មានទេ មនុស្សដែលព្រមនៅក្បែរ និងមើលថែខ្ញុំ មិនថាស្ថិតក្នុងសស្ថានភាពណាក៏ដោយ?

មនុស្ស​ស្រី​សម្តែងជារឹងមាំ គ្រាន់តែជាអាវក្រោះការពារ​រាងកាយ​ ចិត្ត​ និងបេះដូងពីមនុស្សប្រុសអាត្មានិយម ព្រាននារីតែប៉ុណ្ណោះ​។ តាមការពិតទៅ​ ខ្ញុំក៏មិនបានចង់នៅម្នាក់ឯងបែបនេះរហូតឡើយ​ ខ្ញុំក៏ចង់មានមនុស្សម្នាក់មកបារម្ភ​ យកចិត្តទុកដាក់​ ខ្វាយខ្វល់​ ប្រចណ្ឌ​ហួងហែង​ខ្ញុំដូចជាអ្នកដទៃដែរ​ តែព្រោះតែអតីតកាល ខ្ញុំធ្លាប់ជួបមនុស្សមិនល្អ ទេីបបច្ចុប្បន្នខ្ញុំចេះតែខ្លាច។

0b3c037c65c3ac3ec17bb9d0eca55112

ជាការពិតណាស់ ខ្ញុំក៏មិនចង់រស់នៅឯកាកណ្តោចកណ្តែងដូចខ្លែងដាច់ខ្សែបែបនេះនោះឡើយ មានពេលខ្លះខ្ញុំក៏ហត់​ ហត់ដែលត្រូវមកអង្គុយលួងខ្លួនឯងគ្រប់ពេល ទោះជួបរឿង ឬបញ្ហាអ្វីក៏ដោយ​ មានតែខ្លួនឯងដែលលួងខ្លួនឯង ទេីបខ្ញុំក៏គិតថា ប្រសិនបេីមានមនុស្សម្នាក់ចាំឱ្យខ្ញុំផ្អែកស្មា​ ធ្វេីជាអ្នកទីប្រឹក្សាខ្ញុំគ្រប់វេលា​ ចាំលួងលោមលេីកទឹកចិត្ត​ ជូតទឹកភ្នែក​ខ្ញុំ​ ប្រហែលជាល្អណាស់។

6a4ae615edc17629bc9ff8142d593ded

ខ្ញុំមិនបានប៉ងប្រាថ្នាមនុស្សដែលអស្ចារ្យអីនោះទេ​ ខ្ញុំសុំត្រឹមមនុស្សម្នាក់ដែលស្រឡាញ់ខ្ញុំ​ ស្មោះត្រង់នឹងខ្ញុំ​ ស្ម័គ្រព្រមកំដរខ្ញុំគ្រប់កាលៈទេសៈ​ ស្រឡាញ់​ខ្ញុំជាខ្ញុំ​ ទោះខ្ញុំមិនល្អក៏គេព្រមនៅក្បែរ​ មិនចាកចោលខ្ញុំ​ មិនទុកខ្ញុំចោលពាក់កណ្តាលផ្លូវដូចអ្នកមុនទៀត។

មិនថាគេម្នាក់នោះនៅឯណាក៏ដោយ​ ទោះយូរប៉ុនណាក៏ដោយ ឱ្យតែគេបង្ហាញខ្លួន​ ខ្ញុំក៏សុខចិត្តរង់ចាំយូរបន្តិចក៏បាន​ ព្រោះស្នេហ៍​ពិតមិនដែលមានពាក្យថាហួសពេលស្រាប់ទៅហេីយ​ ជ្រេីសរេីសយឺតក៏ប្រសេីរជាងជ្រេីសរើសខុស៕

D32a1329738d28446859785bc0a1b5be

អត្ថបទ ៖ អេដមីន ហត់/Knongsrok