ត្បិតតែឆ្ងាញ់! ប៉ុនែ្តមិនអាចបដិសេធបានទេថា តែទឹកដោះគោគុជ បើបរិភោគញឹកញាប់ វានឹងបង្កគ្រោះថ្នាក់ចំពោះ សុខភាពដល់ម្លឹង

ក្រៅពីមានរសជាតិឆ្ងាញ់ តែគុជវាមិនផ្តល់អត្ថប្រយោជន៍អ្វីទាំងអស់ ហើយការញ៉ាំច្រើនក៏ប្រឈមនឹងហានិភ័យ នៃសុខភាពជាច្រើនដែរ។

1574345114 25

សម្រាប់ប្រិយមិត្តដែលចូលចិត្តតែគុជ បងប្អូនប្រហែលជាត្រូវពិនិត្យមើលបន្តិច អំពីការទទួលទានតែទឹកដោះគោគុជក្នុងកម្រិតសមរម្យ ព្រោះយើងទាំងអស់គ្នាដឹងហើយថា តែគុជមិនមែនជាអាហារដែលមានជីវជាតិច្រើនទេ។ តើបងប្អូនដឹងទេថា ប្រសិនបើយើងទទួលទានតែគុជច្រើន តើសុខភាពរបស់យើងនឹងត្រូវប្រឈមនឹងអ្វីខ្លះ?

Drink 3545791 Horz

១. ជំងឺធាត់

อ้วน Pobpad

តែគុជ គឺជាភេសជ្ជៈមានថាមពលខ្ពស់ តែគុជ ១ កែវមានថាមពលរហូតដល់ទៅ ២៤០-៣៦០ កាឡូរី និងសំបូរជាតិស្ករ កាបូអ៊ីដ្រាតពីគុជ ក្រែម ទឹកដោះគោខាប់ ហើយអ្នកខ្លះថែមទាំងបន្ថែម Topping ផ្សេងៗទៀតដើម្បីទទួលបានរសជាតិកាន់តែឆ្ងាញ់។ ដូច្នេះប្រសិនបើអ្នកញ៉ាំតែទឹកដោះគោគុជជារៀងរាល់ថ្ងៃ មិនចាំបាច់សង្ស័យទេថា ហេតុអ្វីបានទម្ងន់កើនឡើង។

២. ទឹកនោមផ្អែម

โรคเบาหวาน Pobpad

យើងបានឃើញវាស្រស់នៅនឹងភ្នែកហើយថា តែគុជ ១ កែវត្រូវបានគេបន្ថែមទឹកស៊ីរ៉ូ ទឹកដោះគោខាប់ប៉ុណ្ណា? លើសពីនេះគុជដែលយើងបរិភោគផ្ទាល់ គឺជាម្សៅដែលរាងកាយអាចបំលែងទៅជាស្ករ។ វាមានន័យថាមិនត្រឹមតែបរិមាណជាតិស្ករនៅក្នុងទឹកតែប៉ុណ្ណោះទេ ដែលរាងកាយនឹងទទួលបាន ប៉ុន្តែបន្ទាប់ពីការរំលាយអាហាររបស់គុជហើយ រាងកាយនឹងទទួលបានជាតិស្ករពីគុជបន្ថែមផងដែរ។  ហើយពិតណាស់វាលើសពីបរិមាណស្ករដែលអ្នកគួរទទួលទានក្នុងមួយថ្ងៃ ទៀតសោតបើអ្នកបរិភោគវាញឹកញាប់ វាអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមបាន ។

៣. ហើមពោះ

ท้องผูก

ក្នុងករណី ដែលអ្នកទទួលទានតែគុជជំនួសបាយ ហើយមានទម្លាប់មិនបរិភោគបន្លែ និងផ្លែឈើ អ្នកអាចប្រឈមនឹងការហើមពោះបានយ៉ាងងាយ ។ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តលេបគុជទាំងមូល ដោយមិនទំពាយ៉ាងហ្មត់ចត់សិន រាងកាយអាចពិបាករំលាយគុជជាងធម្មតា ម្ល៉ោះហើយអ្នកគួរបរិភោគតែគុជឲ្យតិចជាងបរិភោគបន្លែ និងផ្លែឈើ ។

៤. ជំងឺ​ស្ទះសរសៃឈាម​បេះដូង

โรคหลอดเลือดหัวใจ Pobpad

ទាំងជាតិស្ករ និងសារជាតិខ្លាញ់នៅក្នុងទឹកដោះគោ គឺមានគ្រោះថ្នាក់ដល់សុខភាព ហើយប្រសិនបើប្រើក្រែមជាតិខ្លាញ់ tran កាន់តែច្រើនទៀត វានឹងកាន់តែធ្វើឱ្យបេះដូងកាន់តែមានគ្រោះថ្នាក់។ នេះគឺដោយសារតែខ្លាញ់ trans គឺជាខ្លាញ់អាក្រក់ដែលបង្កើនកូលេស្តេរ៉ុលអាក្រក់នៅក្នុងខ្លួន ហើយវានឹងកាត់បន្ថយបរិមាណកូលេស្តេរ៉ុលល្អ (HDL) ជាមូលហេតុនៃជំងឺសរសៃឈាមបេះដូងនោះឯង ។

សំនួរផ្សេងៗ ទាក់ទងនិងតែគុជ

តើតែទឹកដោះគោគុជ មិនរលាយទេមែនទេ?

មនុស្សជាច្រើន ប្រហែលជាបានឃើញព័ត៌មានដែលនិយាយថា តែទឹកដោះគោគុជមិនរំលាយ  ហើយវានៅសល់ក្នុងក្រពះ ។ តែតាមការពិតគុជត្រូវបានផលិតចេញពីម្សៅដំឡូងមី លាយជាមួយទឹកសុីរ៉ូ និងស្ករពណ៌ត្នោត ដូច្នេះវាជាសារធាតុដែលរាងកាយអាចរំលាយបានយ៉ាងងាយ ។ ដោយសារតែរាងកាយមានអង់ស៊ីមរួចហើយ ដើម្បីរំលាយម្សៅនិងស្ករ ដូច្នេះវាមិនទំនងទេ ដែលគុជនឹងមិនរំលាយ និងនៅកកកុញសំណល់នៅក្នុងក្រពះនិងពោះវៀន។ តែទោះជាយ៉ាងណាក៏ដោយ អ្នកគួរទំពាគុជឲ្យបានហ្មត់មុនពេលលេបវា ព្រោះវាអាចជាប់បំពងកបាន ។

Plz00f1zqsycWfJ94ue O

តើតែទឹកដោះគោគុជ ពិតជាបង្កជំងឺមហារីកមែនទេ?

តែទឹកដោះគោគុជ បង្កឱ្យមានជំងឺមហារីក វាគឺជាព័ត៌មានដែលត្រូវបានចែករំលែកតៗគ្នាជាយូរមកហើយ។ ប៉ុន្តែព័ត៌មាននេះមិនពិតទាល់តែសោះ ព្រោះគុជគ្រាន់តែជាម្សៅដំឡូងមី ចាត់ថ្នាក់ថាជាអាហារមួយប្រភេទ ដែលរាងកាយអាចរំលាយវាមិនពិបាកទេ សំខាន់ជាងនេះទៅទៀតគុជផ្ទាល់មិនមានផ្ទុកសារធាតុបង្កជាជំងឺមហារីកទេ ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភថា ការញ៉ាំតែគុជនឹងបង្កជាជំងឺមហារីកនោះទេ ៕

PicsArt_05 24 10.48.36

ប្រភព៖ Kapook .com/Knongsrok