ខែមិថុនាខាងមុខ អ្នកកើតឆ្នាំ ៣ នេះសាយទ្រព្យចូលផ្ទះ តែអ្នកកើតឆ្នាំ ២ នេះមិនសូវសំណាងល្អទេ

នៅសល់រយៈពេលតែជាង ១ សប្តាហ៍ទៀតប៉ុណ្ណោះ ទំព័រពាក់កណ្តាលឆ្នាំ ២០២១ នឹងឈានចូលមកដល់ហើយ។ ឆ្លងកាត់រយៈពេលច្រើនខែមកនេះ តើអ្នកបានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះហើយ? ទោះល្អឬអាក្រក់ប៉ុណ្ណា ត្រូវចាំថា ជីវិតយើងមានឡើងចុះជារឿងធម្មតា ហើយត្រូវបន្តប្រកាន់ខ្ជាប់នៅគោលជំហរ ហើយកុំអស់សង្ឃឹមឲ្យសោះ។

មកមើលការទស្សន៍ទាយជោគវាសនាសម្រាប់ខែមិថុនាខាងមុខឯណេះវិញ គឺមានអ្នកកើតឆ្នាំចំនួន ៣ ដែលមានរាសីខ្ពស់ត្រដែត ហើយអ្នកកើតឆ្នាំចំនួន ២ ដែលរាសីស្រុតចុះ៖

១) ឆ្នាំជូត

1

អ្នកកើតឆ្នាំជូតនៅខែក្រោយ នឹងមានឱកាសល្អៗចូលមកក្នុងជីវិតច្រើន ហើយពួកគេក៏មិនពិបាកនឹងឆ្លងកាត់នោះដែរ។ វាជាឱកាសមាសឱកាសប្រាក់ ដែលអាចទាញឲ្យពួកគេឡើងទៅកម្រិតមួយទៀតនៃជីវិតបាន ហើយបើនិយាយពីការធ្វើជំនួញគឺនឹងបើកឃើញពន្លឺកាន់តែច្បាស់ល្អជាងមុន។

២) ឆ្នាំឆ្លូវ

2

ស្ថិរភាពនៃទ្រព្យរបស់អ្នកកើតឆ្នាំឆ្លូវនៅទេមាន ហើយឱកាសនៅខែថ្មី ក៏កាន់តែអស្ចារ្យជាងមុន។ ដ្បិតបើមានបញ្ហាមួយចំនួនក្នុងជីវិត តែអ្នកកើតឆ្នាំឆ្លូវនេះមិនសូវហត់នឹងព្រួយចិត្តខ្លាំងទេ ព្រោះពួកគេច្រើនតែមានអ្នកល្អនៅក្បែរ មានគេចាំជួយ ចាំត្រួសត្រាយផ្លូវជានិច្ច។

៣) ឆ្នាំថោះ

3

មនុស្សដែលកើតឆ្នាំថោះ ឬឆ្នាំទន្សាយនឹងទទួលបានការផ្លាស់ប្តូរវិជ្ជមានមួយនៅខែក្រោយ ដោយអាចជាត្រូវបានថ្នាក់លើកោតសរសើរ ឬដំឡើងប្រាក់ខែឲ្យ។ សំណាងមិនល្អអ្នកនឹងបញ្ចៀសបាន ហើយសំណាងល្អ នឹងកើតមកដល់អ្នកនៅខែមិថុនា ដូចជាគ្រាប់សាច់សាយភាយចូលមកមិនចេះអស់។

៤) ឆ្នាំមមី

4

អ្នកកើតឆ្នាំមមីឬឆ្នាំសេះ នៅខែក្រោយនេះអាចជាជួបបញ្ហាបន្តិចបន្តួចក្នុងអាជីពជាការងារ ហើយបើចង់បានឡើងប្រាក់ខែក៏ពិបាកបន្តិចដែរ ដោយត្រូវរង់ចាំពេលបន្តិចទៀត។

ក្នុងខែថ្មីនេះពួកគេអាចនឹងចំណាយច្រើនជាងចំណូល ដ្បិតបើអ្នកកើតឆ្នាំមមីនេះពូកែខាងបង្កើតទ្រព្យ តែបញ្ហាសម្រាប់ពួកគេនៅខែក្រោយក៏មានរាងច្រើនគួរសមដែរ គ្រាន់ថាមិនយូរពេកនោះទេ។

៥) ឆ្នាំកុរ

5

អ្នកអាចនឹងបង្កើតកំហុសបន្តិចបន្តួចនៅខែក្រោយ អ៊ីចឹងត្រូវប្រុងប្រយ័ត្ននិងគិតឲ្យបានល្អិតល្អន់រាល់ការបំពេញកិច្ចការងារអ្វីមួយ។ វាសនារបស់អ្នកនៅខែក្រោយនេះមិនជាល្អប៉ុន្មាន ហើយប្រភពចំណូលធំរបស់អ្នកក៏អាចនឹងជួបរឿងរ៉ាវរកាំរកូសខ្លះដែរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក