ប្រុសៗគួរតែរៀនយល់បន្តិចទៅ ពេលដែលមនុស្សស្រីនិយាយថា “មិនចាំបាច់ទេ” ដ្បិតថាខ្លី តែន័យជ្រៅណាស់

មានពេលខ្លះ មនុស្សស្រីចូលចិត្តនិយាយពាក្យ “ផ្ទុយ” ប៉ុន្តែតាមពិតទៅតម្រូវការជាក់ស្តែងរបស់នាង នឹងសម្ដីដែលនាងនិយាយចេញពីមាត់ គឺអាចនឹងផ្ទុយស្រឡះពីគ្នា។

ឧទាហរណ៍ក្រោមនេះ មនុស្សស្រីនិយាយថា “មិនចាំបាច់ទេ” គឺបានន័យថា ត្រូវការហើយ ដូច្នេះសូមសុភាពបុរសទាំងឡាយកុំយល់ច្រលំឱ្យសោះ។

ធារីនាងបានរអ៊ូរទាំអំពីមិត្តប្រុសរបស់នាងថា ពិតជាមនុស្សដែលមិនចេះរ៉ូមែនទិកសោះ ពេលនេះនាងកំពុងតែពិចារណាថា គួរបន្តចំណងស្នេហានេះឬក៏អត់ មិត្តប្រុសនាងមិនសូវពូកែនិយាយ ពិតជាធ្វើឱ្យនាងមានភាពហត់នឿយក្នុងទំនាក់ទំនងនេះខ្លាំងណាស់ នៅជាមួយមនុស្សប្រុសម្នាក់ដែលមិនយល់ពីនាង ធ្វើឱ្យនាងយល់ថាគ្មានន័យអ្វីសោះ ព្រោះគ្មានពាក្យសម្ដីណាដែលអាចនិយាយចូលគ្នាបាន។

1af28edbf7756be223b21f3f4659461d

ធារីបាននិយាយថា មានម្តងនោះ មិត្តប្រុសនាងបានសួរនាងថា ចង់ធ្វើខួបកំណើតរបៀបម៉េចដែរ? ធារីយល់ថាមានអ្នកណាមកសួរសាមីខ្លួនថាធ្វើខួបកំណើតបែបណានោះ នាងអន់ចិត្តរួចក៏និយាយថា ធ្វើខួបកំណើតអ្វី មិនបាច់ធ្វើទេ។

មិត្តប្រុសនាងពេលនោះគ្មាននិយាយអ្វីទាំងអស់ ធារីស្មានថាមិត្តប្រុសខ្លួនអាចធ្វើរឿងភ្ញាក់ផ្អើលក្នុងពិធីខួបកំណើតរបស់នាង នៅក្នុងចិត្តនាងទន្ទឹមរង់ចាំជាខ្លាំង។ រហូតដល់ថ្ងៃខួបកំណើតរបស់នាង  ធារីត្រលប់មកផ្ទះពោរពេញដោយក្តីសង្ឃឹម ពេលបើកទ្វាអ្វីក៏គ្មាន មិត្តប្រុសនាងអង្គុយនៅលើសាឡុងមើលទូរទស្សន៍ ឃើញនាងត្រលប់មកវិញ ហើយក៏សួរនាងថា ពេលយប់នេះចង់ញុំាអ្វី? ធារីខឹងខ្លាំងណាស់ បន្ទាប់មកក៏បានចេញទៅខាងក្រៅបាត់ទៅ។

នាងដើរតាមផ្លូវតែម្នាក់ឯង ហូរទឹកភ្នែកមិនឈប់ យល់ថាមនុស្សប្រុសម្នាក់នេះ តើមានខ្វល់ខ្វាយពីនាងឬអត់? បន្ទាប់ពីរឿងនេះហើយ ធារីបានសុំបែកគ្នា មិត្តប្រុសនាងឡើងស្រឡាំងកាំង មិនដឹងថាខ្លួនគេបានធ្វើអ្វីខុសទេ ថ្ងៃខួបកំណើត គឺនាងខ្លួនឯងនិយាយថាមិនបាច់ធ្វើ ម៉េចនឹងអាចព្រោះតែរឿងតូចតាចបែបនេះសុំបែបគ្នានោះ។

978f5e70e45a9f5115becd71b45a2043

អ្វីដែលធារីខ្វល់ខ្វាយនោះ ពិតជាដោយសារតែមិត្តប្រុសនាងមិនបានធ្វើខួបកំណើតឱ្យនាង តើមែនទេ? តាមពិតទៅមិនមែនទេ អ្វីដែលនាងខ្វល់នោះ តើមនុស្សប្រុសម្នាក់នេះមានទុកនាងក្នុងចិត្ត និងខ្វល់ខ្វាយពីនាងឬអត់? ប៉ុន្តែមនុស្សប្រុសជាច្រើនពិតជាមិនយល់ពីគំនិតរបស់មនុស្សស្រីឡើយ  គឺតែងតែយល់ថាឱ្យតែមនុស្សស្រីនិយាយថា មិនចាំបាច់ គឺពិតជាមិនចាំបាច់ពិតមែនហើយ។

នៅក្នុងរឿងជាច្រើន មនុស្សស្រីនិយាយថា “មិនបាច់ទេ” សុទ្ធតែបង្កប់ន័យយ៉ាងជ្រៅ ឬក៏បង្ហាញដោយសម្ងាត់អំពីរឿងអ្វីមួយទៅកាន់មនុស្សប្រុស ឬក៏ចង់សាកល្បងចិត្តរបស់មនុស្សប្រុស ។

ចំណែកឯងមនុស្សប្រុសវិញ តែងតែយល់ថាពាក្យដែលពួកនាងនិយាយថា “មិនចាំបាច់ទេ” គឺជាអ្វីដែលពួកនាងបានគិត តាមពិតទៅ កុំយល់ថាគឺជារឿងដែលងាយស្រួលបែបនេះឱ្យសោះ ព្រោះនេះអាចបណ្តាលឱ្យមនុស្សស្រីខឹង និងអស់សង្ឃឹមយ៉ាងខ្លាំងចំពោះរូបអ្នក។

6ce638cc44d5bab82275b24f5d6e813e

ប៉ុន្តែ នៅក្នុងលោកនេះ មានមនុស្សប្រុសប៉ុន្មាននាក់ដែលមានEQខ្ពស់ទៅ? ហើយក៏មានមនុស្សប្រុសដែលមានEQខ្ពស់បានបោកប្រាស់មនុស្សស្រីឡើងវិលក៏មានដែរ ព្រោះពួកគេបានយល់ពីគំនិតរបស់មនុស្សស្រីយ៉ាងច្បាស់ ដូច្នេះតែងតែឆ្លៀតឱកាសមកទាញយកផលប្រយោជន៍ ផ្គាប់ចិត្តនាង ហើយទង្វើដែលពួកគេធ្វើឱ្យអ្នករំភើប មិនប្រាកដថាធ្វើចេញពីចិត្តនោះឡើយ។

ចំពោះរឿងបែបនេះ មនុស្សស្រីនឹងមានភាពវង្វេងវង្វាន់ មិនត្រឹមតែចង់បានចិត្តស្មោះរបស់មនុស្សប្រុសទេ ថែមទាំងចង់ឱ្យមនុស្សប្រុសយល់ពីចិត្តរបស់នាងទៀត ប៉ុន្តែគ្មានរឿងល្អបែបនេះកើតឡើងស្របពេលគ្នានោះឡើយ។

29b84d109059386145bdcfd9b879a476

ជួបនឹងបញ្ហាបែបនេះ នៅតែលើកទឹកចិត្តសុភាពនារីទាំងឡាយ ពេលដែលមានគំនិតចង់បានអ្វីមួយសូមនិយយដោយត្រង់ៗតែម្តងទៅ និយាយបត់បែនចុះឡើង មិនត្រឹមតែខ្លួនឯងហត់ទេ មិត្តប្រុសខ្លួនក៏ហត់ដែរ មិត្តប្រុសទាយមិនត្រូវពីចិត្តរបស់អ្នក អ្នកពិបាកចិត្តឈឺចាប់ ដើម្បីតែរឿងតូចតាចធ្វើឱ្យរបួសដល់មនោសញ្ចេតនា តែបើនិយាយចេញមក ម្នាក់ៗសុទ្ធតែសប្បាយចិត្ត ទំនាក់ទំនងកាន់តែមានភាពធូរស្រាល និងរីករាយ។

ប្រាកដណាស់ មនុស្សប្រុសក៏ត្រូវរៀនចេះស្វែងយល់ពីចិត្តរបស់មនុស្សស្រីផង ត្រូវដឹងថា គ្រប់ពេលមនុស្សស្រីសុទ្ធតែត្រូវការការលួងលោម ការយល់ចិត្ត និងយកចិត្តទុកដាក់ពីអ្នកជាពិសេស៕

អត្ថបទ ៖ Mythical Bird/Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Mythical Bird

Avatar photo

Tel: