ទោះជាយ៉ាងណា អ្នកថ្មី នៅតែមិនដូចអ្នកចាស់

មិនប្រាកដថា អ្នកថ្មីសុទ្ធតែអាចមកជំនួសកន្លែងអ្នកដែលចាកចេញទៅបាននោះទេ​ ពិតណាស់ វាមិនមែនជារឿងអ្វីដែលពិបាកនោះទេ ដែលគ្រាន់តែហាមាត់និយាយពាក្យថាស្រឡាញ់ទៅកាន់នរណាម្នាក់​ ហេីយវាក៏រឹតតែមិនបានក្នុងការផ្តេីមទំនាក់ទំនងជាមួយអ្នកថ្មី​ ប៉ុន្តែបេីសួរពីអារម្មណ៍ពិតទៅ​ថា តេីយេីងមានអារម្មណ៍ស្រឡាញ់ដូចទៅនឹងអ្វីដែលយេីងបាននិយាយចេញទៅដែរឬមួយក៏អត់ទេ?

8ee53a9fa1b37387ef0a30dfebd03784

តេីអ្នកច្បាស់ទេថា ទំនាក់ទំនងដែលយេីងចាប់ផ្តេីមថ្មី វានឹងដូចទំនាក់ទំនងចាស់ ឬក៏ល្អជាងទំនាក់ទំនងចាស់ដែលយេីងបាត់បង់ទៅដែរទេ? ភាគរយខ្ពស់ណាស់ ដែលចម្លេីយនោះគឺអត់ទេ​ ក្តីស្រឡាញ់​ដែលយេីងមានឱ្យអ្នកថ្មីមិនដូចអ្នកចាស់ទាល់តែសោះ។

​តាមពិតទៅ ខ្ញុំក៏ព្យាយាមដែរ​ ព្យាយាម​ស្រឡាញ់​អ្នកថ្មីឱ្យច្រេីនៗ​ តែនៅតែមិនអាចបង្ខំខ្លួនឯងបាន​ ពេលនេះខ្ញុំជឿហេីយថា គ្មានអ្នកណាបង្ខំបេះដូងបានពិតមែន​ ទោះបីជាអ្នកថ្មីគេមេីលថែខ្ញុំល្អជាងអ្នកចាស់​ គេស្រឡាញ់​ខ្ញុំជាងអ្នកមុន​ ខ្ញុំមានក្តីសុខ​ ខ្ញុំ​ញញឹមបាន​ តែខ្ញុំបែរជាមានអារម្មណ៍ថាមិនកក់ក្តៅសោះ​ ខ្ញុំបែរជាមានអារម្មណ៍ដូចកំពុងតែពាក់ស្បែកជើងរលុងអ៊ីចឹងដែរ​។

091b41feeeb8ac0c5e1fe6feff08d9ad

អ្នកថ្មីកាន់តែធ្វេីល្អដាក់ច្រេីនប៉ុនណា​ ខ្ញុំក៏កាន់តែនឹកដល់ទង្វេីល្អរបស់អ្នកចាស់របស់ខ្ញុំច្រេីនប៉ុណ្ណឹងដែរ​។ ស្រមៃថាបេីមនុស្សម្នាក់ដែលកំពុងតែនៅក្បែរខ្ញុំប្តួរទៅជាអ្នកចាស់វិញ ប្រហែលជាល្អជាងនេះ​ មិនត្រឹមតែប៉ុណ្ណឹងទេ ពេលដែលអ្នកថ្មីធ្វេីអ្វីទាស់ចិត្តខ្ញុំភ្លាម​ ខ្ញុំក៏នឹកដល់អ្នកចាស់ភ្លាម រួចគិតថាបេីជាអ្នកមុនគេមិនធ្វេីបែបនេះដាក់ខ្ញុំឡេីយ​ ពេលនេះទេីបខ្ញុំប្រាកដចិត្តថា ខ្ញុំមិនអាចរកបានមនុស្សដូចគ្នាបានពីរដងក្នុងមួយជីវិតទេ​ អ្នកផ្សេងមិនដូចអ្នក​ ស្រឡាញ់​គ្នាហេីយត្រូវចេះថែរក្សាគ្នាទៅ​ កុំធ្វេីឱ្យរបស់ដែលកំពុងមានក្លាយជារបស់ដែលធ្លាប់មាន៕

អត្ថបទ ៖ អេដមីន ហត់/Knongsrok