អ្នកដែលបោះបង់ អ្នកដែលចាកចេញទៅ ក៏មានការឈឺចាប់ដែរ

ជួនកាល អ្នកដែលចាកចេញមិនមែនសុទ្ធតែពេញចិត្តនឹងចាកចេញទៅទាំងអស់ទេ​ វាអាចនឹងមានហេតុផលដែលប្រកែកមិនបាន ហេតុផលដែលពិបាកនឹងបកស្រាយពិតមែន​ ទេីបខ្ញុំសម្រេចចិត្តចាកចេញដេីម្បីក្តីសុខអ្នក​។

បេីការដែលខ្ញុំនៅក្បែរអ្នក ហេីយត្រូវធ្វេីឱ្យអ្នកពិបាក​ ខ្ញុំនឹងចាកចេញ ទោះបីខ្ញុំត្រូវឈឺក៏ដោយ​ ខ្ញុំឈឺចាប់ដែលត្រូវក្បត់អារម្មណ៍ខ្លួនឯង​ ទៅចោលអ្នកទាំងចិត្តខ្ញុំកំពុងពេញស្រឡាញ់​ តែខ្ញុំក៏ត្រូវតែទៅដេីម្បីអ្នក​ ខ្ញុំមិនចង់ឃេីញមនុស្សដែលខ្ញុំស្រឡាញ់ត្រូវមានបញ្ហាព្រោះតែខ្ញុំនោះទេ​ ថែខ្លួនផងពេលមួយដែលគ្មានខ្ញុំ​។

E5e0c937f803e9ed0442589b3ee08c77

បេីស្រឡាញ់​ខ្ញុំ ត្រូវស្រឡាញ់​ខ្លួនឯងឱ្យច្រេីនៗ​ ខ្ញុំមិនចង់ឃេីញមនុស្សដែលខ្ញុំស្រឡាញ់ទន់ជ្រាយទេ​ ត្រូវរឹងមាំឡេីងដេីម្បីខ្ញុំ​ កុំយំយូរពេក​ កុំខូចចិត្ត​ដែលយេីងមិនបាននៅជាមួយគ្នាដូចបំណង​ ចាត់ទុកថានិស្ស័យពួកយេីងមានតែត្រឹមនេះចុះ​ ខ្ញុំបានត្រឹមតែសង្ឃឹមថា អ្នកនឹងបានជួបមនុស្សល្អ​ មេីលថែអ្នកជំនួសខ្ញុំ ឱ្យខ្ញុំអស់បារម្ភពីអ្នកបាន​ អនុស្សាខ្ញុំសុំអ្នកយកទៅជាមួយខ្ញុំ​ ខ្ញុំនឹងចងចាំវាទុក​ក្នុងចិត្ត​ ឆ្លាក់វាជាប់នឹងបេះដូង​ ដេីម្បីចងចាំថាក្នុងមួយជីវិតរបស់ខ្ញុំ​។

ខ្ញុំធ្លាប់ស្រឡាញ់​មនុស្សល្អៗដូចជាអ្នក​ ហេីយ​ក៏មានមនុស្សល្អម្នាក់ដូចជាអ្នកបន្ទាបខ្លួនមកស្រឡាញ់ខ្ញុំ អរគុណ​សម្រាប់គ្រប់យ៉ាងកន្លងមក​ ខ្ញុំមិនបានឈប់ស្រឡាញ់អ្នកទេ គ្រាន់តែខ្ញុំមិនអាចបង្ហាញវាឱ្យអ្នកឃេីញទៀតបាន​ ខ្ញុំត្រូវសម្ងំឈឺចាប់ម្នាក់ឯងគ្មានអ្នកណាដឹង​ អ្នកដែលបោះបង់គេដូចជាខ្ញុំ ក៏ឈឺចាប់ដែរ៕

អត្ថបទ ៖ អេដមីន ហត់/Knongsrok