ទិន្នន័យចិត្តសាស្រ្ត! អាកប្បកិរិយា ១៤ យ៉ាង បង្ហាញពីអារម្មណ៍ មនុស្សម្នាក់នោះកំពុងគិតអ្វី

យើងគ្រប់គ្នាប្រហែលជា ធ្លាប់បានឮប្រយោគ "ស្គាល់មុខមាត់ តែមិនស្គាល់" ពីមុនមកហើយ ប៉ុន្តែបងប្អូនប្រិយមិត្តជឿទេ យើងអាចដឹងដឹងចិត្តមនុស្ស តាមរយៈការសង្កេតមើលចលនា ទឹកមុខរបស់អ្នកដែលនៅជុំវិញខ្លួនបាន ។

អ្នកចិត្តសាស្រ្តបានចងក្រងទិន្នន័យ ពីការសង្កេតមើលឥរិយាបថ និងទឹកមុខ ដែលបើទោះបីជាពាក្យ ដែលពួកគេបាននិយាយចេញមកគឺជាការបោកបញ្ឆោតក៏ពិតមែន ប៉ុន្តែការបញ្ចេញអាកប្បកិរិយាទាំងនោះ វាតែងតែបង្ហាញការពិត ។

ហើយនេះជាតិចនិកអានចិត្តងាយៗ ១៤ យ៉ាង តោះទៅមើលទាំងអស់គ្នា ៖

ការលើកចិញ្ចើមខ្ពស់ បន្ថែមលើការបង្ហាញថាមនុស្សម្នាក់មានការភ្ញាក់ផ្អើល វាក៏បង្ហាញពីភាពបើកចំហ ហើយគេក៏ចាប់អារម្មណ៍នឹងអ្នកដែរ ។

1 47

.

ចងគល់ចិញ្ចើម សញ្ញានេះគឺងាយបំផុត ពួកគេបានបង្ហាញពី អារម្មណ៍ខឹងជាក់ច្បាស់ ។

2 47

.

គល់ចិញ្ចើមលើកឡើងខ្ពស់ស្មើគ្នា នេះគឺសាមញ្ញណាស់ បញ្ជាក់ថាពួកគេកំពុងមានអារម្មណ៍សោកសៅ ។

3 44

.

ខ្សែភ្នែកកំពុងសម្លឹងទៅខាងឆ្វេង (របស់គេ) ជាក់ណាស់នោះជាពេល ដែលមនុស្សម្នាក់ទៀត កំពុងព្យាយាមប្រើការស្រមើលស្រមៃរកគិតវិធីកុហក ជាដើម។

4 37

.

មើលចុះទៅខាងក្រោម ជាលក្ខណៈបង្ហាញពីភាពឆ្គាំឆ្គង ធុញថប់ មានអារម្មណ៍ថាខ្លួនគ្មានតម្លៃ ឬវាអាចជាការបង្ហាញពីការដឹងកំហុស ។

6 21

.

មើលទៅខាងឆ្វេង ទៅស្តាំ ឆ្លាស់គ្នាទៅមកយ៉ាងលឿន នេះមានន័យថាមនុស្សម្នាក់ទៀតអាចមានអារម្មណ៍មិនស្រណុកចិត្ត ពេលនៅក្បែខ្លួនអ្នក ។

7.1

.

កូនក្រមុំភ្នែករីកធំ វាអាចបញ្ជាក់បានបីប្រភេទ   ១. បង្ហាញពីអារម្មណ៍ភ័យខ្លាច ២. ចាប់អារម្មណ៍ ៣. វាអាចជាការបង្ហាញសេចក្ដីស្រឡាញ់របស់គាត់ចំពោះអ្នក ។

8 15

.

កូនក្រមុំភ្នែករួមតូច សូមប្រយ័ត្នព្រោះមនុស្សម្នាក់នោះ អាចនឹងកំពុងខឹង។

9 13

.

ស្នាមជ្រួញនៅកន្ទុយភ្នែក ប្រសិនបើអ្នកឃើញស្នាមជ្រួញនៅជុំវិញជ្រុងម្ខាងនៃភ្នែករបស់អ្នកដទៃ នោះមិនត្រឹមតែមានន័យថាគាត់ចាស់ទេ ប៉ុន្តែវាគឺជាសញ្ញាបង្ហាញថា គាត់ពិតជារីករាយ និងមានអារម្មណ៍កំប្លែងអំពីអ្វីដែលកំពុងកើតឡើង។

10 11

.

ខ្ជឹបបបូរមាត់ ជារឿយៗវាបង្ហាញពីអារម្មណ៍អវិជ្ជមានដូចជា កំហឹង ការមើលងាយ ភាពមិនស្រណុកចិត្ត ឬការខ្ពើមរអើម ។

11 12

.

ខាំបបូរមាត់ វាបង្ហាញថាមនុស្សម្នាក់នោះប្រហែលជាភ័យព្រួយ ហើយព្យាយាមរកវិធីដើម្បីកាត់បន្ថយអារម្មណ៍នោះ ។

12 10

.

ញញឹមនៅមុមម្ខាងនៃបបូរមាត់ វាជាលក្ខណៈបង្ហាញពីការស្អប់ខ្ពើម មាក់ងាយ ។

13 9

.

មុមបបូរមាត់របស់គាត់បានធ្លាក់ចុះ ទំនងជាគាត់កំពុងកាន់ទុក្ខអ្វីមួយ។

14 7

.

ហើយបើគាត់ លើកដៃចាប់កញ្ជឹងក វាគឺជាលក្ខណៈការពារខ្លួនឯង ពីអារម្មណ៍មិនស្រណុកក្នុងចិត្ត ។

15 8

.

មកបញ្ចប់ជាមួយ សញ្ញាដាក់ដៃលើច្រមុះ នេះច្រើនតែជាសញ្ញានៃការកុហក ៕

16 9

ប្រភពរូបភាព៖ Brightside/Knongsrok