បើអ្នកមានត្រឹម ៣ រាប់ថាល្អហើយ មនុស្សរស់បានដល់អាយុ ១០០ ឆ្នាំ សុទ្ធតែមាន ៨ ចំណុចនេះ

ការដែលបុគ្គលម្នាក់អាចរស់បានដល់អាយុ ១០០ ឆ្នាំ ឬលើសពីនោះ គឺមិនមែនជារឿងងាយនោះទេ ហើយប្រសិនជាអាចឈានដល់ចំណុចនោះ ក៏រាប់បានថាពួកគេពូកែមើលថែរាងកាយណាស់ហើយ។

ភាគច្រើននៃមនុស្សចំណាស់ដែលអាចរស់បានដល់អាយុ ១០០ ឆ្នាំ ឬលើសពីនោះ ច្រើនតែមាន ៨ ចំណុចនេះ ហើយសង្កេតមើលខ្លួនឯងទៅមើលបើមានលើ ៣ ចំណុចឡើងរាប់ថាល្អ និងសូមព្យាយាមវិវត្តទៅរកចំណុចផ្សេងបន្ថែមទៀត៖

៨) របួសជាសះស្បើយលឿន

8

ប្រសិនបើស្នាមរបួសនៅលើដងខ្លួនឆាប់ជាសះស្បើយលឿន នោះមានន័យថា ភាពធន់នឹងរាងកាយរបស់អ្នក គឺមានភាពខ្លាំង។ ជាទូទៅមនុស្សប្រភេទនេះមិនងាយមានជំងឺណាមកបៀតបៀនពួកគេបានឡើយ។

៧) ទម្ងន់ខ្លួនមានស្ថិរភាព

7

យោងទៅតាមវេជ្ជសាស្ត្របានឲ្យដឹងថា នៅពេលដែលទម្ងន់ត្រូវបានរក្សានៅកម្រិតស្ថិរភាពមួយ ដែលមិនឡើងខ្លាំងពេក ឬចុះខ្លាំងពេក នោះក៏ជាសញ្ញាសម្គាល់ថារាងកាយពួកគេមានសុខភាពល្អដែរ។

៦) គេងលក់ស្កប់ស្កល់

6

អ្នកដែលមិនពិបាកក្នុងការចូលដំណេក ហើយជាមនុស្សដែលមិនចេះសុបិន្តច្រើន ឬភ្ញាក់ពាក់កណ្តាលអាធ្រាត្រ នោះរាប់បានថា សុខភាពនៃការគេងរបស់ពួកគេគឺល្អ ដែលនាំឲ្យស្មារតីមានភាពច្បាស់លាស់ និងរាងកាយរឹងមាំ។ ជាទូទៅគុណភាពដំណេក ជះឥទ្ធិពលខ្លាំងណាស់ដល់ខួរក្បាលនិងសរីរាង្គក្នុងខ្លួនមួយចំនួន។

៥) ក្រចកឡើងពណ៌ផ្កាឈូក

5

ពណ៌ក្រចកក៏អាចឆ្លុះបញ្ចាំងពីស្ថានភាពសុខភាពរបស់អ្នកបានដែរ។ ប្រសិនអ្នកមានពណ៌ក្រចកពណ៌ផ្កាឈូក ឬស៊ីជម្ពូ មានន័យថាចរន្តឈាមរបស់អ្នកដំណើរការល្អ តែបើឡើងទៅជាពណ៌ខ្មៅ ឬពណ៌លឿង នោះមានន័យថាអ្នកមានបញ្ហាថ្លើម ឬថ្លើមចុះខ្សោយ។

៤) សក់ភ្លឺចាំង

4

រាងកាយមនុស្សយើងពេលចរន្តឈាមរត់ល្អ វាក៏នឹងទៅបំពេញពណ៌សក់ ឲ្យឡើងទៅជាពណ៌ធម្មជាតិភ្លឺចែងចាំង ពោរពេញដោយសំណើម។ តែបើសក់មើលទៅមានសភាពស្លេកស្លាំង ហើយជ្រុះច្រើន វាជាបញ្ហាសុខភាពច្បាស់ណាស់។

៣) ក្បាលពោះមិនមានខ្លាញ់ច្រើន

3

អ្នកដែលមិនដុះខ្លាញ់ជាប់ក្បាលពោះច្រើន គឺជាសញ្ញាល្អ តែបើមាន អ្នកអាចប្រឈមជំងឺលើសឈាម គាំងបេះដូង និងទឹកនោមផ្អែមជាដើម។ តាមការស្រាវជ្រាវសម្រាប់ស្រ្តីដែលមានបញ្ហាដុះក្បាលពោះរមែងស្លាប់លឿនជាងស្រ្តីទូទៅប្រមាណ ២០ ភាគរយ ដូច្នេះអ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើរបបអាហារប្រចាំថ្ងៃ។

២) តែងតែមានអារម្មណ៍វិជ្ជមាន

1

អ្នកដែលមានអារម្មណ៍សប្បាយរីករាយច្រើន មានការគិតវិជ្ជមានច្រើន គឺជាកត្តាជួយពន្យារអាយុជីវិតបានច្រើនណាស់។ ផ្ទុយទៅវិញបើមួយថ្ងៃៗអ្នកអង្គុយតែសោកសៅ អស់កម្លាំងផ្លូវកាយហើយ ផ្លូវចិត្តក៏ចុះខ្សោយទៀត វាជាសញ្ញាមិនល្អឡើយ។

១) ចេញទៅក្រៅ

ឧស្សាហ៍ចេញពីផ្ទះខ្លះ ឃើញបរិយាកាសខាងក្រៅខ្លះ មិនសម្ងំនៅតែក្នុងផ្ទះ វាអាចជួយព្យាបាលទាំងជំងឺតានតឹងផ្លូវចិត្ត ហើយក៏ជាសញ្ញាជួយដោះស្រាយប្រព័ន្ធរំលាយអាហាររបស់យើងថែមទៀតផង។ ផឹកទឹកមួយកែវរៀងរាល់ព្រឹក ដើរចេញទៅខាងក្រៅ ធ្វើលំហាត់ប្រាណ ទម្លាប់បែបនេះជាប្រចាំ នឹងជំរុញឲ្យចរន្តឈាមដំណើរការល្អ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុកv