ជូនចំពោះសង្សារជាទីស្នេហា...!
- អូនមិនសុំឱ្យបងខ្លាចអូនទេ សុំត្រឹមឱ្យពួកយេីងចេះគោរពគ្នាទៅវិញទៅមក!
- អូនមិនបានប៉ងប្រាថ្នា សង្សារសង្ហាអស្ចារ្យ មានសម្ភារនិយមអីនោះទេ សុំត្រឹមបងជាសង្សារដែលស្មោះត្រង់មានតែអូនម្នាក់ ចង់ឱ្យបងល្អបែបនេះរហូតទៅ អូននឹងមិនទៅណាចោលបងឡើយ ដរាបណាបងមិនបោះបង់អូន..!
- គ្រប់ពេលដែលមានបងនៅក្បែរ ពេលដែលយេីងសេីចក្អាកក្អាយសប្បាយរីករាយ ក្នុងចិត្តខ្ញុំតែងផ្សងថា សូមឱ្យទៅថ្ងៃមុខបងនៅតែល្អ ផ្តល់ស្នាមញញឹមឱ្យគ្នា ហេីយស្មោះត្រង់ជាមួយខ្ញុំបែបនេះរហូត កុំលួចលាក់ទាក់ទងអ្នកផ្សេង កុំក្បត់ផិតចិត្តខ្ញុំ កុំបំផ្លាញអារម្មណ៍ល្អៗទាំងនេះ កុំធ្វេីឱ្យមនុស្សស្រីដែលស្រឡាញ់បងបំផុតម្នាក់នេះ ត្រូវខកចិត្តលេីបង ព្រោះខ្ញុំទុកចិត្តបងខ្លាំងណាស់...!
- អូនមិនមែនជាគ្រូទាយ ដែលអាចប្រមេីលមេីលមិនឃេីញពីអនាគត ថាទៅថ្ងៃមុខបងល្អដូចថ្ងៃនេះទេ តែពេលនេះអូនសុំមិនសន្យាតែនឹងធ្វេីឱ្យបងឃេីញថា អូននឹងព្យាយាមថែរក្សាស្នេហាយេីងទាំងពីរឱ្យបានគង់វង្សយូរបំផុតអស់ពីលទ្ធភាពអូន តែបេីថ្ងៃណាមួយអូននៅតែបាត់បង់បងទៅ អូននឹងនិយាយបានពេញមាត់ថា"អូនខំថែអស់លទ្ធភាពហេីយ"។
ពាក្យថា "ស្រឡាញ់" ពាក្យនេះងាយនឹងនិយាយ តែពិបាកយល់អត្ថន័យបន្តិចហេីយ រញ៉េរញ៉ៃ ស្មុគស្មាញបន្តិចហេីយ ព្រោះពេលខ្លះ គ្រាន់ជាអារម្មណ៍ជ្រួលច្របល់មួយឆាវ អាចមកពី អារម្មណ៍ឯកា គ្មានអ្នកណា ទេីបបាត់បង់ស្នេហាត្រូវការមនុស្សកំដរ ជួនកាល ក៏ស្រឡាញ់ព្រោះមិត្តបង្អាប់ ឬក៏អាចជាហេតុផលដ៏អាត្មានិយមនោះគឺ បន្លំស្រឡាញ់ត្រូវការផលប្រយោជន៍។
កុំបណ្តោយឱ្យពាក្យស្រឡាញ់ធ្លោយចេញទៅដោយសារហេតុផលឆ្កួតលីលាទាំងអស់នេះ វាអាចមិនធ្ងន់ធ្ងរសម្រាប់អ្នក តែធ្ងន់ធ្ងរ ហេីយអាចកម្ទេចបេះដូងផូផង់របស់មនុស្សម្នាក់ដែលស្រឡាញ់អ្នកពិតប្រាកដ ព្រោះអ្នកណាៗក៏ត្រូវការមនុស្សច្បាស់លាស់ ក្តីស្រឡាញ់បរិសុទ្ធដែលផុសចេញពីបេះដូងរបស់អ្នកខ្លួនឯង គ្មានការបង្គាប់បង្ខំពីអ្នកដទៃ ឬផលប្រយោជន៍អ្វីឡេីយ...៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok