ពេលដែលស្នេហាមួយចាប់ផ្តើមឡើង រមែងតែងឱ្យយើងមានភាពងប់ងល់ មានពេលជាច្រើន ទង្វើរបស់គេបានបង្ហាញចេញមកដោយភាពមិនបានច្បាស់លាស់។ ចង់វិនិច្ឆយថាមនុស្សប្រុសម្នាក់ស្រលាញ់អ្នកពិតប្រាកដ ឬគ្រាន់តែចាត់ទុកអ្នកជាកង់សាកួរមើលថា តើមានទង្វើទាំង៦យ៉ាងនេះឬអត់?
១. ពេលដែលគេតាមញ៉ែជាមួយអ្នក គេក៏បានតាមញ៉ែអ្នកដទៃស្របពេលជាមួយគ្នាដែរ
ចង់ដឹងថា មនុស្សប្រុសម្នាក់ពិតជាស្រលាញ់ ឬចាត់ទុកអ្នកជាវត្ថុសម្រាប់កំដរអារម្មណ៍នៅពេលអផ្សុកឬអត់នោះ គឺត្រូវមើលថាពេលដែលមានគេតាមស្រលាញ់អ្នក ឬនិយាយសាសងជាមួយអ្នកសុខៗ ស្របពេលនោះគេក៏បានប្រើពាក្យសម្ដីដែលគេនិយាយមកកាន់អ្នក និយាយទៅកាន់អ្នកណាផ្សេងម្នាក់ទៀតដែរ។ មនុស្សប្រុសដែលស្រលាញ់អ្នកពិត គេមិនអាចមានទង្វើបែបនេះឡើយ ព្រោះនៅក្នុងកែវភ្នែកគេមិនអាចដាក់អ្នកផ្សេងបានទៀតឡើយ។
២. គេស្និទ្ធស្នាលជាមួយអ្នក តែគេមិនបានបញ្ជាក់ពីទំនាក់ទំនងរបស់អ្នកទាំងពីរឡើយ
បើមនុស្សប្រុសម្នាក់ស្និទ្ធស្នាល ថែមទាំងទង្វើរបស់គេបង្ហាញថា គេបានស្រលាញ់អ្នកហើយ តែមិនបានបញ្ជាក់ពីទំនាក់ទំនងអ្នកទាំងពីរច្បាស់ទេនោះ ច្បាស់ណាស់ថា គេមិនបានច្បាស់លាស់នឹងអ្នកឡើយ ឬក៏ចង់លេងសើចនឹងអ្នកតែប៉ុណ្ណោះ។ មនុស្សម្នាក់ដែលមិនបាននិយាយពាក្យ “បងស្រលាញ់” ទៅកាន់អ្នកសោះ គឺគេមិនបានស្រលាញ់អ្នកនោះទេ អ្នកកុំធ្វើជាមនុស្សកំដរ ឬកង់សាកួររបស់គេទៀតអី។
៣. ពេលអ្នកចង់ចាកចេញពីគេ គេនិយាយពាក្យលួងលោមផ្អែមល្អែម បានដល់ដៃហើយមិនអើពើ
ពេលដែលអ្នកមានអារម្មណ៍ហត់នឿយចំពោះភាពល្អូកល្អើនមួយនេះ ចង់ឃ្លាតឱ្យឆ្ងាយពីគេ គេនឹងសម្ដែងឱ្យអ្នកឃើញថាគេមិនដាច់ចិត្តពីអ្នក ត្រូវការអ្នក។ គេស្រាប់តែចាប់ផ្តើមធ្វើល្អដាក់អ្នក និយាយពាក្យដែលស្តាប់ទៅពីរោះតែមិនច្បាស់លាស់នឹងអ្នក ក៏អាចនៅពេលដែលអ្នកត្រូវការគេ គេអាចនឹងមានវត្តមានដែរ ហើយគេអាចធ្វើរឿងដែលយល់ថាជាគូសង្សារអាចធ្វើជាមួយគ្នាបាន រហូតដល់គេច្បាស់ថាអ្នកលែងចាកចេញពីគេហើយ គេក៏ចាប់ផ្តើមលែងខ្វល់ខ្វាយពីអ្នកម្តងទៀត។
០៤. គេមិនបានបដិសេធភាពល្អដែលអ្នកបានធ្វើទៅកាន់គេឡើយ
គេមិនបដិសេធចំពោះភាពល្អដែលអ្នកបានធ្វើទៅកាន់រូបគេគ្រប់យ៉ាង ប៉ុន្តែគេមិនបាននិយាយរឿងស្នេហាជាមួយនឹងអ្នកទាល់តែសោះ បើមនុស្សប្រុសម្នាក់គ្មានទំនួលខុសត្រូវចំពោះផ្នែកនេះទេ មិនចង់លះបង់អ្វីទៅលើរូបអ្នកទេ តែបែរជាចង់ឱ្យខ្លួនទទួលបានទៅវិញ នោះគេគ្រាន់តែចង់លេងសើចនឹងស្នេហារបស់អ្នកតែប៉ុណ្ណោះ។
០៥. មិនដែលបង្ហាញភាពយកចិត្តទុកដាក់ដល់រូបអ្នកសោះ
ចំពោះមនុស្សស្រីដែលខ្លួនស្រលាញ់ មនុស្សប្រុសតែងតែផ្តល់នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ដល់នាង ចំណែកមនុស្សស្រីវិញពេលដែលនៅក្នុងអំឡុងពេលដែលមានសេចក្តីស្នេហាវិញ គឺជាមនុស្សដែលងាយនឹងរំភើបចំពោះទង្វើរបស់មនុស្សប្រុសបំផុត។ ប៉ុន្តែមិនមែនដោយសារគេមិនបាននឹកដល់អ្នកគ្រប់ពេលវេលា បានន័យថា គេមិនស្រលាញ់អ្នកនោះទេ គឺត្រូវមើលថាស្នេហាដែលគេមានឱ្យអ្នក គឺមានបញ្ជាក់ច្បាសលាស់ឬយ៉ាងណា យកចិត្តទុកដាក់ បារម្ភពីអ្នកឬអត់ ដូច្នេះហើយតើអ្នកជាកង់សាកួរគេឬអត់ ក្នុងចិត្តរបស់អ្នកដឹងច្បាស់ជាងគេ។
០៦. មានចេតនាឱ្យអ្នកប្រចណ្ឌ
ការប្រចណ្ឌ ក៏បង្ហាញថាជាការខ្វល់ខ្វាយដែរ អ្នកដែលងាយនឹងប្រចណ្ឌក៏បង្ហាញថាម្នាក់នោះស្រលាញ់អ្នកខ្លាំង។ មានមនុស្សប្រុសខ្លះចូលចិត្តធ្វើឱ្យមនុស្សស្រីប្រចណ្ឌខឹង ព្រោះគេគិតថារឿងនេះជាការសប្បាយរបស់គេទៅវិញ ដូច្នេះហើយគេអាចនឹងធ្វើទង្វើខ្លះឱ្យអ្នកខឹង ដូចជា គេសរសើរអ្នកដទៃចំពោះមុខអ្នក គេតែងតែធ្វើឱ្យអ្នកមើលឆាតដែលគេបានឆាតជាមួយនឹងនារីដទៃជាដើម។ បើនៅក្នុងទំនាក់ទំនងបែបនេះ អ្នកជួបនៅស្ថានភាពដូចរៀបរាប់ខាងលើ សូមរំឭកអ្នកបន្តិចចុះ គេមិនបានស្រលាញ់អ្នកនោះទេ៕
អត្ថបទ ៖ Mythical Bird/Knongsrok