តើអ្នកជឿលើជោគវាសនាដែរឬទេ? តាមរយៈអត្ថបទនេះ ចូរអ្នកជ្រើសរើសនូវសៀវភៅមួយក្នុងចំណោមសៀវភៅវេទមន្តទាំង ៣ ដើម្បីទទួលយកសារណែនាំដ៏ល្អ អាចត្រួសត្រាយបើកផ្លូវជីវិតអ្នកឆ្ពោះទៅរកភាពជោគជ័យ។
សៀវភៅទី ១
ធម្មជាតិរបស់អ្នកគឺជាមនុស្សដែលតែងតែជឿជាក់លើខ្លួនឯង រហូតធ្វើឲ្យពេលខ្លះភ្លេចស្តាប់ពីយោបល់របស់អ្នកដទៃ។ ការគិតរបស់មនុស្សជុំវិញខ្លួន មិនសុទ្ធតែអន់ មិនសុទ្ធតែមានបំណងមិនល្អទាំងអស់នោះទេ អ៊ីចឹងអ្នកត្រូវតែផ្លាស់ប្ដូរ ហើយដើម្បីឲ្យជីវិតល្អប្រសើរជាងនេះ អ្នកត្រូវរៀនទទួលយកយោបល់របស់មនុស្សជុំវិញខ្លួន និងការផ្លាស់ប្តូរមួយចំនួនតាមដែលអាចធ្វើទៅបាន។
ការផ្លាស់ប្តូរខ្លះ មិនមានន័យថាស្មើនឹងអ្នកចុះចាញ់នឹងជីវិត ឬជាទីបញ្ចប់នោះទេ តែជាការផ្លាស់ប្តូរដើម្បីការចាប់យកឱកាសថ្មី និងការវិវត្តទៅរកភាពរីករាយ ជោគជ័យក្នុងជីវិត។ ត្រូវចេះមានភាពបត់បែនឲ្យបានល្អជាងនេះ។
សៀវភៅទី ២
អ្នកហាក់មើលស្រាលការស្រលាញ់ ការយកចិត្តទុកដាក់របស់មនុស្សក្បែរខ្លួន រហូតលែងមើលឃើញពីតម្លៃដ៏ពិតប្រាកដរបស់ពួកគេ។ អ្នកតែងតែគិតថាខ្លួនឯងអាចរីករាយដោយខ្លួនឯងបាន ដោយមិនចាំបាច់មាននរណាមកជួយជ្រោមជ្រែងក្តីសុខរបស់អ្នកទេ។
តែវាមិនដូច្នោះឡើយ គូព្រេងរបស់អ្នកបានមកដល់ហើយ នៅខែក្រោយនេះអ្នកនឹងជួបមនុស្សថ្មី ដែលគេអាចផ្លាស់ប្តូរបរិយាកាសជីវិតរបស់អ្នក។ ពេលនោះអ្នកនឹងដឹងថា វត្តមានរបស់មនុស្សម្នាក់ផ្សេងទៀត ពិតជាមានគុណតម្លៃយ៉ាងធំធេងដល់ជីវិតរបស់អ្នក ហើយក៏ជាពេលដែលអ្នកយល់ច្បាស់ថា ស្នេហាមានតម្លៃដល់កម្រិតណាដែរ។
សៀវភៅទី ៣
អ្នករៀបនឹងឈានដល់ដំណាក់កាលល្អបំផុតនៃជីវិតហើយ ដែលនឹងនាំឲ្យអ្នកមានអារម្មណ៍ថាសុវត្ថិភាពជាងមុន ខ្លួនឯងពោរពេញទៅដោយប្រាជ្ញាការគិតខ្ពស់ជាងមុន។ ការពិតវាមិនមែនដោយសារតែសំណាងអ្វីនោះទេ តែដោយសារការខិតខំ ការព្យាយាមត្រួសត្រាយផ្លូវ ដោយឆ្លងកាត់ញើសរាប់ដំណក់របស់អ្នកកន្លងមក។
នៅដំណាក់កាលជីវិតថ្មីនេះ ចូរទាញយកប្រយោជន៍ពីវាឲ្យបានច្រើន ហើយឆ្ពោះទៅចាប់យកក្តីស្រមៃពិតដែលអ្នកធ្លាប់បានគិត។ ព្យាយាមយកឈ្នះទៅលើបញ្ហា ហើយកុំភ្លេចឲ្យសោះនូវមនុស្សដែលធ្លាប់ឈរក្បែរ ពេលអ្នកបរាជ័យ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក