អារម្មណ៍ងាករេ ចាប់ផ្តេីមកេីតឡេីងនៅពេលដែលអ្នកយកមនុស្សដែលខ្លួនស្រឡាញ់ ទៅប្រៀបធៀបនឹងអ្នកផ្សេងដែលអ្នកជួប។ ដូច្នេះហើយ សូមកុំទម្លាប់យកមនុស្សដែលអ្នកស្រឡាញ់ ទៅប្រៀបធៀបនឹងអ្នកដទៃ មនុស្សម្នាក់សុទ្ធតែមានភាពជាខ្លួនឯងរៀងៗខ្លួន មានចំណុចល្អៗដាច់ដោយឡែកពីគ្នា មិនអាចយកទៅប្រៀបធៀបគ្នាបានទេ។
ប្រសិនបេីកាលណាអ្នកចាប់ផ្តេីមប្រៀបធៀប អ្នកក៏ចេះតែមេីលឃេីញចំណុចដែលខ្វះខាតរបស់មនុស្សដែលអ្នកស្រឡាញ់ម្តងបន្តិចៗ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកក៏មានអារម្មណ៍ថា អ្នកលែងសូវស្រឡាញ់គេ ព្រោះតែឃេីញថា គេមិនល្អដូចមនុស្សដែលអ្នកទេីបតែជួប ទេីបតែស្គាល់។
បេីអ្នកគិតថាមនុស្សដែលទេីបស្គាល់គ្នា គេល្អជាងមនុស្សដែលអ្នកស្រឡាញ់មកយូរហេីយនោះ តេីអ្នកប្រាកដក្នុងចិត្តថាបានស្គាល់ បានដឹងពីគេច្រេីនប៉ុនណាដែរ ឬក៏អ្នកគ្រាន់តែមេីលឃេីញចំណុចគួរឱ្យស្រឡាញ់របស់គេប៉ុន្មានចំណុច ដែលគេមានបំណងចង់ឱ្យអ្នកឃេីញ?
តេីអ្នកបានឃេីញចំណុចមិនល្អរបស់គេហេីយឬនៅ? បេីចម្លេីយគឺ នៅមិនទាន់ឃេីញទេ ហេតុផលអីអ្នកក្លាហានយកមនុស្សដែលអ្នកស្រឡាញ់ទៅប្រៀបធៀបនឹងអ្នកក្រៅដូចជាគេ ក្រែងស្រឡាញ់គ្នា ដេីម្បីបំពេញចំណុចខ្វះខាតឱ្យគ្នាមិនថាចឹង? បេីមិនពេញចិត្តត្រង់ណាក៏ប្រាប់ ក៏និយាយគ្នាត្រង់ៗ ហេីយក៏កែប្រែដេីម្បូីបំពេញក្តីសុខគ្នាទៅវិញទៅមក មិនមែនស្រឡាញ់គ្នាដេីម្បីមេីលបំណាំគ្នា ចាប់កំហុសគ្នានោះទេ។
កុំបណ្តោយឱ្យអ្នកដទៃមកពីណាក៏មិនដឹង មកបំផ្លាញអារម្មណ៍ល្អៗរបស់អ្នកទាំងពីរដែលខំសាងមកជាយូរខែឆ្នាំឱ្យសោះ កុំព្រោះតែមនុស្សដែលអ្នកទើបតែស្គាល់ កុំព្រោះតែអ្នកដទៃ ក៏ធ្វើឱ្យបាត់បង់អារម្មណ៍ល្អៗ ដែលមានចំពោះមនុស្សដែលខ្លួនស្រឡាញ់ឱ្យសោះ៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok