ជឿទេថា ការបាត់បង់មនុស្សដែលយើងស្រឡាញ់ វាឈឺចាប់មិនស្មើនឹង បាត់បង់មនុស្សដែលយើងមិនបានស្រឡាញ់

ខ្ញុំធ្លាប់បាត់បង់មនុស្សដែលខ្ញុំស្រឡាញ់ ព្រោះតែគេទៅរៀបការជាមួយអ្នកផ្សេង តែខ្ញុំហាក់មិនមានអារម្មណ៍ឈឺចាប់ខ្លាំងឡើយ!

តែមានពេលមួយនោះ ខ្ញុំបែរជាមានអារម្មណ៍ថា ឈឺចាប់ខ្លាំង ព្រោះតែបាត់បង់មនុស្សដែលខ្ញុំមិនបានស្រឡាញ់ ខ្ញុំឈឺចាប់ ខ្ញុំឯកា កណ្ដោចកណ្ដែង ព្រោះតែការបែកគ្នាជាមួយគេ យើងគ្រាន់តែជាមិត្តល្អនឹងគ្នា ខ្ញុំក៏ច្បាស់ណាស់ថា ខ្ញុំមិនបានស្រឡាញ់គេនោះទេ តែខ្ញុំបែរជាឈឺចាប់ និងខូចចិត្តខ្លាំងបំផុត ហេតុផល ព្រោះតែម្នាក់នោះជាមនុស្សដែលស្រឡាញ់ខ្ញុំខ្លាំង គេតែងតែបារម្ភ យកចិត្តទុកដាក់ ខ្វាយខ្វល់ពីខ្ញុំរហូត ហើយគ្រប់ពេល គឺគេជាមនុស្សដែលដឹងចិត្តខ្ញុំជាងគេ មនុស្សដែលយល់ពីចិត្តខ្ញុំបំផុត។

19de3b7f77d63b09428e3b41279587ed

មែនហើយ ពេលខ្លះ មនុស្សដែលធ្វើឱ្យយើងឈឺចាប់ និងស្ដាយក្រោយ មិនមែនមនុស្សដែលយើងស្រឡាញ់ទេ តែជាមនុស្សដែលស្រឡាញ់យើង បើទោះបីជាយើងមិនស្រឡាញ់គេក៏ដោយ តែរាល់ទង្វើយកចិត្តទុកដាក់ ការលះបង់គ្រប់យ៉ាង ដែលគេធ្វើចំពោះយើង គឺធ្វើឱ្យយើងឈឺចាប់ខ្លាំង នៅពេលដែលគេចាកចេញទៅ ព្រោះតែយើងមិនបានតបស្នងនូវក្ដីស្រឡាញ់ ដែលគេមានចំពោះយើង យើងមិនបានធ្វើអ្វីសោះសម្រាប់គេ រហូតដល់គេចាកចេញ យើងក៏មានអារម្មណ៍ថា បាត់បង់អ្វីដែលសំខាន់បំផុតក្នុងជីវិតដែរ។

0a80042950cb55172f85c3fb20a8be74

ទំនាក់ទំនងមួយ ដែលយើងធ្លាប់តែទទួលបាននូវការបារម្ភ ខ្វាយខ្វល់ ការយកចិត្តទុកដាក់ សព្វគ្រប់បែបយ៉ាង តែដល់ពេលដែលគេចាកចេញទៅ ព្រោះតែការខំប្រឹងទាំងប៉ុន្មានរបស់គេ តែយើងបែរជាមិនធ្លាប់តបស្នង និងមើលឃើញសោះ នោះហើយ ជាវិប្បដិសារីដ៏ធំក្នុងជីវិតយើង ព្រោះតែយើងតែងតែមើលរំលង រហូតធ្វើឱ្យមនុស្សដែលស្រឡាញ់យើងខ្លាំង ត្រុវចាកចេញពីយើងព្រោះតែពាក្យថា ទ្រាំបន្តលែងបាន គិតទៅមើលថា វាឈឺចាប់កម្រិតណា។

Ff60236f5f86a74d4599850ecc78b0f0

សម្រាប់មនុស្សដែលយើងស្រឡាញ់ ច្បាស់ណាស់ថា យើងបានធ្វើគ្រប់យ៉ាងដើម្បីគេហើយ ផ្ដល់ឱ្យគេនូវក្ដីស្រឡាញ់ ដូច្នេះ ពេលគេចាកចេញទៅ យើងខ្លួនឯង ក៏បានអស់ចិត្តដែរ តែសម្រាប់មនុស្សដែលស្រឡាញ់យើងវិញ គេនៅក្បែរយើងរហូត មើលថែយើងរហូត មានតែគេដែលជាអ្នកលះបង់សម្រាប់យើង តែយើងវិញ មិនដែលសូម្បីតែផ្ដល់ការអាណិតមួយចំពោះគេ ដល់ពេលចាកចេញ ទើបដឹងថា វាឈឺចាប់ប៉ុនណា យើងពិតជាត្រូវបាត់បង់មនុស្សដែលសំខាន់ខ្លាំងក្នុងជីវិតយើងហើយ៕

អត្ថបទ ៖ pHKnongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: