ចាំងនៅមាត់ទ្វារចូលនោះ ក៏ស្មើនឹងវាចាំងលាភចេញទៅខាងក្រៅអ៊ីចឹងដែរ។
៤) ធុងសំរាម
ដ្បិតវាងាយស្រួលក្នុងការបោះចោលសំរាម ពេលចេញចូល តែវាមិនគួរទុកនៅមាត់ទ្វារចេញចូលនោះទេ។ ដូច្នេះអ្នកគួរតែដាក់វានៅផ្ទះបាយ ឬនៅខាងក្រៅផ្ទះតែម្តង ដើម្បីបញ្ចៀសនូវសំណាងមិនល្អ។
៣) នាឡិកា
បើកទ្វារមកឃើញនាឡិកានៅនឹងមុខក៏មិនត្រូវដែរ ព្រោះនាឡិកាវាតំណាងឲ្យការចាប់ផ្តើមនិងបញ្ចប់ ពេលខ្លះសំណាងមកដល់ផ្ទះ វាក៏នឹងបញ្ចប់ទៅវិញត្រឹមមាត់ទ្វារដែលមាននាឡិកាបំពាក់ក្បែរនោះ។ តាមក្បួនហុងស៊ុយ ការទុករបស់មើលម៉ោងដូចជានាឡិកានេះនៅមាត់ទ្វារ ដូចជាបដិសេធទ្រព្យមិនឲ្យចូលផ្ទះ។
២) ទុកកំរាលព្រំកខ្វក់នៅមុខមាត់ទ្វារ
សព្វថ្ងៃនេះមានគ្រួសារជាច្រើនរមែងទុកកម្រាលជូតជើង ឬកម្រាលព្រំដើម្បីផ្លាស់ប្តូរស្បែកជើងនៅមាត់ទ្វារ។ យ៉ាងណាមិនមែនថាមិនឲ្យដាក់នៅទីតាំងនោះទេ គឺដាក់បាន តែសូមឲ្យសម្អាតបានជាប់លាប់ និងស្ងួត កុំឲ្យជាប់ភាពកខ្វក់ ហើយសើមទឹកអីឲ្យសោះ។
១) ដែកគោលជាប់ទ្វារ
អ្នកខ្លះដំដែកគោលជាប់ទ្វារ ឬស្វានអ្វីមួយដើម្បីងាយស្រួលព្យួររបស់។ អ្នកគួរធ្វើបែបនេះលើទីតាំងផ្សេងក្រៅពីទ្វារ ដោយទ្វារគឺជាកន្លែងហាមឃាត់តែម្តងក្នុងក្បួនហុងស៊ុយ។ ជាពិសេសគឺទ្វារឈើ ងាយនឹងឲ្យម្ចាស់ផ្ទះបាត់បង់សំណាងខ្លាំងណាស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក