ទោះឃ្លានប៉ុណ្ណាក៏ដោយ ប្រសិនពោះរបស់អ្នកនៅទទេ មិនទាន់បរិភោគអ្វីទេនោះ សុំកុំជ្រើសរើសការទទួលទានរបស់ ៤ ប្រភេទនេះឲ្យសោះ ព្រោះវាអាចគំរាមកំហែង បំផ្លាញសុខភាពរបស់អ្នកបាន៖
៤) ម្ទេស
មនុស្សជាច្រើនចូលចិត្តរបស់ហឹរណាស់ ហើយសឹងតែជារបស់ប្រចាំថ្ងៃទៀតក៏មាន។ វាក៏ល្អទាំងចំពោះសុខភាព តែក៏មានផលប៉ះពាល់ដូចគ្នា ហើយអ្នកជំនាញណែនាំមិនឲ្យទទួលទានរបស់ហឹរឬម្ទេសដាច់ខាត នៅពេលដែលពោះទទេស្អាត។
វាអាចងាយនឹងបង្កគ្រោះថ្នាក់ដល់ក្រពះ ពោះវៀន ជាពិសេសគឺស្រ្តី ដែលកំពុងមានរដូវ ត្រូវជៀសវាងឲ្យបាន។
៣) ទឹកតែ
ផឹកតែក្រោយទទួលទានអាហាររួច វាអាចថាល្អ តែបើផឹកតែ ទាំងដែលពោះមិនទាន់មានអាហារចូលនោះ វាអាចជាគ្រោះថ្នាក់ទៅវិញ។ ព្រោះតែមានផ្ទុកនូវអាល់កាឡូអ៊ីត ដែលសារធាតុនេះងាយមានប្រតិកម្មនៅក្នុងក្រពះដែលទទេ ឧទាហរណ៍៖ អាចងាយឲ្យអ្នកខ្សោយ និងវិលមុខ។
២) ដំឡូងជ្វា
ដំឡូងជ្វាគឺជារបស់ពេញនិយមមួយសម្រាប់មនុស្សទូទៅ ហើយអ្នកខ្លះមានទម្លាប់ទទួលវាជំនួសបាយក៏មាន។ វាល្អចំពោះសុខភាពគឺល្អហើយ ព្រោះអាចប្រឆាំងការពារជំងឺមហារីកមួយចំនួន។
យ៉ាងណាការទទួលទានដំឡូងជ្វា នៅពេលពោះទទេគឺមិនត្រូវបានណែនាំនោះទេ ដោយវាមានផ្ទុកនូវសារជាតិ Oxidase ដែលអាចបង្កើតទៅជាឧស្ម័នមិនល្អក្នុងពោះ ងាយនឹងឲ្យអ្នកហើមពោះ ហើយអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។
១) សុរា
ការដែលទទួលទានភេសជ្ជៈមានជាតិអាកុល ឬសុរា នៅពេលព្រឹកដែលក្រពះទទេស្អាត ឬពេលផ្សេងទៀតដែលអ្នកមិនទាន់ទទួលទានអ្វីចូលពោះ នោះអាចឲ្យប៉ះពាល់សុខភាពខ្លាំងណាស់។ វាអាចបណ្ដាលឲ្យអ្នកដំបៅក្រពះ ឬរលាកក្រពះបានយ៉ាងងាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក