ជ្រើសរើស​បក្សី​មួយ​ដែល​អ្នក​ពេញ​ចិត្ត ដើម្បី​ដឹង​ថា​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ថ្ងៃ​ខាង​មុខ?

ក្នុង​ចំណោម​បក្សី​ដ៏​ស្រស់ស្អាត​ទាំង ៤ ដូច​បង្ហាញ​ក្នុង​រូប ចូរ​អ្នក​ធ្វើការ​ជ្រើសរើស​យក​មួយ ដើម្បី​ដឹង​ថា តើ​មាន​រឿងរ៉ាវ​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ?

១) ក្ងោក

1

ជា​ពេលវេលា​ដែល​កំពុង​ដោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អ្នក ហើយ​វា​ក៏​ជា​ពេល​ដ៏​ត្រឹមត្រូវ​មួយ ដែល​អ្នក​នឹង​អាច​បង្កើត​ប្រាក់​ជា​ច្រើន។ ឆាប់ៗ​នេះ​ដំណើរការ​ដែល​អ្នក​បាន​វិនិយោគ ឬ​ក្នុង​កិច្ច​ការងារ​របស់​អ្នក នឹង​ទទួល​បាន​ផ្លែផ្កា​ជា​ទី​គាប់​ចិត្ត។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ពេល​នេះ ចាំ​បាច់​ត្រូវ​តែ​បន្ត​ជឿជាក់​លើ​ខ្លួន​ឯង។

២) លលក​ពណ៌​ស

2

មិន​យូរ​ទៀត​នោះ​ទេ អ្នក​នឹង​បាន​ជួប​នូវ​សេចក្ដី​ស្រលាញ់ ដែល​នឹង​លេចចេញ​មក​ក្នុង​ជីវិត​របស់​អ្នក។ វា​ក៏​ជា​សញ្ញា​មួយ ដែល​នឹង​នាំ​ឲ្យ​មាន​រឿងរ៉ាវ​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​អ្នក រយៈ​ពេល​យូរ និង​កក់ក្តៅ​បំផុត។

៣) បក្សី​ពណ៌​ខៀវ

4

សត្វ​បក្សី​នេះ​តូច តែ​អាច​ពាំនាំ​នូវ​ប្រយោជន៍​ជា​ច្រើន​មក​ក្នុង​ជីវិត​របស់​អ្នក។ អ្នក​នឹង​ជួប​ប្រទះ​នូវ​ដំណឹង​ល្អ​មួយ​ចំនួន ទាក់ទិន​នឹង​ការងារ ដែល​អ្នក​អាច​ភ្ញាក់ផ្អើល តួ​យ៉ាង​ដូច​ជា​ថ្នាក់​លើ​សម្រេច​ដំឡើង​ប្រាក់​ខែ​ឲ្យ​អ្នក​ជា​ដើម។ អ្នក​ត្រូវ​តែ​ជឿជាក់ ហើយ​រៀបចំ​ខ្លួន​ទុក​ជា​មុន ដើម្បី​ទទួល​យក​នូវ​រឿងរ៉ាវ​ល្អ​មួយ​ចំនួន នៅ​ចុង​ខែ​ឧសភា​នេះ។

៤) សត្វ Phoenix

3

ក្នុង​ជីវិត​របស់​អ្នក ដ្បិត​មាន​សុភមង្គល​បន្តិច តែ​អ្នក​អាច​នឹង​ប្រឈម​ជួប​នូវ​បញ្ហា​មួយ​ចំនួន ​គ្រាន់​ថា​វា​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​អ្នក​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​សង​មក​វិញ។ តើ​អ្នក​មាន​ផែនការណ៍​ឬ​គម្រោងការណ៍​អ្វី​ក្នុង​ការ​គិត​ដែរ​ឬ​ទេ? វា​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​ចេញ​ទៅ​ប្រថុយ​លើ​រឿង​នោះ ព្រោះ​មាន​សង្ឃឹម​ច្រើន​ដែល​នឹង​អ្នក​ទទួល​បាន​ជោគជ័យ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក