ប្រសិនបេីថ្ងៃណាមួយ អ្នកអស់ចិត្តពីខ្ញុំ អស់ស្រឡាញ់ខ្ញុំ អ្នកលង់ចិត្តនឹងអ្នកថ្មី អ្នកក៏ប្រាប់ខ្ញុំត្រង់ៗមកចុះ កុំលួចលាក់ទាក់ទងគេនៅខាងក្រោយខ្នងខ្ញុំ កុំមានខ្ញុំហេីយថែមគេ បេីអ្នកចង់មានគេ អ្នកត្រូវដកខ្ញុំចេញ ខ្ញុំមិនចង់ក្លាយជាមនុស្សល្ងង់ ឬមនុស្សខ្វាក់ ព្រោះមនុស្សដែលខ្ញុំស្រឡាញ់ទេ។
ខ្ញុំប្រាកដជាឈឺចាប់មិនស្ទេីទេ ប្រសិនបេីអ្នកលួចក្បត់ខ្ញុំ ហេីយសម្តែងធ្វេីជាស្មោះនៅតែនឹងមុខខ្ញុំ បេីអ្នកជ្រុលតែស្រឡាញ់គេហេីយ អ្នកដេីរចញពីខ្ញុំ ដោះលែងខ្ញុំឱ្យមានសេរីភាព ហើយក៏ទៅយកគដោយបេីកចំហរចុះ អ្នកក៏មិនបាច់ហត់លាក់មុខលាក់ក្រោយ អ្នកក៏ទាក់ទងគេបានយ៉ាងសប្បាយចិត្តដែរ។
នៅពេលអ្នកដែលអ្នកទាក់ទងគេក្រោយខ្នង អ្នកមិនត្រឹមតែក្បត់ខ្ញុំតែប៉ុណ្ណោះទេ តែវាក៏បានបង្ហាញថាអ្នកកំពុងតែមេីលងាយថាខ្ញុំជាមនុស្សល្ងង់ អ្នកកំពុងតែមិនឱ្យតម្លៃខ្ញុំ ហេីយទោះបីអ្នកមិនបានមកសុំខ្ញុំបែកគ្នា ពួកយេីងក៏បានបែកគ្នាដោយស្វ័យប្រវត្តិបាត់ទៅហេីយ ព្រោះអ្នកហ៊ានទាក់ទងគេនៅពេលដែលកំពុងតែមានខ្ញុំ ក៏បានន័យថា អ្នកមិនបានទុកខ្ញុំជាសង្សាររបស់អ្នកទៀតដែរ។
អ្នកគិតថាអ្នកជាមនុស្សខ្លួនមួយគ្មានអ្នកណា ហេីយបេីអ្នកធ្វេីបែបនេះពិតមែន កុំនិយាយថាស្រឡាញ់ខ្ញុំអី ព្រោះអ្នកនៅតែលួចលាក់មានគេ ខ្ញុំមិនចង់មិនទំនាក់ទំនងដែលមានខ្ញុំផង គេផងបែបហ្នឹងទេ។ ហើយខ្ញុំក៏មិនចង់ឮពាក្យថា ស្រឡាញ់ទាំងអស់ស្មោះតែមួយនោះដែរ ខ្ញុំមិនត្រូវការបែបហ្នឹង បេីអ្នកស្រឡាញ់ខ្ញុំ អ្នកច្បាស់ជាគោរព ហេីយផ្តល់តម្លៃឱ្យខ្ញុំជាងនេះ ស្រឡាញ់គឺត្រូវតែស្មោះត្រង់ តែបេីអ្នកស្រឡាញ់មនុស្សស្រីជាច្រេីនក្នុងពេលតែមួយ ក៏បញ្ជាក់ថាអ្នកគ្មានភាពស្មោះត្រង់បាត់ទៅហេីយ។
បេីចង់មានថ្មី សូមកុំបញ្ចេញឬកពារព្រងេីយកន្តេីយដាក់ខ្ញុំ កុំនិយាយសម្តីគំរោះគំរេីយដាក់ខ្ញុំ ចង់ស្រឡាញ់អ្នកណា ទាក់ទងអ្នកណា ជ្រេីសអ្នកណាក៏ជាសិទ្ធិរបស់អ្នក តែត្រូវទូទាត់រឿងយេីងឱ្យដាច់ស្រេចជាមុនសិន រួចហេីយក៏ទៅយកគេចុះ កុំលួចលាក់ក្រោយខ្នងខ្ញុំ នាំជាប់ឈ្មោះថាជាក្រពេី ឬពស់ ធ្វើជាមនុស្សក្បត់សាវា វាគ្មានលទ្ធផលល្អនោះឡើយ៕
អត្ថបទ ៖ អេដមូន ហត់/Knongsrok