ជ្រើសរើសថ្មគ្រីស្ទាល់មួយ ដើម្បីទម្លាយពីចរិតដ៏អាថ៌កំបាំងរបស់អ្នក

តើធម្មជាតិបានផ្តល់នូវការគិត នូវអត្តចរិតបែបណាខ្លះសម្រាប់អ្នកនៅក្នុងជីវិតមួយនេះ? តាមរយៈការធ្វើតេស្តបែបវិទ្យាសាស្រ្ត យើងតម្រូវឲ្យអ្នកជ្រើសរើសមួយក្នុងចំណោមថ្មគ្រីស្ទាល់ទាំង ៦ ដើម្បីទម្លាយនូវបុគ្គលលក្ខណៈរបស់អ្នកដូចខាងក្រោម៖

ថ្មគ្រីស្ទាល់ទី ១

1

អ្នកជាមនុស្សស្ងៀមស្ងាត់ ដែលចង់រស់នៅឆ្ងាយពីភាពអ៊ូអរ ហើយសន្តិភាពផ្លូវចិត្ត និងការស្ងប់ស្ងាត់នៃអារម្មណ៍ មិនថានៅទីណាកន្លែងណា គឺសុទ្ធតែចំណង់ចំណូលចិត្តដែលអ្នកត្រូវការ។

ថ្មគ្រីស្ទាល់ទី ២

2

អ្នកមិនងាយនឹងឲ្យនរណាម្នាក់មកផ្លាស់ប្តូរអ្នកបានដោយងាយនោះឡើយ ជាទូទៅឲ្យតែការគិតរបស់អ្នកគិតចេញមកបែបណា រៀបចំផែនការណ៍ចេញមកបែបណា គឺអ្នកជឿជាក់លើខ្លួនឯង ហើយមិនងាយបត់បែនទៅតាមការផ្តល់យោបល់របស់អ្នកដទៃឡើយ មិនថាល្អឬអាក្រក់ក្តី ពោលគឺអ្នកចង់សាកល្បងឲ្យអស់ចិត្តសិន។

ថ្មគ្រីស្ទាល់ទី ៣

3

អ្នកជាមនុស្សដែលគួរឲ្យទាក់ទាញ ហើយតែងតែមានថាមពលវិជ្ជមាននៅជុំវិញអ្នក។ ភាពជាខ្លួនឯងរបស់អ្នក បានអូសទាញមនុស្សជាច្រើនឲ្យមកនៅក្បែរ ហើយអ្នកក៏ងាយកត់សម្គាល់ដឹងដែរ ថាម្នាក់នោះគេគិតល្អឬអាក្រក់មកលើអ្នក។

ថ្មគ្រីស្ទាល់ទី ៤

4

អ្នកមានទម្លាប់រស់នៅក្នុងពិភពឯករាជ្យមួយ ដែលមិនចូលចិត្តការងារជាក្រុម ហើយគ្រប់ការគិតដោះស្រាយបញ្ហាអ្វី អ្នកតែងតែគិតវាដោយខ្លួនឯងសិន រហូតដល់ទាល់ខ្លាំងទើបស្រែករកជំនួយ។ ជីវិតអ្នកមិនសូវចេះពឹងផ្អែកទៅលើអ្នកដទៃនោះទេ។

ថ្មគ្រីស្ទាល់ទី ៥

5

អ្នកជាមនុស្សដែលបើកចិត្តទូលាយទទួលយកការណែនាំ ការផ្តល់យោបល់ពីមនុស្សជុំវិញខ្លួន។ ការដែលព្រមស្តាប់គ្រប់រឿងនេះពេកហើយ រហូតដល់ពេលខ្លះនាំឲ្យអ្នករារែកក្នុងការសម្រេចគោលដៅរបស់ខ្លួនឯង។

ថ្មគ្រីស្ទាល់ទី ៦

6

អ្នកជាមនុស្សដែលចូលចិត្តការផ្សងព្រេង ការភ្លក់រសជាតិជីវិតថ្មី ដោយមិនសូវចេះនៅមួយកន្លែងនោះទេ។ បើនិយាយពីការប្រកួតប្រជែង ឲ្យតែអ្នកមានឱកាស គឺអ្នកនឹងចូលរួម ទោះចាញ់ឬឈ្នះ អ្នកមានការគិតមួយ តែងតែចាត់ទុកវាជាបទពិសោធន៍ជីវិត ហើយក៏មិនងាយចេះបាក់ទឹកចិត្តដែរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក