ពាក្យបីឃ្លាដែលគេប្រេីនៅពេលដែលគេទទួលស្គាល់កំហុស ប៉ុន្តែមនុស្សភាគច្រេីនក៏តែងតែភ្លេចប្រេីឃ្លាចុងក្រោយគេ។ តោះ! ទៅយល់ដឹងពីពាក្យទាំង៣ឃ្លានេះទាំងអស់គ្នា។
១. ខ្ញុំសុំទោស
ពាក្យសុំទោសនេះជាពាក្យដែលគេតែងតែប្រេីនៅពេលដែលគេដឹងខ្លួនថាធ្វេីខុស ធ្វេីអ្វីឆ្គាំឆ្គងលេីនរណាម្នាក់ គេក៏ទទួលស្គាល់កំហុសដោយការប្រេីពាក្យថាសុំទោស ដេីម្បីឱ្យម្ខាងទៀតបានស្តាប់ឮ ហេីយក៏ត្រជាក់ចិត្តទៅវិញ និងអាចកាត់បន្ថយចិត្តខឹងបានខ្លះដែរ ប្រសិនបើវាគ្រាន់តែជារឿងតូចតាចបន្តិចបន្តួចវិញនោះ អ្នកធ្វេីខុសគ្រាន់តែនិយាយថាសុំទោស រឿងក៏ចប់បាត់ទៅហេីយ។
២. វាជាកំហុសរបស់ខ្ញុំ
ពាក្យមួយឃ្លាជាពាក្យដែលគេប្រេីបន្តពីពាក្យសុំទោស គេនិយាយបែបនេះ ដេីម្បីបញ្ជាក់ន័យឱ្យកាន់តែច្បាស់ថាគេពិតជាដឹងថាខ្លួនឯងខុសពិតប្រាកដមែន គេបានដឹងពីកំហុសគេហេីយ នោះរឿងក៏ឆាប់ចប់ ម្ខាងទៀតក៏នឹងឆាប់បាត់ខឹង ហេីយអាចនឹងលេីកទោសឱ្យបាន ដោយមិនខឹងយូរ ឬបន្តសាច់រឿងយូរថ្ងៃទៀត។
៣. តេីខ្ញុំត្រូវធ្វេីយ៉ាងម៉េចទេីបអាចកែប្រែកំហុសនេះបាន?
មនុស្សភាគច្រេីនតែងតែភ្លេចឃ្លាចុងក្រោយមួយនេះ ហេីយវាក៏ជាឃ្លាមួយដែលគេចង់ស្តាប់បំផុត ពាក្យសុំទោសវាធំធេងណាស់ ហេីយខ្ញុំក៏កោតសរសេីរ ដែលអ្នកធ្វេីខុសហេីយចេះសុំទោស ចេះទទួលស្គាល់កំហុសរបស់ខ្លួនឯង តែប្រសិនជាអ្នកនិយាយសុំទោសដេីម្បីតែបញ្ចប់រឿង អ្នកមិនគិតចង់កែប្រែកំហុសរបស់អ្នកផងនោះ តេីអ្នកនិយាយពាក្យសុំទោសនេះដេីម្បីអ្វី?
បេីសុំទោសហេីយថ្ងៃក្រោយទៅអ្នកនៅតែសាងកំហុសដដែលម្តងទៀត ខ្ញុំក៏មិនចង់បានពាក្យសុំទោសដែលឥតន័យមួយនេះដែរ ព្រោះអ្វីដែលខ្ញុំចង់បានពិតប្រាកដ គឺមិនមែនពាក្យសុំទោសទេ តែជាទង្វេីដឹងខុស ខ្ញុំមិនត្រូវការឱ្យអ្នកមកក្រាបសំពះខ្ញុំទេ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកកែប្រែ ហើយឈប់ធ្វេីវាម្តងទៀត ខ្ញុំក៏ពេញចិត្តពេកណាស់ទៅហេីយ តែបេីអ្នកកែប្រែមិនបាន អ្នកកុំសុំទោសខ្ញុំអីប្រសេីរជាង ខ្ញុំដឹងថាគ្មានអ្នកណាត្រឡប់ទៅកែប្រែអតីតកាល ឬកែប្រែកំហុសបានទេ តែយេីងជាអ្នកបង្កេីតអនាគត ហេីយយេីងក៏ជាអ្នករស់នៅក្នុងបច្ចុប្បន្ន យេីងអាចប្រាប់ខ្លួនឯងមិនឱ្យធ្វេីខុសម្តងទៀតបាន៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok