មនុស្សស្រីលោភលន់ណាស់ តែងតែប្រាថ្នា ចង់បានដៃគូ ឬសង្សារ ដែលល្អគ្រប់១០

មនុស្សស្រី ពិតជាលោភលន់ណាស់មែនទេ ដែលតែងតែប្រាថ្នាចង់បានដៃគូជីវិត ឬសង្សារ ដែលល្អគ្រប់១០ គ្រប់ចំណុច ជាពិសេស គឺល្អខ្លាំងត្រង់ចំណុចដែលនាងចង់បាន។ នាងតែងតែចង់ឱ្យដៃគូមានគ្រប់ល័ក្ខខណ្ឌ គ្រប់យ៉ាងទៅតាមបំណងប្រាថ្នារបស់នាង ទាំងរូបសម្បត្តិ ទ្រព្យសម្បត្តិ ចំណេះដឹង និងសេចក្ដីស្រឡាញ់ស្មោះត្រង់បំផុតសម្រាប់នាង។

មែនហើយ ថាមនុស្សស្រីលោភលន់ក៏បានដែរ តែសួរថា មនុស្សណាដែលមិនប្រាថ្នាមនុស្សដែលស្អាត ឆ្លាត ពូកែ​ ហើយជាអ្នកមានមកធ្វើជាគូនោះ។ តែសួរថា រាល់សេចក្ដីប្រាថ្នា ការចង់បានជាការខុសឆ្គងមែនទេ? គឺមិនខុសទេ។ តែទោះជាយ៉ាងណា ការប្រាថ្នា ការស្រមៃចង់បាន វាគ្រាន់តែជាបំណងរបស់នាងតែប៉ុណ្ណោះ ផ្ទុយទៅវិញ ជីវិតមនុស្សស្រី បើមិនអាចរកបានដៃគូជីវិតល្អ ស្រឡាញ់នាងស្មោះហើយនោះ ច្បាស់ណាស់ថា វាជាកម្ម។

A974d03cf25d628ce6a7dcaa9a675e5e

អ្នកណាមិនដឹង មនុស្សស្រីកើតមក នាំយកកម្មមកជាមួយជាច្រើនរួចទៅហើយ។ ដូច្នេះ បើនាងរើសបានប្ដីដែលមិនល្អ វាជាការបន្ថែមទម្ងន់ទុកមួយជាន់ទៀតសម្រាប់ជីវិតរបស់នាង ដូច្នេះ អ្វីដែលនាងប៉ងប្រាថ្នា មិនប្រាកដថា នាងអាចបានសមបំណងនោះឡើយ ចុងក្រោយ គឺជីវិតនាង មានតែព្រមទទួលយក និងលាងជម្រះកម្មតែប៉ុណ្ណោះ។

តែយ៉ាងណាមិញ ប្រសិនបើនាងមានសំណាងគ្រប់គ្រាន់ នោះនាងនឹងអាចរកបានមនុស្សល្អមកធ្វើជាដៃគូជីវិត ចេះគិតគូរ ខ្វាយខ្វល់ យក់ចិត្តទុកដាក់ ស្រឡាញ់ថ្នាក់ថ្នម និងយល់ពីចិត្តរបស់នាងច្រើនជាង ការខ្វាយខ្វល់ ដែលនាងត្រូវធ្វើចំពោះមនុស្សម្នាក់នោះ។

ក្នុងមួយជីវិតរបស់មនុស្សស្រី ពិតជាមិនអាចនិយាយបានថា រកបានប្ដីអ្នកក្រសំណាង ប្ដីអ្នកមានរងកម្មនោះឡើយ។ ព្រោះថាជាក់ស្ដែងណាស់ មនុស្សប្រុសខ្លះ អន់ទាំងសម្រស់ អត់ទាំងចំណេះ អ្វីដែលចេះនោះគឺ ស៊ីផឹក ប្រមឹក វាយតប់​ធ្វើបាបនាងតែប៉ុណ្ណោះ

Ac24dd77a6cabd3189502672ce259ded

ចំណែកឯបុរសខ្លះ​ ព្រោះតែទទួលបានការយល់ដឹង ការចិញ្ចឹមបីបាច់ និងដឹងខុសត្រូវ គេមានទាំងចំណេះ មានទាំងរូបសម្បត្តិ ថែមទាំងមានទំនួលខុសត្រូវខ្ពស់ ចំពោះគ្រួសារថែមទៀត ដូច្នេះមួយជីវិតរបស់នាង ច្បាស់ជាមានសំណាង និងសុភមង្គល កក់ក្ដៅខ្លាំងក្នុងរឿងជីវិតគូ។ តែសួរថា តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលអាចទទួលបានមហាសំណាងមួយនេះ ដូចត្រូវឆ្លោតអា៣លេខ ៧ប៉ុស្តិ៍ជាប់គ្នាអ៊ីចឹង។

គ្រាន់តែសង្ឃឹមថា ជីវិតមនុស្សស្រិគ្រប់រូប នឹងទទួលបានការស្រឡាញ់ ថ្នាក់ថ្នម ពីដៃគូជីវិត មិនមែនត្រូវប្រើជីវិត ដើម្បីលាងជម្រះកម្ម ដូចដែលគ្រប់គ្នានិយាយថា មនុស្សស្រី គឺកម្មនោះឡើយ៕

Cf068b2aa860a83cf760deec2c6f088f

អត្ថបទ ៖ pHknongsrok/Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: