លើស​ពី​សម្អាត​ធ្មេញ ថ្នាំ​ដុសធ្មេញ​មាន​ប្រយោជន៍​អាថ៌កំបាំង ៦ នេះ​ដែល​មិន​សូវ​មាន​អ្នក​ដឹង

ថ្នាំ​ដុស​ធ្មេញ​ជា​របស់​ចាំ​បាច់​ដែល​យើង​ត្រូវ​មាន​ជា​ប្រចាំ តែ​លើស​ពី​ការ​សម្អាត​ធ្មេញ វា​ក៏​មាន​ប្រយោជន៍​អាថ៌កំបាំង​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ជា​រឿង​ល្អ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។

​មិន​ថា​តែ​ថ្នាំ​ដុសធ្មេញ​នោះ​ទុក​ចោល​យូរ​ហើយ​ឬ​អត់​ទេ អ្នក​អាច​ច្នៃ​វា​មក​ប្រើប្រាស់​លើ​គោលបំណង ៦ យ៉ាង​ដូច​ខាង​ក្រោម៖

៦) លាង​សម្អាត​បាត​ស្បែក​ជើង​ប៉ាតា

2

ស្បែកជើង​ប៉ាតា​ពេល​ខ្លះ​ពិបាក​នឹង​សម្អាត​ខ្លាំង​ណាស់ នៅ​ពេល​ដែល​វា​ជាប់​ប្រឡាក់​ដី​ឬ​ធូលី​ស្នឹម​រយៈ​ពេល​យូរ។ យ៉ាង​ណា​អ្នក​អាច​យក​ថ្នាំ​ដុស​ធ្មេញ​ មក​ដាក់​លើ​ច្រាស​ហើយ​ដុស​សម្អាត​វា​បាន សឹម​យក​ក្រណាត់​សើម​មក​ជូត​ថ្នមៗ​រហូត​ដល់​អស់​ស្នាម​ប្រឡាក់។

៥) សម្អាត​ដប​ទឹកដោះគោ​របស់​ទារក

3

ដប​ដែល​ត្រូវ​បាន​ប្រើប្រាស់​រយៈ​ពេល​យូរ ងាយ​នឹង​មាន​ជាប់​ក្លិន​មិន​ល្អ។ ថ្នាំ​ដុស​ធ្មេញ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ច្របាច់​ថ្នាំ​ដុសធ្មេញ​នូវ​បរិមាណ​សមល្មម​មួយ​ចូល​ទៅ​ក្នុង​ដប ហើយ​ដុស​លាង​ធម្មតា គ្រាន់​ថ្នាំ​ដុស​ធ្មេញ​ជួយ​ឲ្យ​កម្ចាត់​ក្លិន​បាន​លឿន​ជាង។

៤) កម្ចាត់​ស្នាម​ប្រឡាក់​លើ​ជញ្ជាំង

4

ក្មេងៗ​រពឹស​ដែល​បាន​យក​ខ្មៅដៃ​ទៅ​គូស​លើ​ជញ្ជាំង អ្នក​យក​ក្រណាត់​សើម​ធម្មតា​ទៅ​ជូត​គឺ​មិន​ជ្រះ​នោះ​ទេ។ ប៉ុន្តែ​ថ្នាំ​ដុស​ធ្មេញ អាច​លុប​ស្នាម​ប្រឡាក់​នេះ ដោយ​គ្រាន់​តែ​យក​មក​ច្របាច់​លើ​កូន​ក្រណាត់​ហើយ​ជូត​វា​ឲ្យ​ខ្លាំង​លើ​ទីតាំង​ដែល​ប្រឡាក់ នោះ​អ្នក​នឹង​ឃើញ​លទ្ធផល។

៣) កម្ចាត់​ស្នាម​ក្រែម​ពី​លើ​អាវ

5

ស្នាម​ប៊ិច ស្នាម​ទឹក​ហ្វឺត ឬ​ស្នាម​ក្រែម ដែល​ជាប់​លើ​អាវ អ្នក​ក៏​អាច​យក​ថ្នាំ​ដុស​ធ្មេញ​មក​សម្អាត​បាន​ដែរ។ ដោយ​អ្នក​គ្រាន់​តែ​ច្របាច់​ថ្នាំ​ដុស​ធ្មេញ​ទៅ​លើ​ទីតាំង​ប្រឡាក់ ហើយ​យក​ក្រណាត់​មួយ​មក​ជូត​ដុស​នៅ​លើ​នោះ ព្យាយាម​ធ្វើ​វា​ ២-៣ ដង​រហូត​ដល់​ចេញ​លទ្ធផល។

២) ព្យាបាល​មុខ​មុន

6

មុន​ពេល​ចូល​គេង អ្នក​អាច​យក​ថ្នាំ​ដុស​ធ្មេញ មក​ច្របាច់​លើ​ម្រាម​ដៃ​ហើយ​ញី​លើ​ទីតាំង​ដែល​កើត​មុន ឬ​មាន​មុន​ក្បាល​ខ្មៅ ព្រោះ​ជា​ទូទៅ​វា​អាច​ព្យាបាល​កន្លែង​រលាក ឬ​ស្នាម​រលាក​លើ​ស្បែក​បាន។

១) លាង​ស្នាម​ច្រេះ​លើ​ដែក

9

ដូច​ជា​ឆ្នាំង​អ៊ុត ឬ​ប្រភេទ​លោហធាតុ​មួយ​ចំនួន ​ដែល​ឡើង​ស្នាម​ច្រេះ ឬ​ចាស់ អ្នក​អាច​យក​ថ្នាំដុសធ្មេញ​មក​ត្រដុស​ហើយ​យក​ក្រណាត់​ស្ដើង មក​ជូត​សម្អាត នោះ​អ្នក​នឹង​ឃើញ​វា​ឡើង​ស​ភ្លឺ​ជាង​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក